ភ្នំពេញ ៖ វិធីសាស្ត្រជួញដូរតាមការដេញថ្លៃ គឺជាការជួញដូរមូលបត្របំណុលតាមការដេញថ្លៃ ត្រូវអនុវត្តតាមវិធីសាស្ត្រដេញថ្លៃសម្រាប់ភាគហ៊ុន លើកលែងតែករណីមានថ្លៃផ្គូផ្គងចាប់ពីពីរឡើងទៅ
នៅក្នុងការដេញថ្លៃដោយយកថ្លៃតែមួយ ដែលថ្លៃជួញដូរគឺជាមធ្យមនព្វន្តនៃថ្លៃផ្គូផ្គងខ្ពស់បំផុត និងថ្លៃផ្គូផ្គងទាបបំផុត។
ឧទាហរណ៍ ៖ ករណីមានថ្លៃផ្គូផ្គងចាប់ពីពីរឡើងនៅក្នុងការដេញថ្លៃដោយយកថ្លៃតែមួយ សម្រាប់ការជួញដូរមូលបត្របំណុល។

ក្នុងឧទាហរណ៍នេះ ថ្លៃដែលអាចផ្គូផ្គងបានមានច្រើន គឺពី ៩០.០០០ ដល់ ៩០.៤០០ ប៉ុន្តែថ្លៃជួញដូរគឺ (៩០.៤០០ + ៩០.០០០)/២ = ៩០.២០០ រៀល ។ ក្នុងករណីថ្លៃទទួលបានពីការគណនានេះមិនចំនឹងឯកតាគម្លាតថ្លៃ នោះថ្លៃជួញដូរត្រូវបង្គត់ឡើងតាមឯកតា គម្លាតថ្លៃ។
វិធីសាស្ត្រជួញដូរតាមការចរចា ៖ ការជួញដូរមូលបត្របំណុលតាមការចរចា ត្រូវអនុវត្តតាមវិធីសាស្ត្រជួញដូរតាមការចរចាសម្រាប់ភាគហ៊ុន ។ ក្រៅពីនេះនៅមានវិធានផ្សេងៗទៀតទាក់ទងនឹងការជួញដូរមូលបត្របំណុលដូចជា ៖

ឯកតាគម្លាតថ្លៃ៖ ឯកតាគម្លាតថ្លៃគឺ ១ (មួយ) រៀល សម្រាប់ការជួញដូរមូលបត្របំណុលដែលមានតម្លៃចារិក ១០០.០០០ រៀល។
ប្រភេទនៃបញ្ជា៖ ប្រភេទនៃបញ្ជាសម្រាប់មូលបត្របំណុលគឺ បញ្ជាដែនកំណត់ និងបញ្ជាតាមការចរចា។ បញ្ជាទីផ្សារមិនត្រូវបានអនុញ្ញាតឡើយ។
ឯកតាបញ្ជា៖ ឯកតាបញ្ជានៃមូលបត្របំណុលគឺ ១ (មួយ) ឯកតាមូលបត្របំណុល។
បញ្ជាអតិបរមា៖ បញ្ជាអតិបរមាសម្រាប់ការជួញដូរតាមវិធីសាស្ត្រដេញថ្លៃគឺ ១០.០០០ (មួយម៉ឺន) ឯកតាមូល បត្របំណុល។ មិនមានបរិមាណបញ្ជាអតិបរមាសម្រាប់ការជួញដូរតាមការចរចាឡើយ។
ដែនកំណត់ថ្លៃប្រចាំថ្ងៃ៖ មិនអនុវត្តចំពោះការជួញដូរមូលបត្របំណុលឡើយ។
ថ្លៃពិសេស៖ មិនមានថ្លៃពិសេសនៅក្នុងការជួញដូរមូលបត្របំណុលឡើយ។
ថ្លៃបញ្ជា៖ ថ្លៃបញ្ជា និងថ្លៃជួញដូរមូលបត្របំណុល គឺជាថ្លៃដុល ដែលគិតបញ្ចូលនូវការប្រាក់បង្គរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content