ចម្លាក់ រចនាបទខ្មែរកាន់តែមានភាពទាក់ទាញ ខណៈដែលអ្នកជំនាញបង្ហាញពីក្ដីបារម្ភខ្លាចបាត់បង់

ពោធិ៍សាត់ ៖ ចម្លាក់ថ្មកែវ និងថ្មធម្មជាតិជាច្រើនប្រភេទនៅខេត្តពោធិ៍សាត់ មានភាពល្បីល្បាញជាច្រើនឆ្នាំមកហើយ ហើយរហូតមកដល់ពេលបច្ចុប្បន្ន សិល្បៈ​ចម្លាក់​នេះបាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​សារបញ្ហា​ហិរញ្ញវត្ថុ​បណ្តាលមកពី​តម្រូវ​ការ​ទីផ្សារ​ទាប។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ័សាត់បានលើកឡើង និងបង្ហាញពីក្តីបារម្ភចំពោះការកែច្នៃខ្លះបានប្រាសចាកពីទម្រង់ដើមដែលជាស្នាដៃបញ្ជាក់ពីអត្តសញ្ញាណប្រចាំខេត្ត ហើយនឹងបញ្ហាធំមួយទៀតនោះ គឺការធ្វើចំណាកស្រុកទៅធ្វើជាងចម្លាក់នៅប្រទេសថៃ ដើម្បីទទួលបានកម្រៃជួយជីវភាពគ្រួសារបានកាន់តែល្អប្រសើរ។

ជាដំណោះស្រាយ​បញ្ហា មន្ទីរ​តែងតែ​រៀបចំ​សិក្ខាសាលា និង​ផ្តល់​គ្រូ​បង្រៀន​ផ្នែក​សិល្បៈ​ចម្លាក់ជាប្រចាំទៅដល់ម្ចាស់អាជីវកម្ម ក៏ដូចអ្នកដាប់ចម្លាក់ផ្ទាល់ដើម្បីជួយពួកគេយល់ច្បាស់ពីមូលដ្ឋានក្បាច់ចម្លាក់ខ្មែរ។

លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានមានប្រសាសន៍ ៖

“ខ្ញុំចង់រក្សាអាជីពនេះឱ្យនៅគង់វង្សក្នុងប្រទេសកម្ពុជា។​ មិនមែនត្រឹមតែថៃទេ ដែលជាងចម្លាក់ខ្មែរយើង ទៅស៊ីឈ្នួលដាប់ឆ្លាក់ កន្លងមក អ្នកជំនាញច​ម្លាក់យើងក៏ធ្លាប់មានទៅធ្វើជាជាងចម្លាក់នៅប្រទេសបារាំងដែរ។ វាមិនជារឿងគួរព្រួយបារម្ភពេកទេថាខ្លាចបាត់បង់ទៅជាស្នាដៃគេ ព្រោះអាជីពមួយនេះខ្មែរអ្នកធ្វើ ក្បាច់ឆ្លាក់ ចម្លាក់ ក៏នៅតែចេញពីបេះដូងខ្មែរ វានៅតែគេមើលដឹងថាជារបស់ខ្មែរបើទោះមានវត្តមាននៅស្រុកគេក៏ដោយ”

យ៉ាងណាក៏ដោយ លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ផងដែរថា ពេលទៅដល់ប្រទេសថៃគាត់ពិតជារកចំណូលបានច្រើន ព្រោះប្រទេសថៃទទួលស្គាល់ក្បាច់រចនារបស់កម្ពុជាណាស់ ហើយរាល់ចម្លាក់ទាំងនោះគឺមានទីផ្សារល្អ។

លោកបានបន្តថា ៖

“យើងពិតជាមានមោទនភាពណាស់ដែលខេត្តពោធិ៍សាត់របស់យើងមានថ្វីដៃពូកែផ្នែកចំលាក់ រតនៈសម្បត្តិ ដែលក្នុងនោះមានចម្លាក់ថ្មកែវផងដែរ។ ចម្លាក់ទាក់ទងនឹងអប្សរា រូបព្រះបដិមា និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប៉ុន្តែអ្វីដែលគេនិយមធ្វើគឺព្រះបដិមា និងចម្លាក់ព្រះនរាយណ៍”

លោក លោក​ សុខ​ វិចិត្រ ដែលជាជាងចម្លាក់ និងជាម្ចាស់សហគ្រាសចម្លាក់ថ្មដាប់នៅក្នុងខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ៖

“ខ្ញុំចាប់ផ្តើមការងារមួយនេះជាង១០ឆ្នាំមកហើយ នៅពេលនេះសហគ្រាសរបស់ខ្ញុំក៏បន្លែមការកែច្នៃរបស់ផ្សេងៗទៀតជាច្រើនដែលមានដូចជា ការផលិតថ្មម៉ាប ក្រឡឹងសម្រាប់លម្អរផ្ទះ”

លោកថា ៖

“យើងផលិតចម្លាក់សព្វថ្ងៃគឺគោរពតាមការណែនាំរបស់ក្រសួង ដែលគាត់បានផ្តល់សៀវភៅណែនាំពីគំរូ ខ្នាតព្រះបដិមា។ ខាងក្រសួងតែងតែអញ្ជើញពួកខ្ញុំទៅចូលរួមសិក្ខាសាលា គាត់បានពន្យល់ពីក្បួនខ្នាតរបស់ចម្លាក់។ ចម្លាក់គឺវាមានលាយគ្នារវាងបុរាណនិងសម័យ ឬមានការផ្លាស់ប្តូរទៅតាមសម័យកាល អាស្រ័យទៅលើអ្នក បញ្ជាទិញ យើងអាចច្នៃទៅតាមពួកគាត់។ ខ្ញុំអាចធ្វើបាន៩០%ទៅតាមការណែនាំរបស់អ្នកបញ្ជាទិញ ឬតាមរូបថតដែលពួកគាត់ប្រគល់ឱ្យទុកជាគំរូ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ