អ្នកសេដ្ឋកិច្ច ៖ ការរលាស់ខ្លួនចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច គឺជារបត់សេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា

ភ្នំពេញ ៖ ជិតកន្លះសតវត្សរ៍នៃការផុតរលត់ភ្លើងសង្រ្គាម និងអសន្តិសុខសង្គម កម្ពុជាក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍ បានពើបប្រទះនឹងភាពត្រដាបត្រដួសនៃសេដ្ឋកិច្ចជាច្រើនឆ្នាំ។ គ្រប់យ៉ាងត្រូវចាប់ផ្តើមពីចំណុចសូន្យ​ដើរទៅរកភាពល្អប្រសើរបន្តិចម្ដងៗជាដំណាក់កាល។

តួយ៉ាង របត់ថ្មីមួយនៃសេដ្ឋកិច្ចរបស់កម្ពុជាដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនោះគឺការរៀបចំងើបឡើងវិញ និងព្យាយាមរលាស់ខ្លួនចេញពីចំណោមនៃបណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួចចូលទៅអង្គុយក្នុងចំណោមប្រទេសដែលមានចំណូលមធ្យមកម្រិតទាបវិញម្ដង។ ការរៀបចំផ្លាស់ប្ដូរកៅអីអង្គុយរបស់កម្ពុជានេះទៀតសោត កើតចេញពីការបំពេញនូវលក្ខខណ្ឌចាំបាច់ទាំង៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។ ការបំពេញលក្ខខណ្ឌនេះធ្វើឡើងតាមរយៈសិក្ខាសាលាដែលរៀបចំឡើងដោយក្រសួងផែនការកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២កន្លងទៅ។

លក្ខខណ្ឌចាំបាច់ទាំង៣ ដែលអង្គការអន្តរជាតិវាយតម្លៃឃើញថា កម្ពុជាត្រូវបានបំពេញនោះរួមមាន ៖

១- ផលទុនសរុបសម្រាប់មនុស្សម្នាក់បានកើនឡើងដល់ ១ ៣៧៧ដុល្លារ ដែលខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឲ្យមានតម្លៃទាបបំផុត ១២២២ដុល្លារ

២- សន្ទស្សន៍ធនធានមនុស្សមានរហូតទៅដល់ ៧៤,៣ពិន្ទុ ដែលខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឲ្យមានពិន្ទុទាបបំផុត ៦៦ពិន្ទុ

៣. សន្ទស្សន៍ភាពងាយរងគ្រោះនៃសេដ្ឋកិច្ច និងបរិស្ថានចំនួន ៣០,៦ពិន្ទុ ទាបជាងលក្ខខណ្ឌកំណត់ ដែលតម្រូវឲ្យមានពន្ទុខ្ពស់បំផុត ៣២ពិន្ទុ។

បើតាមប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឲ្យដឹងថា នេះជារបត់នៃការវិវត្តិសេដ្ឋកិច្ចកម្ពុជាដែលផ្ដល់លទ្ធភាពឲ្យកម្ពុជាផ្លាស់ប្តូរកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ឲ្យទៅជាប្រទេសដែល មានចំណូលមធ្យមកម្រិតទាប។

បើទោះជាយ៉ាងនេះក្ដី លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ៖

“ពេលដែលកម្ពុជាបានឆ្លងផុតពីចំណុចនេះគឺបានន័យថា យើងបានវិវត្តិខ្លួនទៅហើយ មិនមែនជាក្ដីព្រួយបារម្ភទេ! វាត្រូវតែដល់ពេលមួយដែលយើងឈប់ពឹងគេ និងងាកមកពង្រឹងការផលិតខ្លួនឯង ដើម្បីជំរុញឲ្យការអភិវឌ្ឍកាន់តែធំ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នាពេលខាងមុខ”

ការបំពេញបាននូវលក្ខខណ្ឌចាំបាច់លើកទី១ ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួចនេះ គឺជាការចាប់ផ្ដើមនៃរបត់ប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលបញ្ជាក់ពីផលនៃកិច្ចខិតខំប្រឹងប្រែងស្ដារ និងកសាងប្រទេសរបស់រដ្ឋាភិបាលកម្ពុជា និងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។ ទន្ទឹមនឹងនេះផងដែរ កម្ពុជានឹងតម្រូវឲ្យបំពេញនូវលក្ខខណ្ឌចាំបាច់ទាំង៣ខាងលើជាថ្មីម្ដងទៀត លើកទី២ នៅឆ្នាំ២០២៤ រួមជាមួយនឹងការពិនិត្យអំពីស្ថានភាពនៃភាពងាយរងគ្រោះ និងការវាយតម្លៃជាមុនអំពីផលប៉ះពាល់នៃការចាកចេញ ហើយក្នុងករណីដែលគ្រប់លក្ខខណ្ឌទាំងនោះ កម្ពុជានឹងត្រូវបានស្នើឲ្យចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការនៅ៣ឆ្នាំបន្ទាប់ គឺឆ្នាំ២០២៧៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ