ក្រសួង​កសិកម្ម​ ​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោកក្រោមប្រធានបទ៖« ​ទឹកជា​ជីវិត​ ​ទឹកជា​ចំណីអាហារ​មិន​ទុក​ឱ្យ​នរណា​អត់អាហារ​ឡើយ​»​

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​ ​ក្រោម​ប្រធាន​បទ​ ​«​ទឹកជា​ជីវិត​ ​ទឹកជា​ចំណីអាហារ​ ​មិន​ទុក​ឱ្យ​នរណា​អត់អាហារ​ឡើយ​»​ ​ដើម្បី​បំផុស​ស្មារតី​យល់​ដឹង​អំពី​តួនាទី​វិ​ស័​យ​កសិកម្ម​ក្នុង​សន្តិសុខ​ស្បៀង​ ​សុវត្ថិភាព​ចំណីអាហារ​ ​សុខុមាលភាព​ ​និង​អភិវឌ្ឍន៍​ជនបទ​ ​លើក​ទី​៤​៣​ ​ឆ្នាំ​២​០​២​៣​ នៅ​ក្នុង​ខេត្ត​ក្រចេះ ។

​ឯកឧត្តម​ ​យ៉ង​ ​សាំង​កុមារ​ ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​បំផុស​ស្មារតី​ប្រជាពល​រដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​យល់​ដឹង​អំពី​តួនាទី​នៃ​វិ​ស័យ​កសិកម្ម​​​ ​ក្នុង​សន្តិសុខ​ស្បៀង​ ​សុវត្ថិភាព​ចំណីអាហារ​ ​សុខុមាលភាព​ ​និង​អភិវឌ្ឍន៍​ជនបទ​ ​សម្រាប់​ឆ្នាំ​២​០​២​៣​។​

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ មានគោលបំណងបង្ហាញជាសកលអំពីសារៈសំខាន់នៃការគ្រប់គ្រងទឹកប្រកបដោយការប្រុងប្រយ័ត្ន ក្នុងកាលៈទេសៈនៃការប្រឈមមុខនឹងបញ្ហានានា ដូចជាកំណើនប្រជាជនយ៉ាងឆាប់រហ័ស ,ការអភិវឌ្ឍន៍សេដ្ឋកិច្ច នគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុដែលគំរាមគំហែងដល់លទ្ធភាពនៃការប្រើប្រាស់ទឹកផងដែរ។ ចំពោះគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាល សម្រាប់អណតិ្តទី៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីរក្សាបាននូវកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ ឆ្ពោះទៅធានាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀង ដែលជួយដល់ការបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម​ យ៉ង សាំងកុមារ បានបន្តថា ដើម្បីជួយដល់បង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើឡើងតាមរយ:ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នៅទូទាំងប្រទេសចំនួន ១៦០០នាក់ ដើម្បីរក្សាស្ថិរភាពតម្លៃកសិកផល ការចងក្រងសហគមន៍កសិកម្ម និងប្រព័ន្ធស្បៀងបម្រុង។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា បច្ចុប្បន្ន ស្ថានភាពស្បៀងអាហារក្នុងភូមិសាស្ត្រខេត្តក្រចេះ គឺមានភាពល្អប្រសើរច្រើនដោយសារប្រជាពលរដ្ឋបង្កបង្កើនផលយ៉ាងសកម្ម ព្រមទាំងមានប្រព័ន្ធធារាសាស្ត្រសម្រាប់រក្សាទឹកទុកក្នុងរដូវប្រាំងផងដែរ។

​ឯកឧត្តមបាន​​បញ្ជាក់​ថា​ ​ដើម្បី​ផ្ដល់​ទឹក​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​គ្រប់គ្រាន់​សម្រាប់​រដូវ​ប្រាំង​ ​រដ្ឋាភិបាល​ខេត្ត​ ​គ្រោង​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​ឱ្យ​បាន​កាន់តែ​ច្រើន​ទៅកាន់​បណ្ដា​ឃុំ​ ​និង​ស្រុក​ ​នៅ​ទូទាំង​ខេត្ត​។​

សូមបញ្ជាក់ថាប្រធាន​​បទ​ខាងលើ​នេះ​ បាន​ផ្តោត​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ទឹក​ប្រកប​ដោយ​ការ​ប្រុង​ប្រ​យ័​ត្ន ​ក្នុង​បរិ​បទ​នៃ​កំណើន​ប្រជាជន​ ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ក្នុង​វេទិកា​ស្បៀងអាហារ​ពិភព​លោក​ខាង​លើ​នេះដែរ​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​​នេ​សាទ​ ​ក៏បាន​ចែក​គ្រាប់ស្រូវ​ពូជ​ចំនួន​ ​៥​តោន​ ​និង​គ្រាប់​ពូជ​បន្លែ​មួយ​ចំនួន​ដល់​ប្រជាកសិករ​ ​និង​សហគមន៍​កសិកម្ម​ទាំងអស់​ចំនួន​ ​១​៥​៧​នាក់​ ​មក​ពី​ភូមិ​ចំនួន​ ​ស្ថិត​ក្នុងស្រុក​ចិត្រ​បុរី​ ​ខេត្ត​ក្រចេះ​ ​ដើម្បី​ដាំ​ដុះ​នា​ពេល​ទឹកស្រក​ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ