ក្រសួងបរិស្ថានបើកវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ «ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានបើកវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ​ «ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីថ្នាក់ដឹកនាំ ព្រមទាំងគណៈកម្មាការបណ្តាញសហគមន៍ គណៈកម្មាការសហគមន៍ មន្ទីរបរិស្ថាន២៥រាជធានី-ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការជាដៃគូជាច្រើនរូបទៀត។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា វេទិកាថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយក៏ជាកន្លែងដែលអាចសន្ទនារវាងបងប្អូនប្រជាសហគមន៍ជាមួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល ដែលអាចធ្វើការយ៉ាងជិតឌិតជាមួយគ្នា ដើម្បីតម្រង់ទិសថាគួរទៅណាឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនប្រជាសហគមន៍បន្តដាំដំណាំ ចិញ្ចឹមសត្វ ដាំឈើដាំ ដើម្បីធានាបាននូវសេដ្ឋកិច្ច សន្តិសុខស្បៀងសម្រាប់គ្រួសារ និងសហគមន៍។

ឯកឧត្តមបានគូសបញ្ជាក់ថា ៖

“កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលយើងកំពុងទទួលបាន គឺជាឱកាសមាសក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។ កត្តាទាំងអស់នេះហើយ បានអនុញ្ញាតឱ្យកម្ពុជា មានតំបន់អភិរក្សរបស់ខ្លួនច្រើនជាងមុន និងធ្វើឱ្យកម្ពុជាមានការគិតគូរពីបរិស្ថាន។ តំបន់អភិរក្ស ជាសសរកន្លោងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច សង្គម វប្បធម៌ ជាពិសេស ជីវភាពសហគមន៍”

គួរបញ្ជាក់ឱ្យដឹងថា ការរៀបចំវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» គឺយន្តការបន្តក្នុងការពិនិត្យវឌ្ឍនភាពនៃការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងកិច្ចការពារ និងអភិរក្សជីវៈចម្រុះ ពិភាក្សា និងដោះស្រាយនូវការប្រឈមនានា និងការដាក់ចេញនូវទិសដៅ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានធមុ្មជាតិប្រកបដោយការចូលរួម និងមាននិរន្តរភាពនៅក្នុងតំបន់ការពារធម្មជាតិ។

វេទិកានេះ ប្រព្រឹត្តទៅក្នុងគោលបំណងចម្បងៗមួយចំនួនរួមមាន៖ ១)ពិនិត្យវឌ្ឍនភាពនៃការចូលរួម គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងពិភាក្សាអំពីបញ្ហាប្រឈមនានា ២)ចែករំលែកចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ជម្រើសមុខរបរចិញ្ចឹមជីវិត ដោយមិនពឹងអាស្រ័យតែលើធនធានធម្មជាតិ និង៣)លើកកម្ពស់ភាពជាម្ចាស់ និងផ្តល់ឱកាសដល់សហគមន៍ ក៏ដូចជាអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិក្នុងការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព ដាក់ចេញនូវទិសដៅរួម ដើម្បីបន្តគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ និងជំរុញពិពិធកម្មមុខរបរ ប្រកបដោយលក្ខណៈច្នៃប្រឌិត និងមានមេត្រីភាពទៅនឹងការអភិរក្ស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ