ភ្នំពេញ ៖ ការបង្កើតច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 មិនត្រឹមតែជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 ប៉ុណ្ណោះទេ គឺថែមទាំងបានការពារទាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាផលប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងឱ្យដឹងថា ប្រទេសកម្ពុជាគិតមកដល់បច្ចុប្បន្ន ការឆ្លងនៅកម្ពុជាយើងហៅតាមរយៈព្រឹត្តិការណ៍រួមមាន៖ព្រឹត្តិការណ៍3វិច្ឆិកាឆ្នាំ2020 ព្រឹត្តិការណ៍28វិច្ឆិកា ឆ្នាំ2020 និងព្រឹត្តិការណ៍សហគមន៍20កុម្ភៈឆ្នាំ2021ដែលកំពុងទប់ស្កាត់។
ឯកឧត្តមបានបន្តថា សម្រាប់កម្ពុជា ជាមួយបទពិសោធន៍នៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-19 រយៈពេលជាង១ឆ្នាំនៅក្នុងព្រឹត្តិការណ៍ពិភពលោក យើងបានរៀនសូត្រពីបទពិសោធន៍ច្រើនក្នុងនោះយើងអាចទាញយកសមិតកម្មចំនួន2។
សមិតកម្មទី1ការឆ្លងរាលដាលនៃជំងឺកូវីដ-19នេះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាជនយ៉ាងពិតប្រាកដ។ តែប្រទេសមួយចំនួន នៅពេលដែលគាត់ប្រើប្រាស់ច្បាប់គ្រាអាសន្ន ឬការបិទខ្ទប់ប្រទេសទាំងមូល នោះយើងបានទាញចេញជាបទពិសោធន៍នៅចំណុចដ៏សំខាន់មួយទៀត គឺបង្កើតឱ្យមានមហន្តរាយផ្នែកសេដ្ឋកិច្ច គ្រោះថ្នាក់ដល់សេដ្ឋកិច្ចជាតិតែម្តង។
ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា៖
“យើងបានទាញចេញជាបទពិសោធន៍នៅចំណុចដ៏សំខាន់មួយទៀតគឺបង្កើតឱ្យមានមហន្តរាយផ្នែកសេដ្ឋកិច្ច គ្រោះថ្នាក់ដល់សេដកិច្ចជាតិ ប៉ះពាល់ដល់សសៃឈមមានន័យថាប្រទេសមួយដែលលែងកម្រើកមានន័យថាសេដ្ឋកិច្ចវាអត់ដើរ ប៉ះពាល់ធ្ងន់ធ្ងរថែមទៀតជីវភាព របស់ប្រជាពលរដ្ឋ”
សមិតកម្មទី2 ការឆ្លងរាលដាលនៃជំងឺកូវីដ-19នេះ មិនដឹងថាជំងឺនេះក្នុងថ្ងៃអនាគតមិនដឹងថាវាជាប្រភេទជំងឺអ្វីទៀត ដែលមានលក្ខណៈឆ្លងកាចសាហាវដូចកូវីដ? ព្រោះសូម្បីតែមកដល់ពេលនេះជំងឺកូវីដ-19 ខ្លួនឯងក៏បម្លែងខ្លួនឯងថ្មី ដើម្បីគេចពីវ៉ាក់សាំងមួយចំនួន។
ឯកឧត្តម កើត រិទ្ធ ធ្លាប់បានគូសបញ្ជាក់នៅចំពោះមុខសភាថា ច្បាប់នេះបានកសាងឡើង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លង ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍កម្ពុជា ជាពិសេសគឺការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។
ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះ ៖
“ខ្ញុំសូមបញ្ជាក់ជូនថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណងសំខាន់តែមួយគត់ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈប្រជាជន។ ចំពោះទោសបញ្ញត្តិវិញយើងនិយាយជារួម ទោសបញ្ញត្តិនេះបង្កើតឡើង ដើម្បីដាក់ទោសចំពោះជនខិលខូច និងជនទុច្ចរិត ដែលចង់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងសុខភាពសាធារណៈ”
សម្រាប់ប្រជាពលរដ្ឋដែលគោរពតាមវិធានការត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងសុខាភិបាលធានាបានមិនឱ្យមានការឆ្លងរាលដាល ធ្វើឱ្យសហគមន៍អាចវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញ ច្បាប់នេះអត់យកទៅអនុវត្តន៍ចំពោះពួកគាត់ទេ។ ទោសបញ្ញត្តិនេះ គេអនុវត្តន៍តែចំពោះជនខិលខូច ចំពោះជនទុច្ចរិត ដែលមានចេតនាធ្វើឱ្យសង្គមកម្ពុជាមានភាពវឹកវរតែប៉ុណ្ណោះ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ



















































Account
Security
Favourite Content