ភ្នំពេញ ៖ ក្នុងរយៈពេលប្រមាណជាង២០ឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាបរងនៅប្រទេសកម្ពុជា មានភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ដោយក្នុងនោះមានក្រុមហ៊ុនធានារ៉ាបរងក្នុងស្រុក និងក្រុមហ៊ុនធានារ៉ាបរងបរទេសជាច្រើនបានបើកអាជីបកម្មរកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។ ជាក់ស្តែងនៅតាមបណ្តោយមហាវិថីធំៗក្នុងរាជធានីភ្នំពេញរួមទាំងបណ្តាទីរួមខេត្តមួយចំនួនផង គេសង្កេតឃើញមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងទីតាំងក្រុមហ៊ុនធានារ៉ាប់រងជាហូរហែរ។

លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានឲ្យ AMS ដឹងថា ការកើនឡើងនូវចំនួនក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ក៏ព្រោះតែទីផ្សារមួយនេះនៅមានភាពទូលំទូលាយ និងផ្តល់ឱកាសចំណេញពីការវិនិយោគត្រឡប់ទៅវិញក្នុងអត្រាខ្ពស់។
ជាមួយគ្នានេះលោកក៏បានបង្ហើបប្រាប់ពីរបៀបដែលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់អាចរកប្រាក់ចំណេញបានពីការវិនិយោគតាម២របៀប គឺចំណេញពីការលក់បណ្ណធានារ៉ាប់រង និងចំណេញតាមរយៈការវិនិយោគដោយផ្ទាល់។

១. ចំណេញពីការលក់បណ្ណធានារ៉ាប់រង ៖ ចំណូលតាមរយៈការលក់បណ្ណធានារ៉ាប់រង ឬការបង់បុព្វលាភរបស់អតិថិជន ជាទូទៅមិនត្រូវបានបង់សំណងធានារ៉ាប់រងខូតខាតទៅអតិថិជនវិញទាំងអស់នោះទេ។ ដូច្នេះក្រុមហ៊ុនសល់ប្រាក់មួយចំនួនសម្រាប់ទូទាត់ការចំណាយទូទៅដូចជាប្រាក់ខែបុគ្គលិក ការផ្សាយពាណិជ្ជកម្ម និងចំណាយផ្សេងៗទៀត។ បន្ទាប់ពីទូទាត់ចំណូលចំណាយរួចអស់ ទើបក្រុមហ៊ុនធានារ៉ាប់រងនៅសល់ប្រាក់ចំណេញមួយចំនួន។ ឧទាហរណ៍ថាក្រុមហ៊ុនធានារ៉ាប់រងមួយទទួលបានបុព្វលាភពីអតិថិជនចំនួន១ម៉ឺនដុល្លារ ហើយត្រូវសងសំណងទៅអតិថិជនអស់៦ពាន់ដុល្លារ និងកាត់ការចំណាយអស់២ពាន់ដុល្លារ នោះក្រុមហ៊ុននៅសល់ប្រាក់ចំណេញចំនួន២ពាន់ដុល្លារ។ ដោយឡែក នៅឆ្នាំខ្លះសំណាងមិនល្អ ក្រុមហ៊ុនសងសំណងធានារ៉ាប់រងលើសពី១ម៉ឺនដុល្លារដែលលើសប្រាក់បុព្វលាភធានារ៉ាប់រងទៀតក៏មាន។
២. ចំណេញតាមរយៈការវិនិយោគ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាចយកប្រាក់ចំណេញទៅបង្វិលជាការវិនិយោគ។ ធ្វើដូចនេះក្រុមហ៊ុនធានារ៉ាប់រងអាចទទួលប្រាក់ចំណេញពីការវិនិយោគផ្សេងៗដែលជាប្រភពចំណូលបន្ថែមដ៏សំខាន់មួយទៀតក្រៅពីប្រាក់ចំណេញប្រភេទទី១ខាងលើ។ អាស្រ័យហេតុនេះទើបគេសង្កេតឃើញថាប្រភពទុនសំខាន់នៃគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនគឺបានមកពីក្រុមហ៊ុនធានារ៉ាប់រង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content