បង្កើនចំណេះដឹងហិរញ្ញវត្ថុជាមួយសៀវភៅកម្រងច្បាប់ធនាគារ និងហិរញ្ញវត្ថុ Beyond Border,Beyon Banking

ភ្នំពេញ ៖ ជាមួយនឹងការផ្តល់នូវចំណេះដឹងផ្នែកច្បាប់ធនាគារ ក៏ដូចជាវិស័យហិរញ្ញវត្ថុដល់បណ្តាសាធារណៈជនទូទៅ ជាពិសេសបណ្តាសហគ្រិនវ័យក្មេងដែលទើបចូលក្នុងវិស័យអាជីវកម្មនោះ បណ្តាស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារនានាបានព្យាយាមបង្កើតវិធីសាស្ត្រក្នុងការផ្សព្វផ្សាយយ៉ាងទូលាយ រហូតមានការផលិតជាសៀវភៅ​ដែលមានឈ្មោះថា Beyond Border,Beyon Banking​ ​ផ្តោតទៅលើ​វិស័យ​ធនាគារ​ និង​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ បានផ្តល់​គុណប្រយោជន៍​ជាច្រើន​ដល់​សាធារណជន​។

ក្រោយពី​ទទួលបានការរីកចម្រើន និង​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​លើ​វិស័យ​ហិរញ្ញវត្ថុ ​និង​ធនាគារ​រួចមក ធនាគារ អេស៊ីលីដា ភីអិលស៊ី ភី អិ​ល​ស៊ី កាលពីសប្តាហ៍មុន បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ ជីវប្រវត្តិរបស់ធនាគារអេស៊ីលីដាភាគទី ២ របស់ខ្លួន​ដែលមាន​ឈ្មោះថា Beyon Border,Beyon Banking​ ដោយក្នុងនោះមានបញ្ចូលនូវចំណេះដឹងទូទៅ និងច្បាប់នានាពាក់ព័ន្ធទៅនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាយ៉ាងទូលាយ​។

​លោក ស្រី Heather A. ClarK ​អ្នកនិពន្ធ​សៀវភៅ​ Beyond Border,Beyon Banking​ នេះ ​បានថ្លែងថា  លោកស្រី​បាន​ចំណាយពេល​ក្នុងការ​សរសេរ​សៀវភៅ​នេះ​ ​រយៈពេល​ ២ ​ឆ្នាំកន្លះ ​ដែល​ផ្តោតទៅលើ​វិស័យ​ធនាគារ​ និង​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ ធនាគារ​និង​ហិរញ្ញវត្ថុ​ជាច្រើន​។

លោកស្រី​បាន​បន្តថា ៖

“សៀវភៅ​នេះ​បានផ្តល់​គុណប្រយោជន៍​ជាច្រើន​ដល់​សាធារណជន​ដោយសារ​សៀវភៅ​នេះ​ មាន​សរសេរ​ក្នុង​វិស័យ​ស៊ីជម្រៅ​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​ច្បាប់​ និងធនាគារ​ជាច្រើន​ ដើម្បីឱ្យ​មហាជន​បាន​ជ្រួតជ្រាប​ពី​ការវិវត្តន៍​នៃ​វិស័យ​ហិរញ្ញវត្ថុ”

​ទាក់ទងនឹង​វិស័យ​ធនាគារ​នៅ​កម្ពុជាវិញ​ លោកស្រី​បាន​លើកឡើងថា ​វិស័យ​ធន​គារ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ដែល​សបញ្ជាក់​ឱ្យឃើញ​តាមរយៈ​កំណើនសេដ្ឋកិច្ច​ហើយ​ម្យ៉ាងទៀត​វិស័យ​ច្បាប់​ទាក់ទិន​នឹង​ធនាគារ​ក៏​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ន៍​ជាប្រចាំ​។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​បាន​មា​ប្រសាសន៍ថា ​នេះ​គឺជា​សៀវភៅ​ទី ​២ ​ហើយ​ដែល​ធនាគារ​អេស៊ីលីដា​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ដែល​សៀវភៅ​ទី​ ១ ​មាន​ឈ្មោះថា​ ពេល​គ្មាន​សាច់ប្រាក់​គ្រប់គ្រាន់​ ឬ​ When there was no money ដែល​បាន​ផ្សព្វផ្សាយ​នៅ​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​ ​និយាយ​ពី​តាំងពីការ​កកើត​របស់​អេស៊ីលីដា​រហូតដល់​ឆ្នាំ​២០០៣​។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែង​បន្តថា ការដាក់​ចំណងជើង When there was no money នេះ​ដែល​នៅពេលនោះ​នៅ​មិនទាន់មាន​សាច់ប្រាក់​គ្រប់គ្រាន់​ទេ​ គឺ​វា​ជា​ដំណើរ​ការកសាង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ ដោយពេល​នោះ​មិនមាន​ប្រើប្រាស់​ឥណទាន​ច្រើន​ទេពី​ទសវត្ស​ឆ្នាំ​ ៩០​ មកដល់​ឆ្នាំ​ ២០០៣​។

លោកបណ្ឌិត បាន​បន្តថា​ ចាប់តាំងពី​ពេលនោះ​មក ​វិស័យ​ហិរញ្ញវត្ថុ​បាន​រីកចម្រើន ​និង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ទើប​ធនាគារ​រៀបចំ​ឱ្យមាន​ការរៀបចំ​បោះ​ពុ​ម្ព​សៀវភៅ​ភាគ​ទី​ ២​ ដែលមាន​ឈ្មោះថា BeyondBorder,Beyon Banking ឬ​ហួស​ពី​ព្រំដែន​កម្ពុជា​ហួស​ពី​វិស័យ​ហិរញ្ញវត្ថុ​ទៅទៀត​។

លោកបណ្ឌិត បាន​ពន្យល់ដូច្នេះថា​ ៖

“ពាក្យ​ថា​ហួស​ពី​ព្រំដែន​កម្ពុជា​នេះ​ ដោយសារ​នៅ​ឆ្នាំ​ ២០០៥​ ជា​ឆ្នាំ​ ដែលមាន​ការរីកចម្រើនជាខ្លាំង ​ក្នុង​វិស័យ​ធនាគារ​ដោយ​យើង​បានចាប់ផ្តើម​ពង្រីក​ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន​ដូចជា​ឆ្នាំ​ ២០០៨ ​បាន​ពង្រីក​ទៅ​ប្រទេស​ឡាវ និង​ឆ្នាំ ​២០១៣​ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។ ​ចំណែក​ពាក្យ​ថា​ ហួស​ពី​វិស័យ​ហិរញ្ញវត្ថុ​ទៅទៀត​វិញ​ គឺ​សំដៅ​ទៅលើ​ធនាគារ​បានចាប់ផ្តើម​លើ​វិស័យ​ទីផ្សារ​មូល​ប​ត្រ​ឬ​ជួញដូរ​ភាគហ៊ុន”

លោកបណ្ឌិត បាន​បន្ថែមថា ​សៀវភៅ​ទី​ ១ ​កន្លង​ទៅ បាន​បើកឱកាស​ជា​បទពិសោធន៍​ផ្នែក​វិស័យ​ធនាគារ​ដល់​បណ្តា​ប្រទេស​នៅក្នុង​សាកលលោក​ប្រមាណ​ ៣០​ ប្រទេស​មកពី​ទ្វីបអាមេរិក ម​ជ្ឈឹ​ម​បូព៌ា ​និង​ទ្វីបអាហ្វ្រិក​ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ធនាគារ​អេស៊ីលីដា​។

​លោកបណ្ឌិត អ៊ិន ចាន់នី បាន​គូសបញ្ជាក់ថា ​ចំណែក​សៀវភៅ​ទី​ ២​ នេះ​វិញ​ ក៏​មិន​ខុសពី​សៀវភៅ​ទី ​១ ​ដែរ​ ដោយ​វា​ផ្តល់​សារសំខាន់​សម្រាប់​និស្សិត​សិក្សា​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​នៅក្នុង​សាកលលោក​ ដែល​បានមក​សិក្សា​នៅ​កម្ពុជា​រួមទាំង​អាជ្ញាធរ​និយ័តកម្ម​នៅក្នុង​វិស័យ​ធនាគារ ​និង​ហិរញ្ញវត្ថុ​ប្រទេស​ដទៃ​ផង​។​ ជាងនេះទៀត ​សៀវភៅ​នេះ​ផ្តល់​ចំណេះ​ជំនាញ​ និង​បទពិសោធន៍​ដល់​ការសិក្សា ​និង​សាជីវកម្ម​នៅក្នុង​សាកលលោក​ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិទ្យាស្ថាន​ផងដែរ​។

លោកបណ្ឌិត បាន​​ឱ្យដឹងថា ​សៀវភៅ​នេះ​ បាន​បោះពុម្ព​ប្រមាណ​ ៣ ​ម៉ឺន​ក្បាល​ នៅ​រោង​ពុម្ព​មួយ​នៅ​ប្រទេស​អា​ម្លឺ​ម៉​ង់​ តាម​អត្រា​មិនមែនជា​ពាណិជ្ជកម្ម​ដោយ​ចំណាយ​ថវិកា ​៦០​ ម៉ឺន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​ផង​ និង​នៅលើ​សាកលលោក​ផង​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​