អ្នកជំនាញរំពឹងរកចំណូលបាន ៥ ០០០ដុល្លារក្នុងមួយឆ្នាំ ចេញពីការដាំវ៉ានីឡាសាកល្បង

សៀមរាប ៖ វ៉ានីឡា គឺជារុក្ខជាតិមួយប្រភេទដែលស្ថិតក្នុងអម្បូរកេសរកូល ព្រមទាំងជារុក្ខជាតិដែលមានតម្រូវការខ្លាំង។ វ៉ានីឡា ត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យម្ហូបអាហារ ព្រមទាំងគ្រឿងសំអាង ដែលមានប្រភព​ចេញពីប្រទេសលោកខាងលិច ដូច្នេះហើយសម្រាប់កម្ពុជាគឺជារឿងមួយថ្មីក្នុងការចាប់ផ្ដើម​សាកល្បង​​ដាំដំណាំនេះ។

វ៉ានីឡា ត្រូវបានគេស្គាល់ថាជាដំណាំគ្រឿងទេសដែលមានតម្លៃថ្លៃចំណាត់ថ្នាក់ទី២ នៅលើពិភពលោកបន្ទាប់ពីសសៃផ្កា Saffron ។ ថ្វីត្បិតថា វាជារឿងមួយថ្មីបន្តិចសម្រាប់កម្ពុជា ប៉ុន្តែល័ក្ខខណ្ឌអាកាសធាតុក្នុងប្រទេស ត្រូវបានអ្នកជំនាញសិក្សាឃើញថាស័ក្ដិសមនឹងដាំដំណាំប្រភេទនេះ គ្រាន់តែ​ត្រូវការពង្រឹងបច្ចេកទេសបន្ថែមប៉ុណ្ណោះ។

មិនខុសគ្នាប៉ុន្មានពីប្រភេទកេសរកូលឯទៀត វ៉ានីឡា ក៏រាប់ទុកជាប្រភេទរុក្ខជាតិដែលពិបាកដាំ និងទាមទារការសិក្សាស្រាវជ្រាវច្រើនទៅលើលក្ខខណ្ឌជីវសាស្ត្រ និងបច្ចេកទេសក្នុងការដាំ។ ម្យ៉ាងទៀត វាក៏ទាមទារកម្លាំងពលកម្មច្រើនក្នុងការមើលថែ និងប្រមូលផលផងដែរ។ សម្រាប់ជាជំហានដំបូង ក្រសួងបរិស្ថានបានរៀបចំនាំចូលយកពូជដែលមានតម្រូវការខ្លាំងលើទីផ្សារ មកដាំនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលេន។ គិតមកទល់ពេល​នេះ វ៉ានីឡាទាំងនោះមានអាយុពីរឆ្នាំហើយ ហើយបើតាមអ្នកជំនាញគឺគេត្រូវការរយៈពេល ២ទៅ៣ឆ្នាំ ដើម្បីអាចប្រមូលផលវាបាន។

លោក ចន្ធី សុមេត្តា ប្រធានការិយាល័យជីវសុវត្ថិភាពនៃនាយកដ្ឋានជីវចម្រុះបានឱ្យដឹងថា ការដាំ​វ៉ានីឡានៅពេលនេះគឺជាការសាកល្បងដ៏ធំមួយ ហើយប្រសិនបើការសាកល្បងនេះទទួលបាន ជោគជ័យ ដំណាំនេះនឹងអាចក្លាយជាដំណាំលើកស្ទួយជីវភាពដ៏សំខាន់សម្រាប់កម្ពុជា។

លោកបន្តថា ៖

“សម្រាប់រយៈពេល២ឆ្នាំមកនេះ វ៉ានីឡាយើងលូតលាស់បានល្អ និងមានសុខភាពល្អ ហើយអ្នកជំនាញដែលគាត់មកមើលផ្ទាល់ គាត់ថាយើងអាចទទួលបានផ្លែនៅឆ្នាំក្រោយ”

សួនវ៉ានីឡាដែលមានទំហំ ១០ម៉ែត្រ គុណនឹង ៤៥ម៉ែត្រនេះ កំពុងតែលូតលាស់យ៉ាងល្អ ដោយ​ទទួលបានការមើលថែយ៉ាងដិតដល់ពីសំណាក់មន្ត្រីឧទ្យានុរក្សនៅក្នុងមជ្ឈមណ្ឌល ហើយវាត្រូវ បានគេរំពឹងថានឹងអាចរកចំណូលបានប្រមាណ ៥ពាន់ដុល្លារក្នុងមួយឆ្នាំ។

បើតាមការបញ្ជាក់របស់លោក ចន្ធី សុមេត្តា ដដែល ដំណាំវ៉ានីឡាអាចផ្ដល់ទិន្នផលយូរអង្វែង គឺពី ១២ ទៅ ១៤ឆ្នាំ ដោយគ្រាន់តែត្រូវរង់ចាំ ២ ទៅ៣ឆ្នាំនៃការដាំដំបូងប៉ុណ្ណោះ ម្លោះហើយ​បានជា​ក្រសួងដាក់ការខិត​ខំប្រឹងប្រែង ធ្វើឱ្យការដាំសាកល្បងនេះទទួលបានជោគជ័យ។

លោក ចន្ធី សុមេត្តា បន្តថា៖

“ផ្លែវ៉ានីឡា យើងអាចលក់បានក្នុងមួយគីឡូ ៥០០ ទៅ ៧០០ ដុល្លារ​ទៅតាមប្រភេទរបស់វា ហើយគ្រាន់តែ២ផ្លែក៏អាចមានតម្លៃ ១០ ទៅ ១៥ដុល្លារដែរ”

យ៉ាងណាមិញ បើសិនជាទទួលបានជោគជ័យ មជ្ឈមណ្ឌលអាចនឹងពង្រីកការដាំរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូល ហើយគ្រោងនឹងចែកជូនពូជទៅតាមសហគមន៍ដែលមានតំបន់ការពារ ធម្មជាតិ ដើម្បីបង្កើតការងារដល់ពួកគេផងដែរ៕ អត្ថបទដោយ ៖ កែវ បុស្បា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព