បរទេស ៖ ក្រៅតែពីរ៉ែកម្រជាច្រើនប្រភេទ ប្រទេសឥណ្ឌូនេស៊ីក៏មានធនធានធម្មជាតិផ្សេងទៀត ខណៈដែលរដ្ឋាភិបាលបានប្រើប្រាស់ចង្ខុវិស័យវែងឆ្ងាយមួយក្នុងការប្រែក្លាយខ្លួនទៅជាអ្នកផលិតថាមពលកកើតឡើងវិញឲ្យបានខ្លាំងបំផុតក្នុងតំបន់។

កាលពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សារព័ត៌មានក្នុងស្រុកជាច្រើនបានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំមួយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលមានក្រុមអ្នកវិទ្យាសាស្ត្ររបស់សកលវិទ្យាល័យល្បីៗបម្រើការងារនោះបានធ្វើការពិសោធន៍ជោគជ័យក្នុងការទាញយកប្រេងដូងទៅប្រើប្រាស់ជាថាមពលជិវៈឥន្ធនៈ ហើយអាចលាយជាមួយប្រេងសាំងសម្រាប់ចាក់យន្តហោះបាន។

ប្រភពដដែលបានបញ្ជាក់ទៀតថា ជីវៈឥន្ធនៈថ្មីដែលផលិតពីប្រេងដូងនេះត្រូវបានធ្វើសាកល្បងរួចរាល់ដោយអាចលាយជាមួយនឹងប្រេងសម្រាប់ចាក់យន្តហោះបានរហូតទៅដល់ ២,៤ភាគរយ ហើយការធ្វើតេស្តនេះត្រូវបានធ្វើឡើងជាមួយនឹងយន្តហោះយោធា ដោយបានហោះហើរពីភាគខាងលិចកោះជ្វា (Java) ភាគខាងលិចតាំងតែពីដើមខែកញ្ញា។
ការធ្វើតេស្តដោយមានវត្តមានចូលរួមពីសំណាក់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនរដ្ឋផ្នែកប្រេង និងហ្គាស Pertamina ព្រមជាមួយនឹងក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរបស់សកលវិទ្យាបច្ចេកវិទ្យា PTDI ខណៈដែលក្រុមហ៊ុនរដ្ឋផលិតយន្តហោះចម្បាំង PT Dirgantara Indonesia ជាអ្នកផ្តល់យន្តហោះយោធាសម្រាប់ការងារហោះសាកល្បង ហើយក្រសួងទទួលបន្ទុកកិច្ចការងារថាមពល និងរ៉ែរបស់ឥណ្ឌូនេស៊ីគឺជាអ្នកចូលរួមអង្កេតការណ៍។
គួរឲ្យដឹងដែរថា ឥណ្ឌូនេស៊ីធ្លាប់មានគម្រោងក្នុងការកែច្នៃថាមពលបៃតងបែបនេះជាយូរមកហើយដោយក្នុងនោះផែនការរបស់ខ្លួនគឺប្រើប្រាស់ឲ្យបានថាមពលជិវៈឥន្ធនៈប្រមាណជា២ភាគរយនៅក្នុងប្រេងសាំងចាក់យន្តហោះត្រឹមឆ្នាំ២០១៦ និងឲ្យបាន ៣ភាគរយនៅត្រឹមឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាសេដ្ឋកិច្ចទើបធ្វើឲ្យគម្រោងនេះបានបរាជ័យ ហើយទើបតែអាចដំណើរការឡើងវិញនៅប៉ុន្មានខែចុងក្រោយនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content