អ្នកជំនាញអភិរក្សសត្វព្រៃ សុំការចូលរួមកាន់​តែច្រើនពី​ប្រជាជនដើម្បីស្រោចស្រង់ សត្វព្រៃនៅកម្ពុជា​ឡើងវិញ

ក្នុងឱកាសធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលប្រព្រឹត្តទៅនាខេត្តសៀមរាប អ្នកជំនាញអភិរក្សសត្វព្រៃជនជាតិអង់គ្លេសមួយ​រូប​បាន​អំពាវនាវសុំការចូលរួមពីប្រជាជនគ្រប់រូប ក្នុងការស្រោចស្រង់វត្តមានសត្វព្រៃឡើងវិញ។

ក្នុងដំណើរទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ដែលមានការ ចូលរួមពីអ្នកតំណាងអង្គការអន្តរជាតិ​ដែល​ធ្វើការពាក់ព័ន្ធនឹងបរិស្ថាន តំណាងក្រសួងបរិស្ថាន ក៏ដូចជាអ្នកសារព័ត៌មានមកពីស្ថាប័នខុសៗគ្នា លោក Nick Marx អ្នកជំនាញអភិរក្ស​សត្វព្រៃ​នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសាទរ និងថ្លែងអំណរគុណជាខ្លាំងចំពោះឳកាសក្នុងការផ្សព្វផ្សាយ ពីបញ្ហាអន្ទាក់លើសត្វព្រៃ​ដែល​លោកតែតែជួបប្រទះកន្លងមក។

លោក Nick Marx ជាបុរសជនជាតិអង់គ្លេសដែលរួមចំណែកមួយផ្នែកធំក្នុងការជួយសង្គ្រោះសត្វព្រៃនៅកម្ពុជាជាង ២០ឆ្នាំមកនេះ បាន​កត់សម្គាល់ពីបញ្ហាដែលនៅតែចោទចំពោះជីវិតសត្វព្រៃគឺ «អន្ទាក់»។

លោក Nick Marx បានមានប្រសាសន៍ដូច្នេះថា ៖

“មូលហេតុដែលសត្វព្រៃស្ទើរតែអស់ពីកម្ពុជា គឺដោយសារតែអន្ទាក់ អ្នកចូលក្នុងព្រៃមិនមែន​ដាក់អន្ទាក់តែមួយទេ គេដាក់អន្ទាក់រាប់រយ ម្យ៉ាងទៀត​ អន្ទាក់មិនមែន​ចាប់តែសត្វមួយប្រភេទទេ គឺគេ​ចាប់​សត្វគ្រប់ប្រភេទទាំងអស់។”

ក្នុងនោះផងដែរ គម្រោងដោះលែងសត្វចូលទៅក្នុងឧទ្យានអង្គរ ជាគម្រោងមួយក្នុងការស្រោចស្រង់ វត្តមានសត្វព្រៃឡើងវិញ ដោយការកសាង​ជម្រកដែលមានសុវត្ថិភាពសម្រាប់ពួកគេរស់នៅ។

អ្នកជំនាញរូបនេះបានបន្តឱ្យដឹងទៀតថា ៖

“យើង​ធ្លាប់​ដោះ​លែង​សត្វ​ចូល​ទៅ​ក្នុង​ឧទ្យាន​អង្គរ​ច្រើន​ប្រភេទដូចជា សត្វ​តូច​ ​ស្វា​ព្រាហ្មណ៍ ឈ្លូស សំពោច ឆ្មាដាវ កីងកុង ក្ងោក និង​សត្វ​ភេ​…ពួកវា​រស់​នៅ​ក្នុង​ព្រៃ​អត់​មាន​បញ្ហា បញ្ហា​តែ១ គឺ​មនុស្ស​ចាប់​សត្វ។”

អ្វីដែលនាំឱ្យលោកមានការព្រួយបារម្ភគឺ ថ្មីៗនេះមានការលបលួចចូលដាក់អន្ទាក់សត្វនៅក្នុងតំបន់​ឧទ្យានអង្គរនេះ ហើយជាលទ្ធផលសត្វ​ភេ​ញី​មួយក្បាលបានស្លាប់។ ថ្វីត្បិតតែនេះជាករណីទី១ ប៉ុន្តែវាជាការគំរាមគំហែងដល់ការរស់នៅរបស់សត្វព្រៃ ខណៈដែលក្រសួងបរិស្ថាន អង្គការ​ពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរជាតិអប្សារា ខិតខំថែរក្សាសុវត្ថិភាពក្នុងតំបន់នេះយ៉ាងតឹងរឹង។ បើទោះបីជាមានការល្បាតក្ដី ប៉ុន្តែនៅ​តែ​មាន​ករណី​ខ្លះដែលមានចន្លោះប្រហោង ហើយដែលនេះគឺទាម ទារការចូលរួមពីប្រជាពលរដ្ឋបន្ថែមទៀត។​

លោក Nick Marx បានលើកឡើងថា ៖

“ខ្ញុំ​សុំ​ទាំង​អស់​គ្នា​កុំ​ដាក់​អន្ទាក់​ក្នុង​ព្រៃ ហើយខ្ញុំ​សុំ​រាជរដ្ឋាភិបាល ពង្រឹង​ច្បាប់​លើការដាក់ពិន័យឲ្យខ្លាំង​ជាង​មុន​ ដើម្បីការពារ​សត្វ​ព្រៃ​ពី​អន្ទាក់​ បើ​យើង​អត់​ធ្វើទេ​ សត្វព្រៃនឹងអស់ពីប្រទេសតែម្ដង។”

យ៉ាងណាមិញ អ្នកជំនាញរូបនេះក៏បានបង្ហាញពីគម្រោងក្នុងការដោះលែងសត្វបន្តទៀតដែរថា ៖

“យើង​មាន​គម្រោង​ដោះ​លែង​សត្វ​ច្រើន​ទៀត​​ដូច​ជា​នៅ​កោះកុង ប៉ុន្តែ​ការ​ដោះ​លែង​យើង​មិន​អាច​ដោះ​លែង​សត្វ​នៅ​កន្លែង​តែ​ ១​បាន​ នៅ​អង្គរ​យើង​មិន​អាច​ដោះ​លែង​ខ្លាឃ្មុំ​បាន​ដោយ​សារ​ព្រៃ​ធំ​ពេក​ ប៉ុន្តែ​នៅ​ទី​នេះ​ព្រៃ​ល្អ អាជ្ញាធរ​ល្អ ដែល​យើង​អាច​ដោះ​លែង​សត្វ​ដូចជា​ស្វា និងឈ្លោះបាន ប៉ុន្តែ​សត្វ​មួយ​ចំនួនទាល់​តែព្រៃ​ធំ​ជាងនេះ។”

ដោយឡែក នៅក្នុងដំណើរការនៃការដោះលែងសត្វព្រៃ គឺលោកមិនដោះលែងភ្លាមទេ ដោយនឹង​មានការដាក់សត្វនោះក្នុងទ្រុងក្នុងរយៈពេល ៥ ទៅ ៦ខែឲ្យពួកគេស្គាល់កន្លែងដែល​ត្រូវនៅសិន បន្ទាប់មកទើបលោក និងក្រុមការងារបើកទ្វារទ្រុងឲ្យសត្វទាំងនោះចូលទៅ​រស់នៅក្នុង​ព្រៃ​តែ​ម្ដង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន