ម្សៅលាងបន្លែដែលជាផលិតផលក្នុងស្រុក ចាប់ផ្តើមមានតម្រូវទីផ្សារ និងទទួលបានការគាំទ្រច្រើន

ភ្នំពេញ ៖ ស្ទើរគ្រប់ប្រភេទនៃបន្លែ ផ្លែឈើ ដែលត្រូវបានទិញយកមកពីផ្សារសម្រាប់ទទួលទានប្រចាំថ្ងៃ ទាំងប្រភេទទិន្នផលដែលដាំដុះក្នុងស្រុក ទាំងទិន្នផលនាំចូលពីក្រៅប្រទេស គឺចាំបាច់ត្រូវតែធ្វើការលាងសម្អាតឱ្យបានត្រឹមត្រូវដើម្បីប្រាកដថាមានសុវត្ថិភាពចំពោះសុខភាព ត្បិតផលិតផល ក៏ដូចជាទិន្នផលទាំងនោះមិនប្រាកដនោះទេថា មានប្រើសារធាតុគីមី ឬអត់។ ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ ក្រុមហ៊ុនក្នុងស្រុកមួយបានខិតខំស្រាវជ្រាវ រហូតឈានដល់ការផលិតបាននូវប្រភេទម្សៅលាងបន្លែមួយប្រភេទប្រកបដោយគុណភាព មានការទទួលស្គាល់ពីស្ថាប័នជំនាញថ្នាក់ជាតិយ៉ាងត្រឹមត្រូវ និងកំពុងចរាចរនៅលើទីផ្សារក្រោមការគាំទ្រពីសំណាក់អតិថិជនគួរឱ្យកត់សម្គាល់។

អ្នកស្រី អ៊ុក ច័ន្ទបូលីនដា ជានាយិកាប្រតិបត្តិក្រុមហ៊ុន Soda Food ដែលកំពុងដំណើរការផលិត និងចែកចាយនូវប្រភេទម្សៅលាងបន្លែក្រោមយីហោ Soda Food បានប្រាប់ឱ្យដឹងថា ៖ គ្រប់ប្រភេទនៃបន្លែ ផ្លែឈើដែលទទួលទានប្រចាំថ្ងៃ គឺមិនមែនគ្រាន់តែមួយចម្អែតក្រពះ ឬបំពេញសេចក្ដីស្រេកឃ្លាននោះទេ ប៉ុន្តែក៏ត្រូវប្រាកដថា អាចទទួលបាននូវគុណប្រយោជន៍ពីការទទួលទានផងដែរ។

អ្នកស្រីបានបញ្ជាក់ថា ៖

«ដូចដែលយើងធ្លាប់បានដឹងឮរួចមកហើយ ឱ្យតែនិយាយពីបន្លែ ផ្លែឈើ ដែលដាក់លក់នៅលើទីផ្សារ គឺតែងតែឮគេនិយាយថាមានសារធាតុគីមី ត្បិតអ្នកដាំដុះភាគច្រើនចង់ចំណាយពេលខ្លី ហើយអាចទទួលបានទិន្នផលច្រើន ដូច្នេះ គឺជៀសមិនផុតពីការប្រើថ្នាំ ឬជីគីមីនោះទេ។ បើបែបនេះ ដើម្បីអាចកាត់បន្ថយហានិភ័យបាន អ្នកទទួលទានក៏ត្រូវតែចេះពីវិធីលាងសម្អាតផងដែរ »។

នៅក្នុងឱកាសដាក់តាំងបង្ហាញផលិតផលក្នុងស្រុកដែលត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកាលពីពេលកន្លងទៅនេះ អ្នកស្រី ច័ន្ទបូលីនដា បានលើកថា បច្ចុប្បន្ននេះ ស្ថិតក្រោមកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Soda Food គឺកំពុងមានដំណើរការផលិតនូវម្សៅមួយប្រភេទសម្រាប់លាងសម្អាតបន្លែ ផ្លែឈើ ដែលជាផលិតផលក្នុងស្រុក មានស្លាកសញ្ញា Soda Food និងបានដាក់លក់នៅលើទីផ្សារមួយចំនួនក្នុងប្រទេសកម្ពុជា។ ផលិតផលម្សៅ Soda Food មានប្រសិទ្ធភាពក្នុងការលាងសម្អាតបន្លែ ផ្លែឈើ កម្ចាត់បាក់តេរី ជម្រះសារធាតុគីមី ក៏ដូចជាថ្នាំពុលកសិកម្ម និងជួយរក្សាវីតាមីនបន្លែ ផ្លែឈើមិនឱ្យបាត់បង់។  

អ្នកស្រីបញ្ជាក់ថា៖

«សម្រាប់ការផលិតរបស់យើងគឺទើបតែចាប់ដំណើរការកាលពីថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅតែប៉ុណ្ណោះ ប៉ុន្តែក្នុងកំឡុងពេលដំណើរការអាជីវកម្មមួយរយៈនេះ យើងសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ទីផ្សារលក់របស់យើងគឺមានការកើនឡើង មានអតិថិជនគាំទ្រច្រើន ដោយក្នុងមួយខែអាចលក់បានចាប់ពី ២ម៉ឺនប្រអប់ឡើងទៅ។ ចំនួននេះគិតតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ»។

ពាក់ព័ន្ធទៅនឹងតម្លៃនៃផលិតផលម្សៅលាងបន្លែ ផ្លែឈើ ដែលជាផលិតផលក្នុងស្រុកមួយនេះត្រូវបានគេដាក់លក់នៅលើទីផ្សារ ១ប្រអប់ ២ម៉ឺនរៀល ដោយក្នុង ១ប្រអប់ មាន ២០កញ្ចប់តូច ខណៈដែលលទ្ធភាពផលិតរបស់ក្រុមហ៊ុនអាចធ្វើទៅបានចាប់ពី ៣ម៉ឺន ទៅ ៤ម៉ឺនប្រអប់ក្នុង១ខែ ហើយអ្នកប្រើប្រាស់អាចរកទិញបាននៅតាមទីកន្លែងលក់អីវ៉ាន់ចាប់ហ៊ួយ ឬតាមម៉ាតក្នុងតំបន់ ឬនៅតាមផ្សារទំនើបនានា ជាពិសេសក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សម្រាប់ិធីសាស្ត្រប្រើប្រាស់គឺមានភាពស្រួលបំផុត ពោលគឺគ្រាន់តែហែកកញ្ចប់ ចាក់ម្សៅចូលក្នុងទឹកសម្រាប់លាងបន្លែបរិមាណ ៥-១០លីត្រ រួចដាក់បន្លែ ផ្លែឈើ ចូល ហើយត្រាំទុកប្រមាណ ១០-១៥នាទី រួចស្រង់ចេញ លាងទឹកសម្អាតម្ដង ឬពីរដង រួចជាស្រេច។

គួរបញ្ជាក់ដែរថា ដំណើរការផលិតនូវម្សៅលាងសម្អាតបន្លែ ផ្លែឈើ Soda Food ត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកវេជ្ជបណ្ឌិត អ៊ុយ ដាវីន ដែលបានបញ្ចប់ការសិក្សាផ្នែកគីមីចំណីអាហារមកពីប្រទេសបារាំង។ ផលិតផលក្នុងស្រុកមួយនេះ មានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ , ក្រសួងពាណិជ្ជកម្ម និងមានការចុះបញ្ជីផលិតផលបញ្ជាក់ពីម៉ាកសញ្ញាយ៉ាងត្រឹមត្រូវ។ សូមចូលរួមគាំទ្រផលិតផលខ្មែរ ដែលជាផលិតផលក្នុងស្រុកទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *