ស្វែងយល់ពីបច្ចេកទេសដាំស្វាយចន្ទី ធន់នឹងការប្រែប្រួលអាកាសធាតុ និងទទួលបានផលច្រើន

ភ្នំពេញ ៖ ស្វាយចន្ទី ជាដំណាំឧស្សាហកម្មមួយប្រភេទដែលបងប្អូនកសិករនិយមដាំនៅតាមខេត្តខុសៗគ្នា តែទាមទារឱ្យមានការថែទាំ និងបច្ចេកទេសក្នុងការដាំមិនខុសគ្នាប៉ុន្មានទេ។ ក្នុងនោះ ដើម្បីកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាការខាតបង់លើដំណាំស្វាយចន្ទី កសិករត្រូវអនុវត្តនូវចំណុចសំខាន់ៗមួយចំនួនរាប់ចាប់ពីការជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការថែទាំ ក៏ដូចជាការគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺ។

ពាក់ព័ន្ធនឹងជ្រើសរើសពូជ ត្រូវផ្ចិតផ្ចង់តាំងពីចន្ទីចេញផ្កាដោយរើសយកដើមណាដែលមានចង្កោមផ្កាច្រើន ១០-៣០ចង្កោមក្នុងមួយម៉ែត្រការ៉េ ហើយក្នុងនោះមានទាំងផ្កាឈ្មោល ២០០-៣០០ផ្កា និងផ្កាទ្វេភេទ ៤០-៨០ផ្កាឡើងទៅ។ លុះពេលក្ដិប ត្រូវយកតែគ្រាប់ណាមានពណ៌ស៊ីជម្ពូ ដែលប្រែទៅជាបៃតង ហើយលូតលាស់ទៅជាពណ៌ប្រផេះ ឬពណ៌ត្នោតចាស់ ពិសេសគឺមានទម្ងន់ ៧-៩ក្រាម ក្នុង១គ្រាប់ ឬមាន ១២០-១៥០ គ្រាប់ក្នុង១គីឡូក្រាម។

បន្ទាប់មក គេយកគ្រាប់ទៅបណ្ដុះនៅចន្លោះខែកុម្ភៈ និងមេសា ដោយយកគ្រាប់ទៅត្រាំទឹក ហើយរើសយកតែគ្រាន់ណាដែលលិចក្នុងទឹកមកបណ្ដុះ ដោយផ្អាប់ទុកក្នុងបាវក្រចៅ ៤៨ម៉ោង និងស្រោចទឹករាល់ថ្ងៃរហូតដល់ដុះពន្លក។ យកគ្រាប់ដុះពន្លកទាំងនេះយកទៅកប់ក្នុងថង់ល្បាយដីដែលច្រកហើយ ស្រោចទឹកជាប្រចាំរហូតដល់កូនស្វាយចន្ទីដុះលូតលាស់ និងអាចយកទៅបំបៅបាននៅអាយុ ៤៥-៦០ថ្ងៃ។

សម្រាប់ការជ្រើសរើសមែកពូជសម្រាប់តវិញ យើងត្រូវយកត្រួយដែលមានអាយុយ៉ាងតិច ២ខែ ដែលជាត្រួយក្រពុំ គ្មានផ្កា មានពណ៌បៃតងចាស់ និងគ្មានជំងឺ ដោយកាត់ស្លឹកនៅត្រួយនោះចោលឱ្យអស់ ១-២សប្ដាហ៍មុនកាត់យកមកត។ ចំណែកការតត្រួយឬបំបៅនេះដែរ យើងត្រូវកាត់ចុងកូនទម្រចោល ទុកត្រឹម ១៥សង់ទីម៉ែត្រដោយរក្សាស្លឹកខាងក្រោម២គូរ។ ពុំគល់ដើមនេះជម្រៅ ៣-៥សង់ទីម៉ែត្រ ដោយចិត្តជារាងអក្សរ វី (V)ប្រវែង ៣-៥សង់ទីម៉ែត្រ។ យកត្រួយដែលចិត្តរួច ស៊កបញ្ចូលក្នុងគល់នេះ លៃយ៉ាងណាឱ្យស្រទាប់រំអិលនៃដើមទាំងត្រួតស៊ីគ្នា។

យកថង់ប្លាស្ទិករុំកន្លែងមុខតឱ្យតឹង ការពារជ្រាបទឹកចូល និងរុំឱ្យដល់ផុតចុងត្រួយ ហើយយកទៅដាក់កន្លែងម្លប់១៥ថ្ងៃរហូតដល់ត្រួយដុះទម្រុះថង់ ហើយកាត់កូនទម្រចេញ ឯថង់ប្លាកស្ទិកអាចកាត់ចេញនៅពេលបំបៅរួចប្រមាណ ៣-៤ខែ និងអាចយកទៅដាំបាន។

ចំណែកការរៀបចំដីវិញ កសិករត្រូវសម្អាតស្មៅ និងដើមឈើតូចធំចេញឱ្យអស់ ហើយជីករណ្ដៅទំហំ ៥០សង់ទីម៉ែត្រ បួនជ្រុង និងជម្រៅ ៥០សង់ទីម៉ែត្រដូចគ្នាដោយទុកចន្លោះគុម្ព និងចន្លោះជួរ ១០x១០ម៉ែត្រ ឬ១២ x ១២ម៉ែត្រសម្រាប់ដីក្រហម។ ចំណែកដីល្បាយខ្សាច់ យើងអាច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជីករណ្ដៅទំហំ ១ម៉ែត្របួនជ្រុង និងជម្រៅ ១ម៉ែត្រ និងរក្សាចន្លោះជួរពី ៨ទៅ ១០ម៉ែត្រ ហើយត្រូវជីកទុកពី ១៥-២០ថ្ងៃ​ ដើម្បីកម្ចាត់កត្តាចង្រៃក្នុងដី។

ការដាំកូនស្វាយចន្ទី យើងគួរដាំនៅរដូវវស្សាចាប់ពីដើមខែមិថុនា ដោយការដាំត្រូវហែកថង់បណ្ដុះចេញ លៃយ៉ាងណាកុំឱ្យបែកដី រួចដាក់ចូលក្នុងរណ្ដៅថ្មមៗ ហើយយកដីលាយជីកំប៉ុស្តទៅលុបបំពេញរណ្ដៅ និងដោតបង្គោលចង់ទប់កូនចន្ទីកុំឱ្យដួលបាក់ដើម។ ក្រៅពីនេះ ត្រូវយកស្លឹកឈើ និងស្មៅ គ្របជុំវិញគល់ដំណាំដើម្បីរក្សាសំណើមដីដើម្បីឱ្យកូនចន្ទីរស់បានល្អ។ បន្ទាប់ពីដាំហើយ​ អ្វីដែលយើងគួរយកចិត្តទុកបាក់គឺការថែទាំស្វាយចន្ទីរួមមានការសម្អាតស្មៅជាប្រចាំដោយប្រើចប ឬម៉ាស៊ីនកាត់ស្មៅ។ ការគ្រប់គ្រងទឹកដែលយើងអាចជីដីជារង្វង់ជុំវិញគល់ដំណាំដើម្បីរក្សាទឹកទុកបានយូរ ការកាត់តាក់តែងមែក២ដងក្នុងមួយឆ្នាំដោយកាត់មែកគ្មានប្រយោជន៍ចោល។ ថែមលើនេះ យើងក៏អាចប្រើប្រាស់ជីដើម្បីជំនួយដើម ដែលកសិករអាចប្រើជាប្រភេទជីធម្មជាតិ និងជីគីមី និងការដាំដំណាំចន្លោះរងដូចជាសណ្ដែកដី ម្នាស់ និងបន្លែផ្សេងៗដើម្បីរក្សាសំណើមដី បង្កើនជីជាតិ និងរកចំណូលបន្ថែមផងដែរ។

ទន្ទឹមគ្នានេះដែរ ដំណាំស្វាយចន្ទីក៏អាចជួននឹងជំងឺនិងការបំផ្លាញផ្សេងៗដូចជា ការបំផ្លាញដើម មែក និងឫសដោយដង្កូវដួង ចៃ និងសត្វផ្សងេទៀត។ ឯជំងឺមានដូចជា រលួយគល់និងឫសដែលអាចធ្វើឱ្យមានស្នាមឆ្នូតនៅគល់ប្រែជាពណ៌ខ្មៅ ត្រួយនិងស្លឹកទៅជាស្រពោនងាប់ ចំណែកឫសក៏ឡើងខ្មៅរលួយ ដែលយើងអាចទប់ស្កាត់បានតាមរយៈការរៀបចំហាលដីឱ្យបានល្អ និងបន្ថយការប្រើប្រាស់ជីអាសូត។

ចុងក្រោយ ការប្រមូលភាគច្រើនចាប់ពីខែកុម្ភៈ ដល់មេសា-ឧសភា ដែលកសិករអាចទទួលបានផលទាំងផ្លែនិងគ្រាប់ ហើយយើងគួរទុកឱ្យផ្លែទុំជ្រុះទើបការប្រមូលផលមានគុណភាពល្អ ដោយគ្រាន់តែមួលផ្ដាច់សាច់ចេញ លាងទឹកឱ្យស្អាត ថ្លឹងលក់ភ្លាម ឬហាលទុក២-៣ថ្ងៃសិនទើបច្រកបាវលក់ក៏បាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ