ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ

បរទេស៖ យោងតាមប្រភពពី The Diplomat បានរាយការណ៍ថា ឥណ្ឌូណេស៊ី បានហាមឃាត់ Apple មិនឱ្យលក់ទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួន iPhone 16 នៅក្នុងប្រទេស។

បច្ចុប្បន្ននេះ ស្ថានភាព ឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេស ដោយលើកមូលហេតុថា ពួកគេចង់ឱ្យ Apple វិនិយោគបន្ថែមទៀតនៅក្នុងផលិតកម្មក្នុងស្រុករបស់ឥណ្ឌូណេស៊ីជាថ្នូរនឹងការចូលទីផ្សារ។ បច្ចុប្បន្ននេះ Apple មិនមានកន្លែងផលិតណាមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ ខណៈដែលទូរស័ព្ទ iPhone ២,៣ លានគ្រឿងត្រូវបានលក់ដោយអ្នកលក់រាយក្នុងស្រុកកាលពីឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ី ចង់ឲ្យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ទទួលការផលិតបន្ថែមទៀតដើម្បីជំរុញកំណើន។ ដូច្នោះហើយ ដោយមើលឃើញពីទំហំទីផ្សារក្នុងស្រុក រដ្ឋាភិបាលបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានទិន្នផលកាន់តែច្រើន និងការផលិតបន្ថែមទៀតពី Apple ។

ជាលទ្ធផល ផែនការនេះទទួលបានផ្លែផ្កាបណ្តើរៗ ដោយពីដំបូង Apple បានយល់ព្រមវិនិយោគ ១០០  លានដុល្លារ ប៉ុន្តែក្រោយមកបានបង្កើនការវិនិយោគបន្ថែមដល់ទៅ ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតនៅ Batam ។ យ៉ាងណាមិញ iPhone 16 នៅតែត្រូវបានហាមឃាត់មិនឱ្យលក់នៅតាមហាងលក់រាយក្នុងឥណ្ឌូនេស៊ីកាលពីដើមខែមករា។ គេសង្ស័យថា រដ្ឋាភិបាលអាចទាមទារបន្ថែមទៀតដូចជាការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍បន្ថែមពីលើសម្បទានដំបូងពី Apple។ ទន្ទឹមនឹងនេះ មនុស្សមួយចំនួនយល់ឃើញថា ប្រភេទគោលនយោបាយបែបនេះខ្វះភាពច្បាស់លាស់ ដែលជាហេតុផលចម្បងធ្វើឱ្យ Apple សម្រេចចិត្តមិនវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ីអស់រយៈពេលជាច្រើនឆ្នាំ។

យ៉ាងណាមិញ គេមិនមានភាពភ្ញាក់ផ្អើលសម្រាប់រឿងមួយនេះទេ ដោយសារឥណ្ឌូណេស៊ីតែងតែប្រើវិធីសាស្ត្រនេះ ដើម្បីធានាលក្ខខណ្ឌនៃការវិនិយោគឲ្យប្រសើរជាងនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ឥណ្ឌូណេស៊ី ធ្លាប់ប្រើវិធីសាស្ត្រនេះរួមមាន៖ ការហាមឃាត់ TikTok, ការបិទកម្មវិធី Netflix, និងការបដិសេធមិននាំចេញរ៉ែនីកែល រហូតដល់ពួកគេទទួលបានការវិនិយោគលើលក្ខខណ្ឌដែលចាត់ទុកថាមានប្រយោជន៍ជាងសម្រាប់ផលប្រយោជន៍ជាតិ។ ជាលទ្ធផល ឥណ្ឌូណេស៊ីតែងតែទទួលបានផ្លែផ្កាពីការប្រើប្រាស់វិធីសាស្រ្តនេះ ដោយ TikTok បានកាន់កាប់កម្មវិធីរបស់ឥណ្ឌូណេស៊ី Tokopedia ដែលធ្វើឲ្យបុត្រសម្ព័ន្ធរបស់ខ្លួន GoTo រកប្រាក់ចំណេញបាន។ លើសពីនេះ ក្រុមហ៊ុន Netflix បានចាប់ផ្តើមវិនិយោគលើមាតិកាក្នុងស្រុករបស់ឥណ្ឌូណេស៊ីជាច្រើន។​ នេះគឺជាការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសេដ្ឋកិច្ចនយោបាយអន្តរជាតិ ដែលប្រទេសមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សដូចជា ឥណ្ឌូនេស៊ីមានអារម្មណ៍ថាពួកគេមានអំណាចលើការចរចាច្រើនជាងពីមុន។ ប្រសិនបើប្រៀបធៀបទៅកាលពី ១០ ឆ្នាំមុន ឥណ្ឌូនេស៊ីប្រហែលមិនអាចមានប្រៀបលើក្រុមហ៊ុន Apple ដូចបច្ចុប្បន្ននេះទេ ដោយសារទីផ្សារក្នុងស្រុកសម្រាប់ទូរស័ព្ទ iPhone មានទំហំតូចកាលពីមុន ហើយការហាមឃាត់បែបនេះនឹងធ្វើឲ្យប្រទេសអនុវត្តពាណិជ្ជកម្មសេរី ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោកដាក់សម្ពាធលើឥណ្ឌូណេស៊ី។

ដោយឡែក បច្ចុប្បន្ននេះ អ្វីៗគឺខុសស្រឡះ ទីមួយគឺប្រទេសជាច្រើនហាក់បីដូចជាមិនព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មលើគោលនយោបាយពាណិជ្ជកម្មការពារនិយមទៀតទេ។ ចំណុចទីពីរ ឥណ្ឌូណេស៊ីមានអំណាចទិញច្រើនជាងមុន និងសេដ្ឋកិច្ចធំជាងកាលពីមួយទសវត្សរ៍មុន។ ចំណុចទីបី ប្រសិនបើ Apple នឹងមិនបំពេញតាមលក្ខខណ្ឌរបស់ពួកគេទេ ក្រុមហ៊ុនផ្សេងទៀតអាចនឹងចាប់យកឱកាសនេះ។ ជាក់ស្តែង ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Oppo បានដំណើរការរោងចក្រនៅ West Java របស់ឥណ្ឌូណេស៊ីតាំងពីឆ្នាំ២០២២។ ថ្មីៗនេះ ក្រុមហ៊ុននេះគ្រោងនឹងពង្រីកផលិតកម្មក្នុងស្រុករបស់ឥណ្ឌូណេស៊ី។ លើសពីនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនចិនមួយទៀតឈ្មោះ Honor នឹងចាប់ផ្តើមសាងសង់កន្លែងផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ពួកគេបានប្រកាសពីផែនការនេះ ខណៈដែលមានភាពតានតឹងរវាងរដ្ឋាភិបាលឥណ្ឌូនេស៊ី និង Apple កំពុងមានកំដៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *