ក្រុមហ៊ុនខ្មែរ ប៊ែរវើរីជីស តែងចូលរួមយ៉ាងផុសផុលជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុក និងអភិវឌ្ឍន៍សង្គមជាតិ

ភ្នំពេញ ៖ ជាហូរហែ ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ដែលជាវិស័យឯកជន តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុក និងអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការជួយឧបត្ថម្ភជាថវិកា និងសម្ភារ ផលិតផលរបស់ក្រុមហ៊ុនយ៉ាងសន្ធឹកសន្ធាប់ដល់ស្ថាប័នរដ្ឋទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ក៏ដូចជាផ្តល់អំណោយដល់ប្រជាជនក្រីក្រក្នុងនាមជាសប្បុរសជន ដោយក្នុងនោះត្រឹមតែរយៈពេលខ្លីចុងក្រោយនេះ ក្រុមហ៊ុនបានឧបត្ថម្ភជាភេសជ្ជៈសរុបរហូតដល់ជាង ២ម៉ឺនកេស ក្នុងស្មារតី «ខ្មែរ ស្រឡាញ់​ខ្មែរ» ។

ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធាន​ក្រុម​អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំង​សហការី បាននាំយកនូវផលិតផលទឹកពិសាកម្ពុជា និងភេសជ្ជៈសរុបរហូតដល់ទៅ ២,១០០កេស ឧបត្ថម្ភជូនដល់ក្រសួងមុខងារសាធារណៈ ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងសួរសុខទុក្ខជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ នៅទីស្ដីការក្រសួង។

ការឧបត្ថម្ភទឹកពិសាបរិសុទ្ធកម្ពុជា និងភេសជ្ជៈរបស់ក្រុមហ៊ុននាពេលនេះ គឺដើម្បីទុកជូនក្រសួងប្រើប្រាស់តាមតម្រូវការនានា ជាពិសេសក្នុងឱកាស​ដែលក្រសួងរៀបចំការប្រឡងជ្រើសរើស​មន្រ្តីរាជការ​ស៊ីវិលនាពេលខាងមុខនេះ។

បើតាមបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានលើកឡើងថា ការបន្តឧបត្ថម្ភជាបន្តបន្ទាប់ជូនដល់ស្ថាប័នរដ្ឋដ៏សន្ធឹកសន្ធាប់កាលពីពេលកន្លងទៅ ក៏ដូចជានាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃខាងមុខនេះ បានបង្ហាញពីស្មារតី «ខ្មែរ ស្រឡាញ់​ខ្មែរ» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីរួមចំណែកក្នុងការគាំទ្រជំរុញកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់សង្គម​ជាតិកម្ពុជាទាំងមូល។

សូមរំលឹកដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភភេសជ្ជៈ និងទឹកពិសាកម្ពុជា សរុបជិត ២ម៉ឺនកេស​ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលសាលារាជធានីភ្នំពេញ, បញ្ជាការដ្ឋាន​កងរាជ​អារុធហត្ថ​រាជធានីភ្នំពេញ និងការឧបត្ថម្ភទៅដល់កីឡករប្រណាំងទូកង សម្រាប់​ប្រើប្រាស់​ក្នុងអំឡុង​ពេលប្រារព្វព្រះរាជពិធីបុណ្យអុំទូកផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ទឹកពិសាកម្ពុជា ក៏ជាផលិតផលប្រកបដោយមោទកភាព ដែលផលិតដោយកូនខ្មែរ មានរោងចក្រ​នៅក្នុងស្រុកផ្ទាល់ ពិសេសជាផលិតផល​ស្តង់ដារពិភពលោក ព្រមទាំងមានការ​បន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter ។

ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ ក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស ​បានទទួលនូវមេដាយមាសជាច្រើន​ពីស្ថាប័នអន្តរជាតិ ដែល​បញ្ជាក់ពីគុណភាពផលិតផល វិញ្ញាបនបត្រ ISO 9001 បញ្ជាក់​ពីប្រព័ន្ធគ្រប់គ្រង​គុណភាព វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំង​ទទួល​បានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)ទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ