ផលិតកម្មឈីបរបស់ចិន ដើរយឺតជាងអ្នកផលិតកំពូលៗពិភពលោករយៈពេល ៥ ឆ្នាំ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី South China Morning Post បានរាយការណ៍ថា ការផលិតឈីបកម្រិតខ្ពស់របស់ចិនដើរយឺតជាងអ្នកផលិតឈីបកំពូលៗនៅលើពិភពលោក ៥ ឆ្នាំ ទោះបីជាក្រុមហ៊ុនចិនបានរីកចម្រើននៅក្នុងផ្នែកផ្សេងៗទៀតក៏ដោយ។

យោងតាមគ្រីះស្ថានបច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍ (ITIF) បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ Taiwan Semiconductor Manufacturing Company (TSMC) គឺជាអ្នកផលិតបន្ទះឈីបកម្រិតខ្ពស់ដែលមានភាពជឿនលឿនជាងក្រុមហ៊ុនបច្ចេកវិទ្យាចិន Semiconductor Manufacturing International Corporation (SMIC) ប្រហែល ៥ ឆ្នាំ។ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក និងបានណែនាំដំណើរការ 3-nanometer របស់ខ្លួនកាលពីឆ្នាំ ២០២២ ដែលត្រូវបានប្រើក្នុងការផលិតបន្ទះឈីបដ៏ទំនើបបំផុតមួយចំនួនរបស់ពិភពលោក។ កាលពីឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិទ្យាចិន SMIC បានសាកល្បងដំណើរការ 5-nanometer ជំនាន់ក្រោយរបស់ខ្លួន ក្នុងការប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងគោលដែលមានបំណងបិទក្រុមហ៊ុនចិន។ គួរឲ្យបញ្ជាក់ដែរថា អ្នកផលិតឈីបកំពូលៗរបស់ពិភពលោករួមមាន កោះតៃវ៉ាន់ សហរដ្ឋអាម៉េរិក ជប៉ុន​ កូរ៉េខាងត្បូង និងចិន ហើយចិនស្ថិតនៅចំណាត់ថ្នាក់លេខប្រាំ។

លោក Stephen Ezell អនុប្រធាន ITIF បាននិយាយថា ចិនកំពុងវិនិយោគរាប់រយពាន់លានដុល្លារដើម្បីក្លាយជាអ្នកដឹកនាំក្នុងវិស័យ semiconductors។ ទោះបីជាចិនកំពុងបោះជំហានគួរអោយចាប់អារម្មណ៍ ប៉ុន្តែការរីកចម្រើនរបស់ខ្លួនរហូតមកដល់ពេលនេះនៅមានកម្រិតចំពោះទិដ្ឋភាពមួយចំនួននៃការអភិវឌ្ឍន៍បន្ទះឈីប និងការ​បង្កើត​ថ្មី​ជា​សាកល។ ទោះបីជាមានការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតក៏ដោយ ប៉ុន្តែចិននៅតែឈរនៅពីក្រោយអ្នកផលិតកំពូលៗពិភពលោក។ យ៉ាងណាមិញ ក្រុមហ៊ុនចិននៅក្រោយអ្នកផលិតផ្សេងៗទៀតត្រឹមតែពីរឆ្នាំប៉ុណ្ណោះចំពោះការរចនាប្រភេទបន្ទះឈីបតក្ក ដោយសារតម្រូវការក្នុងស្រុកខ្លាំងសម្រាប់ប្រើក្នុងទូរស័ព្ទ ឬកម្មវិធីបញ្ញាសិប្បនិម្មិត បានជំរុញឱ្យមានការច្នៃប្រឌិតលឿនជាងមុន។

យោងតាមរបាយការណ៍ ITIF បានឱ្យដឹងថា ការរីកចម្រើននៃឧស្សាហកម្ម semiconductor របស់ចិនភាគច្រើនត្រូវបានជំរុញដោយការឧបត្ថម្ភធនដ៏ធំ ដោយសារប្រធានាធិបតីចិន Xi Jinping អំពាវនាវដល់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ឱ្យគាំទ្រដល់បន្ទះឈីបរបស់ប្រទេស។ ក្រុមហ៊ុនបន្ទះឈីបរបស់ចិនទទួលបានអត្ថប្រយោជន៍មិនត្រឹមតែពីការឧបត្ថម្ភធនរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានកាត់បន្ថយពន្ធ ឬការលើកលែងពន្ធផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៤ មក ការវិនិយោគលើវិស័យឈីបដែលមានប្រហែល ៥២ ពាន់លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិនគ្រប់ជាន់ថ្នាក់ជារៀងរាល់ឆ្នាំ។ អ្នកវិភាគលើកឡើងថា ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលមានសារៈសំខាន់ណាស់ក្នុងការជួយដល់ក្រុមហ៊ុនចិនដែលខាតបង់ក្នុងវិស័យមួយនេះ ដោយសារយុទ្ធសាស្រ្តរបស់ចិនក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មបន្ទះឈីបជួបការលំបាកខ្លាំង ប៉ុន្តែការឧបត្ថម្ភធនរបស់រដ្ឋាភិបាលយ៉ាងច្រើនក៏បាននាំទៅដល់ការផលិតបន្ទះឈីបជំនាន់ចាស់ច្រើនផងដែរ។

ចិនមានចំណែក ៣១ ភាគរយក្នុងដំណើរការ mature-node សកលនៅក្នុងឆ្នាំ ២០២៣ ហើយរំពឹងថានឹងកើនឡើង ៣៩ ភាគរយនៅឆ្នាំ ២០២៧។ យ៉ាងណាមិញ ការអភិវឌ្ឍន៍នេះបានបង្កឱ្យទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ចិនអាចនឹងគ្របដណ្តប់លើការផ្គត់ផ្គង់បន្ទះឈីបសកល ហើយសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងដំឡើងពន្ធទ្វេដងលើការនាំចូល semiconductor ពីប្រទេសចិនដល់ ៥០ ភាគរយនៅឆ្នាំក្រោយ។ ឥឡូវនេះ ចិនមានក្តីសង្ឃឹមខ្ពស់លើការវេចខ្ចប់ ការផ្គុំ និងការតេស្តកម្រិតខ្ពស់ (ATP) ខណៈចិនមានចំណែកសម្រាប់បរិក្ខារ ATP សកល ២៧ ភាគរយក្នុងឆ្នាំ ២០២១ ហើយបានកើនឡើង ៣៨ ភាគរយនៅឆ្នាំ ២០២៣។ ក្រុមហ៊ុនដំឡើង និងសាកល្បងធំៗរបស់ចិនមានដូចជា JCET Group និង Tongfu Microelectronics ដែលស្ថិតនៅក្នុងបញ្ជឺក្រុមហ៊ុនដំឡើងកំពូលៗទាំងប្រាំរបស់ពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព