ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលធ្វើឡើងយ៉ាងអ៊ូអរនាឆ្នាំនេះ បានទាក់ទាញមនុស្សជាង៤លាននាក់ ឱ្យធ្វើដំណើរកម្សាន្ដពាសពេញផ្ទៃប្រទេស ដែលចំនួននេះគឺបានកើនឡើងលើសលប់បើធៀបទៅនឹងឆ្នាំ២០១៩មុនពេលមានវិបត្តិកូវីដ-១៩។
សម្រាប់អ្នកជំនាញទេសចរណ៍បានបញ្ជាក់ថា ចំនួននេះពិតជាបានបង្ហាញពីភាពជឿជាក់ក្នុងការដើរហើររបស់ប្រជាជនឡើងវិញ បន្ទាប់ពីមានការរិតត្បិតការធ្វើដំណើរអស់២ឆ្នាំមក។ លើសពីនេះ វាក៏ជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍ទាំងមូលក្នុងការងើបឈរឡើងវិញផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ដែលជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា៖
“ការដើរហើរក្នុងចំនួនដ៏ច្រើន របស់ប្រជាជនកម្ពុជាបែបនេះ គឺជាសញ្ញាល្អមួយក្នុងការទាក់ទាញភ្ញៀវទេសចរក្រៅស្រុកមកបន្ថែមទៀត ព្រមទាំងបានជួយឱ្យមានរំហូរនៃការចាយវាយទៅដល់បងប្អូនដែលជាអ្នកបម្រើសេវាកម្មទេសចរណ៍ផងដែរ”
លោកជំទាវបន្តថា ថ្វីត្បិតតែវិស័យទេសចរណ៍របស់កម្ពុជាត្រូវការពេលបន្តិចក្នុងការងើបឡើងវិញ ប៉ុន្តែស្ថានភាពបច្ចុប្បន្នដែលភ្ញៀវចាប់ផ្ដើមផ្លាស់ទីទៅកាន់គោលដៅផ្សេងៗ ជាការល្អប្រសើរមួយហើយ។

យ៉ាងណាមិញ ក្នុងចំណោមភ្ញៀវទាំងជាង៤លាននាក់នោះ យើងសម្គាល់ឃើញថាភាគច្រើនគឺជាភ្ញៀវក្នុងស្រុក ចំណែកឯភ្ញៀវពីក្រៅចូលមកគឺមានចំនួនបន្តិចបន្តួច។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី លោកជំទាវបានលើកឡើងថា បែបនេះក៏ដោយសារតែភ្ញៀវអន្តរជាតិចូលចិត្តមកកម្សាន្ដនាថ្ងៃធម្មតា ដែលមិនមែនជាថ្ងៃបុណ្យទាន ពោលគឺពួកគេចូលចិត្តការដើរកម្សាន្ដបែបស្ងប់ស្ងាត់។

ចំណែកឯលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា ៖
“សម្រាប់ភ្ញៀវនៅក្រៅស្រុក យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃយើងមានលេខបូករហូត រាប់ចាប់តាំងពីរដ្ឋាភិបាលបើកតាំងពីខែ១១ នាឆ្នាំមុន បើទោះបីជាមិនទាន់មានចំនួនធំដុំដូចកាលមិនទាន់មានកូវីដក៏ដោយ”

លោកបណ្ឌិតបន្តទៀតថា ភ្ញៀវអន្តរជាតិដែលមកកម្ពុជានាពេលបច្ចុប្បន្ន ក្រៅពីអ្នកវិនិយោគ និងអ្នកជាពាណិជ្ជករដែលចេញចូលជាប្រចាំ លោកឃើញមានជាភ្ញៀវរាយ ដែលចូលមកជាប្រភេទ Backpacker នៅឡើយទេ ហើយពួកគេភាគច្រើនមកគឺចេញពីប្រទេសក្នុងតំបន់អាស៊ាន។ ដូច្នេះ សរុបជារួមនៅក្នុងវិស័យទេសចរណ៍របស់កម្ពុជាគឺនៅត្រូវការពេលបន្តទៀត ម្យ៉ាងស្ថានការណ៍ពិភពលោកក៏នៅមិនទាន់មានស្ថិរភាពនៅឡើយ។ គួរបញ្ជាក់ថា កម្ពុជាជាប់ជាប្រទេសចំណាត់ថ្នាក់លេខមួយផ្នែកសុវត្ថិភាពទេសចរណ៍ និងការងើបចេញពីវិបត្តិកូវីដឆាប់រហ័សជាងគេក្នុងតំបន់អាស៊ី ព្រមទាំងស្ថិតនៅចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើន ក្នុងក្របខ័ណ្ឌប្រទេសនៅអាស៊ីផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content