ការទម្លាក់តម្លៃទីតាំងអាជីវកម្មក្នុងឆ្នាំ២០២២នេះ ធ្វើឱ្យសកម្មភាពជួលបានកើនឡើងបន្តិចវិញ

ភ្នំពេញ ៖ តម្លៃនៃការជួលអចលនទ្រព្យដូចជាទីតាំងអាជីវកម្ម ការិយាល័យ ស្តង់តាមផ្សារទំនើបជាដើមនៅក្នុងឆ្នាំ២០២២នេះ មានការថមថយបន្តិចវិញបើធៀបនឹងឆ្នាំ២០២១ ដែលធ្វើឱ្យតម្រូវការនៃការជួលចាប់ផ្ដើមមានសកម្មភាពឡើងវិញបន្តិចវិញ។

ខុសពីអំឡុងឆ្នាំ២០២១ ដែលតម្រូវការជួលទីតាំងសម្រាប់អាជីវកម្ម និងការិយាល័យត្រូវបានធ្លាក់ចុះយ៉ាងគំហុកនោះ នៅរយៈពេលដើមឆ្នាំ២០២២នេះ ខណៈដែលកម្ពុជាបានចាកចេញពីបញ្ហាប្រឈម និងវិបត្តិជំងឺឆ្លងគេសង្កេតឃើញថា តម្រូវការទីផ្សារនៃការជួលបានកើនឡើងវិញបន្តិច ស្របពេលដែលម្ចាស់ទីតាំងជាច្រើនបានទម្លាក់ចុះតម្លៃជួលរបស់ខ្លួន។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ AMS ថា ម្ចាស់ទីតាំងអាជីវកម្មនៅតាមផ្សារទំនើប និងទីតាំងផ្សេងទៀត ក៏ដូចជាម្ចាស់អគារការិយាល័យបានទម្លាក់តម្លៃជួលសម្រាប់ឆ្នាំ២០២២នេះបន្តិច ដែលធ្វើឱ្យតម្រូវការជួលពីសំណាក់ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មផ្សេងទៀតចាប់ផ្ដើមមានកំណើនឡើងវិញ ។

កញ្ញាបានបញ្ជាក់ថា ៖

“ក្រោយពីស្ថានភាពកូវីដ១៩ស្ងប់ស្ងាត់ អាជីវកម្មថ្មី-ចាស់ជាច្រើនបានចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញ ប៉ុន្តែដោយសារតែពួកគាត់ទើបតែរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ បាត់បង់ចំណូល និងមិនទាន់រឹងដៃជើងវិញនោះ ម្ចាស់ទីតាំងខ្លះក៏បានបញ្ចុះតម្លៃនៃការជួល ដើម្បីសម្រួលដល់ម្ចាស់អាជីវកម្មផងក៏ដូចជាធ្វើឱ្យទីតាំងរបស់ខ្លួនកាន់តែមានភាពមមាញឹកឡើងវិញផង”

កញ្ញាបានបន្ថែមឲ្យដឹងថា បើទោះបីជាស្ថានភាពហាក់ប្រសើរឡើងវិញក្ដី តែការវិនិយោគនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២២នេះ នៅតែពឹងលើវិនិយោគិនក្នុងស្រុកដដែល ខណៈបរទេសនៅមិនទាន់មានរំហូរចូលច្រើននៅឡើយ ហើយក៏មិនទាន់អាចដឹងច្បាស់ថាវិនិយោគិនបរទេសនឹងចូលមកកម្ពុជាច្រើនដូចមុនពេលវិបត្តិបាននៅពេលណាដែរ ខណៈដែលបញ្ហានៃជំងឺកូវីដ១៩នៅក្រៅប្រទេសនៅតែចោទជាបញ្ហា។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate ក៏បានឱ្យដឹងផងដែរថា ដោយសារតែតម្លៃជួលកន្លងមកនៅមានកម្រិតខ្ពស់ធ្វើឱ្យអគារការិយាល័យខ្លះដាក់ជួល៥ទៅ៦ខែហើយនៅតែមិនមានអ្នកជួល ដូច្នេះ ម្ចាស់ទីតាំង ម្ចាស់អគារខ្លះក៏បានទម្លាក់តម្លៃមកនៅទាបបន្តិច ដើម្បីឱ្យការជួល ឬសកម្មភាពអាជីវកម្មរបស់ខ្លួនមានភាពល្អប្រសើរឡើងវិញ  ។

លោកបន្តថា  ៖

“ម្ចាស់ទីតាំងអាជីវកម្មមួយចំនួនបានបញ្ចុះតម្លៃនៃការជួលតាំងពីឆ្នាំមុន ប៉ុន្តែយើងដឹងហើយឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដូច្នេះរាល់អាជីវកម្មគឺនៅតែជួបប្រទះនឹងបញ្ហា ហើយមកដល់ឆ្នាំ២០២២នេះ ម្ចាស់អាជីវកម្មខ្លះក៏បានបញ្ចុះតម្លៃជួលបន្ថែមទៀត ដើម្បីផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុនទើបបើកដំណើរការអាចមានលទ្ធភាពជួលទីតាំង”

លោកបន្តថា ៖

“យើងមើលឃើញថានៅភ្នំពេញ តម្លៃការនៃការជួលមិនសូវជាធ្លាក់ចុះប៉ុន្មានទេ តែនៅខេត្តព្រះសីហនុវិញ តម្លៃជួលអគារ ជួលទីតាំងអាជីវកម្មបានធ្លាក់ចុះច្រើន ដោយសារតែតំបន់នេះ ត្រូវពឹងលើវិនិយោគិនបរទេស  តែបើសិនជាវិនិយោគិនបរទេសនៅតែមិនទាន់មកដល់ អ្នកជួលធ្វើអាជីវកម្មជាខ្មែរពិតជាមិនអាចរត់រួចជាមួយតម្លៃខ្ពស់ដូចមុនបានទេ”

គួរកត់សម្គាល់ថា ឆ្នាំ២០២២នេះ ចំនួននៃការផ្គត់ផ្គង់ទីតាំងអាជីវកម្មត្រូវបានរំពឹងថានឹងមានកំណើនបន្ថែមទៀតស្របពេលដែលគម្រោងមួយចំនួននៅតែបន្តអភិវឌ្ឍទោះបីជាកម្ពុជាបានជួបនឹងវិបត្តិដែលឈានដល់ការបិទខ្ទប់មួយរយៈក្ដី ហើយក៏រំពឹងថា តម្រូវការនៃការជួលទីតាំងធ្វើអាជីវកម្មមានភាពល្អប្រសើរឡើងវិញក្នុងឆ្នាំ២០២២នេះដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម