ពូជស្រូវសែនក្រអូប០១ កំពុងមានតម្រូវការច្រើននៅទីផ្សារប្រទេសចិន និងអឺរ៉ុប

ក្រសួងកសិកម្ម បានបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗ និងរយៈពេលដាំដុះ ព្រមទាំងរបៀបនៃការទទួលទិន្នផលផងដែរអំពីពូជស្រូវសែនក្រអូប០១ ដើម្បីឱ្យប្រជាកសិករនៅតាមមូលដ្ឋាន ឬសហគមន៍អាចស្វែងយល់អំពីពូជស្រូវមួយនេះ និងជំរុញការ​ដាំ​ដុះ ​ផលិត​បន្ថែម ជាពិសេសការបញ្ចេញ​ពូជ​សុទ្ធ​ ដើម្បី​ចែកជូន​ដល់​កសិករ​ ខណៈដែលតម្រូវការនៅលើទីផ្សារប្រទេសចិន អឺរ៉ុបមានការកើនឡើង។

ពូជស្រូវសែនក្រអូប០១ ជាប្រភេទស្រូវស្រាល ដែលការដាំដុះប្រើរយៈពេលខ្លីមិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់ ខណៈបច្ចុប្បន្នកសិករប្រមាណ ៤០ភាគរយ កំពុងតែដាំដុះ​ ស្របពេលដែលពូជនេះកំពុងមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរ៉ុប ។ ជាមួយគ្នានេះ ដើម្បីឱ្យប្រជាកសិករយល់កាន់តែច្បាស់ ក្រសួងកសិកម្មបានលើកឡើង និងពន្យល់ពីអត្ថប្រ​យោន៍នៃពូជស្រូវសែនក្រអូបរបស់លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា កាឌី (CARDI) ។

លោក​ ឡោ ប៊ុណ្ណា នាយក​វិទ្យា​ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម (CARDI) បាន​ជំរុញឱ្យមាន​ការប្រើប្រាស់​ពូជ​សុទ្ធ​នេះ ដែលជា​គម្រោង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម ឯក​ឧត្តម ឌិ​ត ទីណា ដោយ​គម្រោង​ប្រើប្រាស់​ពូជ​សុទ្ធ​នេះដែរ​គិត​ត្រឹម​ឆ្នាំ២០២៣​ នេះ ខាង​វិទ្យាស្ថាន​របស់លោក​បាន​បញ្ចេញ​ពូជ​សុទ្ធ​ផ្ការំដួល​ក្នុ​​ង​បរិមាណ​ប្រមាណ​ជាង២០​តោន​។

លោក​ ឡោ ប៊ុណ្ណា បានលើកឡើងថា ពូជស្រូវសែនក្រអូបស្រូប០១ ជាប្រភេទស្រូវស្រាល ប្រសិនបើព្រួសត្រូវប្រើរយៈពេល១០៥ថ្ងៃ តែបើកសិករយកវាទៅស្ទូង នោះនឹងទទួលបានផលរយៈពេល ១១៥ ថ្ងៃ។ ពូជនេះគេបានផលិតចេញពីពូជស្រូវសែនក្រអូបចំនួន ៤ ពូជ ដែលបានធ្វើការជាមួយប្រជាករសន្សុតពូជរយៈពេល៦ឆ្នាំ ទើបជ្រើសរើសបានស្រឡាយវាចំនួនបី ហើយពូជស្រូវល្អជាងគេចំនួន ៣ ស្រឡាយនេះគឺត្រូវដាំបន្សាំលើស្រែកសិករចំនួនពីរឆ្នាំ ទើបទទួលបានស្រឡាយមួយល្អជាងគេ គឺពូជសែនក្រូប០១ ដែលកសិករអាចដាំមិនប្រកាន់រដូវប្រសិនជាកសិករអាចគ្រប់គ្រងទឹកបានល្អ។

លោក​ ឡោ ប៊ុណ្ណា បានបញ្ជាក់ថា ពូជស្រូវសែនក្រអូប ជាពូជស្រូវមួយ ដែលមានតម្រូវការទីផ្សារនាំចេញទៅច្រើនប្រទេសលើពិភពលោក។ នេះជាពូជស្រូវមានលក្ខណៈល្អមួយ ដែលកសិករផលិតដោយមិនបារម្ភពីការខ្វះទីផ្សារ។ ចំណែកទិន្នផល ជាទូទៅមានការប្រែប្រួលពី ៣.៩ ទៅ ៦តោនក្នុងមួយហិកតា ។

លោក​បានបញ្ជាក់ទៀតថា ស្រូវពូជសែនក្រអូប០១នេះ វាមិនមានលក្ខណៈធន់អ្វីជាសំខាន់ទេ តែវាមានលក្ខណៈសមស្របទៅនឹងតំបន់ទំនាប ជាពិសេសគឺការធ្វើស្រែនៅដើមរដូវ ឬមួយក៏ក្នុងចុងរដូវវស្សា នៅពេលដែលមានទឹកគ្រប់គ្រាន់ពូជស្រូវសែនក្រអូបនេះមានលក្ខណៈសមស្របសម្រាប់តំបន់នេះ។

លោក​ ឡោ ប៊ុណ្ណា បានបញ្ជាក់ថា ៖

«ស្រូវសែនក្រអូបនេះគឺយើងបានបញ្ចេញឱ្យកសិករប្រើតាំងពីឆ្នាំ២០១៩ តែឥឡូវនេះកសិករគាត់ធ្វើការដាំដុះច្រើននៅតាមស្រែ ជារួមគឺប្រមាណជា ៤០ភាគរយ គឺដោយសារវាមានលក្ខណៈងាយស្រួល ទីមួយ សមស្របសម្រាប់កសិករដាំដុះនៅតំបន់ទិវាទំនាប ។ ទីពីរ វាមានទីផ្សារល្អ ដូចសព្វថ្ងៃនេះគឺទីផ្សារ​​នៅអឺរ៉ុប និងទីផ្សារប្រទេសចិន មានតម្រូវការច្រើន។ អញ្ចឹងកសិករយើងត្រូវផលិតពូជស្រូវនេះឱ្យបានល្អ គុណភាពល្អ ដើម្បីផ្គត់ផ្គង់ទៅក្រុមហ៊ុនដែលធ្វើការនាំចេញ។ កាលណាយើងមានទីផ្សារទូលាយ សេដ្ឋកិច្ចក៏ធូរធារទៅតាមហ្នឹងដែរ»។

សូមរំលឹកថា ស្រូវសែនក្រអូប ០១ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្មដែលចង់ជំរុញឱ្យកសិករធ្វើការដាំដុះឱ្យបានច្រើន ។ កាលណាកសិករដាំដោយប្រើពូជសុទ្ធ ងាយស្រួលដល់សហគមន៍ ពិសេសសហព័ន្ធស្រូវអង្ករក្នុងការប្រមូលទិញ និងធានាបាននូវពូជសុទ្ធ ពូជស្រូវល្អដែលមានស្តង់ដារសម្រាប់ការនាំចេញ។

លោក​ ឡោ ប៊ុណ្ណា បានលើកឡើងដែរថា កាលណាកសិករយកពូជសុទ្ធទៅប្រើ គឺចំណេញច្រើន ។ ទី១កសិករអាចបង្កើនទិន្នផលបានដល់ទៅ១៥ភាគរយ ហើយនៅពេលផលិតពូជសុទ្ធគឺស្រូវមានគុណភាពល្អ ហើយមានទីផ្សារ។

ទី២ ដើម្បីទទួលបានទិន្នផលខ្ពស់ ចំណេញច្រើន ហើយសំខាន់ផុតកសិករត្រូវរៀបចំការកៀសដី។ ដូច្នេះចាប់ពីកសិករចាប់ផ្តើមកៀសដីបានស្មើគឺអាចសន្សំសំចៃទឹក កាត់បន្ថយការរាតត្បាតជំងឺ ឬកណ្ដុរបំផ្លាញ។

ទី៣ ស្រូវលូតលាស់ល្អ ទុំស្មើគ្នា ការប្រមូលផលអត់មានការបាត់បង់ ដែលចំណុចទីបីនេះសំខាន់ណាស់ គឺការប្រមូលផលតែម្ដង ដែលកសិករត្រូវតែដឹងថាស្រូវទុំពេលណា ប្រមូលផលពេលណា។ តាមការណែនាំទាំងនេះ កសិករត្រូវប្រមូលផលនៅពេលមានសំណើមពី ២៥ ទៅ២៧ភាគរយ ដើម្បីប្រមូលផលទុក ដែលអាចទទួលបានគុណភាពអង្ករល្អ និងទុកជាពូជសម្រាប់ដាំដុះបន្តទៅទៀត។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ