លោក សុខ វឿន ត្រូវបានបោះឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំសមាគមមីក្រូហិរញវត្ថុកម្ពុជា

ភ្នំពេញ ៖ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(LOLC) ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិ២០២២-២០២៣ ខណៈដែលលោកជំទាវ ឌិត នីតា អគ្គនាយិកាប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា (CAMMA) ក៏ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យក្លាយជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមផងដែរ។

ការបោះឆ្នោតនេះត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ របស់សមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជានៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការចូលរួមពីសមាជិកសមាជិកាជាង១០០ស្ថាប័ន។

បេក្ខភាពចំនួន១១រូបផ្សេងៗទៀតដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ ក៏ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសម្រាប់អាណត្តិថ្មីឆ្នាំ២០២២-២០២៣ ផងដែរ។

សមាសភាពថ្មីទាំងអស់រួមមាន៖

1.  លោក សុខ វឿន ជាប្រធាន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី

2.  លោកជំទាវ ឌិត នីតា ជាអនុប្រធាន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា

3.  លោក គា បូរាណ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ

4.  លោក ដុស ឌីន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

5.  លោកឧកញ៉ាបណ្ឌិត ប៊ុន មុន្នី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី

6.  លោក អ៊ុ សមអឿន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់

7.  លោក ចាន់ ម៉ាច ជាសមាជិក មកពីធនាគារ ហ្វីលីព

8.  លោកឧកញ៉ា ហួត អៀងតុង ជាសមាជិក មកពីធនាគារ ហត្ថា

9.   អ្នកស្រី តុប សុក្រសម្ភារ ជាសមាជិក មកពីធនាគារអ៊ូរី

10.  លោក ប៉ា ប៉ុណ្ណរិទ្ធី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា

11.  លោក ឃូ ប៊ុនទ្រី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន

12.  លោក ឡាវ ប៉ូគៀត ជាសមាជិកមកពីគ្រឹះស្ថានភតិសន្យា អាយហ្វាយណាន់

13.  លោក ផេង ភាព ជាសមាជិកមកពីគ្រឹះស្ថានឥណទានជនបទ ស៊ីខេអិលអេស

ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងមានសិទ្ធិអំណាចចាំបាច់ ដើម្បីធានាក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការ និងទ្រព្យសម្បត្តិសមាគមឱ្យបានពេញលេញ និងត្រឹមត្រូវ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាឲ្យបានថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសម្បូរបែបទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

លោក សុខ វឿន បច្ចុប្បន្នជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកក៏ជាសមាជិកនៃ Certified Management Accountant (CMA) ជាសមាជិកវិទ្យាស្ថានគណនេយ្យសាធារណៈ (IPA) ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាអភិបាលឯករាជ្យនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ លោក សុខ វឿន មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមានការគ្រប់គ្រងទៅលើការអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍន៍ផលិតផល ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងលើឥណទាន ហានិភ័យ ហិរញ្ញវត្ថុ និងធនធានមនុស្ស។ លោក សុខ វឿន បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារនៅសាកលវិទ្យាល័យបៀលប្រាយក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៥ និងបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងការគ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ចក្នុងឆ្នាំ២០០០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ