រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឱ្យ​មានការ​ប្រែក្លាយច្រកចេញ-ចូល​តែមួយ ​ឱ្យទៅជា​មជ្ឈមណ្ឌល​ប្រជាជន​

ភ្នំពេញ ៖ ក្នុងគោលំណងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ​មករកសេវាសាធារណៈពាក់ព័ន្ធនឹង​ដែនដី ដូចជា ​សេវាកាត់ប្លង់ ផ្ទេរកម្មសិទ្ធិ និង​សេវាកម្ម​នានា​ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគិតគូរ និងជំរុញឱ្យមានការប្រែ​ក្លាយច្រកចេញចូលតែមួយ​ទៅជា​មជ្ឈមណ្ឌល​ប្រជាជនក្នុងពេលឆាប់ៗ។​

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ​បានមានប្រសាសន៍ថា​ សេវាសព្វថ្ងៃនេះ មិនអាចបំពេញនូវអ្វីដែលប្រជាពលរដ្ឋចង់បាន និងដូចអ្វីដែលធ្លាប់គ្រោងធ្វើនោះទេ ពីព្រោះតម្រូវការមានច្រើន និងការរំពឹងខ្ពស់​ ដូច្នេះហើយ​ ត្រូវ​តែប្រែក្លាយច្រកចេញចូលតែមួយឱ្យទៅជា​មជ្ឈមណ្ឌល​ប្រជាជន ។ មជ្ឈមណ្ឌល​ប្រជាជន​នេះ បានន័យថា ​ប្រជាពលរដ្ឋ​មក​រកសេវាអ្វីគឺមាននៅតែកន្លែង​តែមួយ ឬមិនចាំបាច់​ធ្វើដំណើរ​ទៅរកសេវា​នៅកន្លែង​ផ្សេង ដោយអាច​ប្រើប្រាស់នៅផ្ទះក៏បាន និងអាច​ស្វែងរក​សេវាដោយខ្លួនឯងបាន ។​

ឯកឧត្តម​បន្តថា ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់បញ្ចូល​សេវា​ដែនដីប្រមាណ​ជាង ​១ពាន់​សេវាកម្មនៅក្នុង​អនឡាញ ដែលប្រជាពលរដ្ឋ​អាច​ស្វែងរក​បានដោយខ្លួនឯង​នៅតាមអនឡាញ​ ហើយនឹង​ដាក់ជា​បន្ត​បន្ទាប់ឱ្យបានទាំងអស់​ក្នុងពេលឆាប់ៗនេះ ខណៈដែលការងារ​នេះ ក៏អាចផ្ដល់​ចំណូលដល់​រដ្ឋ​ដើម្បីទ្រទ្រង់ការ​ចំណាយ​បានមួយកម្រិត​ដែរ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ៖

«រាល់ចំណូលដែលទទួលបាន នឹង​ត្រូ​វបែងចែកទៅកាន់​ថ្នាក់ក្រោម ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងមូល​ដ្ឋាន​តែម្ដង ហើយការងារ​នេះដែរ ក៏ត្រូវ​ការ​មានមន្ត្រីប្រចាំការនៅនឹ​ងកន្លែង​ផងដែរ​ ដូច្នេះ នៅថ្ងៃមុខទៀត យើង​នឹងពង្រីកសេវាទៅដល់​បណ្ដាធនាគារ គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​ជាដៃគូ​ ។ ឧទាហរណ៍ អតិថិជន​របស់ធនាគារ​អេស៊ីលីដា ដែលមាន​ទ្រព្យ​ត្រូ​វបង់ពន្ធ​ដូច​ជា ​ផ្ទះ ដី ជាដើម ខាងធនាគារ​អាច​បង្កើតប្រអប់មួយ​សម្រាប់ឱ្យអតិថិជន​ជាម្ចាស់ទ្រព្យ​អាច​បង់ថ្លៃសេវា​ដោយមិនចាំបាច់មកកាន់​ច្រកចេញតែមួយ​នៅឆ្ងាយពីផ្ទះដូច​មុនទៀតទេ» ។

គួរ​បញ្ជាក់ថា​ ក្នុង​ទិសដៅសម្រាប់ឆ្នាំ២០២៦​របស់ក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម និងសំណង់ ​ក្រសួងនឹង​ជំរុញសម្រេច​ឱ្យបាន​នូវទស្សនទាន​ សេវាកម្ម​គាប់​ចិត្ត ដោយការ​បង្កើតមជ្ឈមណ្ឌល​ប្រជាជន និង​ប្រែក្លាយ​សេវាសាធារណៈឱ្យដំណើរការ​តាមប្រព័ន្ធអនឡាញ តាមរយៈការ​បង្កើតក្រុមការងារ​បរិវត្តកម្ម​ឌីជីថល ការទ្រទ្រង់​ថវិកា ការ​កសាងប្រព័ន្ធការងារ​បែបឌីជីថល​ ការ​រៀបចំមជ្ឈមណ្ឌលទិន្នន័យ ការធ្វើទំនើបកម្ម​សេវាសាធារណៈរបស់​ក្រសួង​តាមប្រព័ន្ធអនឡាញ ការ​តភ្ជាប់ជាមួយ CBC ធនាគារ​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ និង​វិស័យឯកជន ប្រព័ន្ធសុវត្ថិភាព​នៃការផ្ដល់សេវា​សាធារណៈ តាមប្រព័ន្ធអនឡាញ​ ការធ្វើទំនើបកម្ម​ប្រព័ន្ធចុះបញ្ជីដីធ្លី និងការ​គ្រប់គ្រ​ងតាមដាន​ត្រួតពិនិត្យ​ និងអភិវឌ្ឍជា​ប្រចាំ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *