ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

បរទេស៖ ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ។ នេះបើយោងតាមការរាយការណ៍ពី Asia News Network។

កាលពីថ្ងៃចន្ទ ឥណ្ឌា និងនូវែលសេឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសន្យាថានឹងលុបបំបាត់ពន្ធទាំងស្រុងលើការនាំចេញរបស់ឥណ្ឌា និងការអនុញ្ញាតឱ្យអ្នកជំនាញ និងនិស្សិតឥណ្ឌាចូលទៅនូវែលសេឡង់ទូលំទូលាយជាងមុន។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal និងរដ្ឋមន្ត្រីពាណិជ្ជកម្មនូវែលសេឡង់ លោក Todd McClay។

នូវែលសេឡង់នឹងអនុវត្តពន្ធ ០ ភាគរយលើទំនិញរបស់ឥណ្ឌាជាង ៩៥ ភាគរយ ចូលមកក្នុងទីផ្សាររបស់ខ្លួន ចំណែកឯឥណ្ឌាយល់ព្រមលុបចោលពន្ធភ្លាមៗលើការនាំចូលវត្ថុធាតុដើម ដែលចាំបាច់ពីនូវែលសេឡង់ រួមមាន ឈើមូល រោមសត្វ ស្បែកសត្វឆៅ ធ្យូងថ្ម  ដែក និងអាលុយមីញ៉ូម ហើយទំនិញមួយចំនួនផ្សេងទៀត ត្រូវបានអនុវត្តក្នុងអត្រាពន្ធទាបជាងមុន។

កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចចុងក្រោយក្នុងរយៈពេលត្រឹមតែ ៩ ខែ ដោយចាប់ផ្តើមពិភាក្សាគ្នាពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃពាណិជ្ជកម្ម ការប្តេជ្ញាចិត្តក្នុងការវិនិយោគ និងការចល័តទេពកោសល្យ។

មិនត្រឹមតែប៉ុណ្ណោះ នូវែលសេឡង់រំពឹងថា នឹងជំរុញការវិនិយោគចំនួន ២០ ពាន់លានដុល្លារទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗជាមួយដៃគូអឺរ៉ុប។ លក្ខណៈពិសេសមួយទៀតនោះ គឺការចល័តកម្លាំងពលកម្មជំនាញ។ នេះគឺជាលើកដំបូងដែលនូវែលសេឡង់ចុះហត្ថលេខាលើឧបសម្ព័ន្ធមួយស្តីពីការចល័តជាមួយប្រទេសមួយផ្សេងទៀត។

និស្សិតឥណ្ឌាដែលកំពុងសិក្សានៅនូវែលសេឡង់ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរហូតដល់ ២០ ម៉ោងក្នុងមួយសប្តាហ៍ និងការទទួលបានទិដ្ឋាការការងារមានរយៈពេលយូរជាងមុន។ កិច្ចព្រមព្រៀងនេះ ក៏បានផ្តល់ទិដ្ឋាការចំនួន ៥ ០០០​ នាក់ជារៀងរាល់ឆ្នាំ សម្រាប់អ្នកជំនាញឥណ្ឌានៅទូទាំងវិស័យដូចជា ព័ត៌មានវិទ្យា (IT), សុខាភិបាល, វិស្វកម្ម, ការអប់រំ និងសំណង់។ លើសពីនេះ យុវជនឥណ្ឌា ១ ០០០ នាក់នឹងមានសិទ្ធិទទួលបានទិដ្ឋាការស្នាក់នៅរហូតដល់ ១២ ខែក្រោមក្រោមកម្មវិធី Working Holiday Visa។

ក្រៅពីនេះ នូវែលសេឡង់បន្ទាបពន្ធពី ៥ ភាគរយត្រឹម ០ ភាគរយ លើការនាំចូលផលិតផលស្បែក និងស្បែកជើងពីឥណ្ឌា។ ស្របពេលដែលឥណ្ឌាកំពុងកំណត់គោលដៅលើវិស័យនេះឱ្យឈានដល់ទំហំ ៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ឥណ្ឌានឹងមានលទ្ធភាពទទួលបានវត្ថុធាតុដើមពីនូវែលសេឡង់កាន់តែប្រសើរជាងមុន និងពង្រីកឱកាសនាំចេញទូលាយជាមុនផងដែរ។

នូវែលសេឡង់គឺជាប្រភពដ៏សម្បូរបែបនៃស្បែកសត្វឆៅដែលជាវត្ថុធាតុដើម ខណៈដែលឥណ្ឌាមានសមត្ថភាពខ្ពស់ក្នុងការផលិត ហើយការរួមបញ្ចូលគ្នានេះនឹងជួយឱ្យខ្សែសង្វាក់ផលិតកម្មកាន់តែរឹងមាំ។ លើសពីនេះ វិស័យឱសថ និងឧបករណ៍វេជ្ជសាស្រ្ដរបស់ឥណ្ឌាក៏ត្រូវបានអនុញ្ញាតចូលទៅកាន់ទីផ្សារនូវែលសេឡង់កាន់តែងាយស្រួលជាងមុន ជាមួយនឹងការអនុម័តផ្នែកច្បាប់លឿនជាងមុន តាមរយៈការទទួលស្គាល់លើរបាយការណ៍ត្រួតពិនិត្យកម្រិតអន្តរជាតិ។ កិច្ចព្រមព្រៀងនេះក៏ទទួលស្គាល់លើសេវាកម្មសុខភាពបែបបុរាណ និងឱសថបុរាណ AYUSH របស់ឥណ្ឌាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *