បរទេស ៖ នៅទីបំផុតកុងត្រាថ្មីដើម្បីផលិតឈុតអវកាសជំនាន់ថ្មីរបស់អង្គការណាសាត្រូវបានប្រកាសផ្តល់ទៅឲ្យក្រុមហ៊ុនស្រាវជ្រាវអវកាសរបស់លោក Elon Musk ហើយ គឺ ក្រុមហ៊ុន SpaceX ខណៈដែលក្រុមអ្នកតាមដានព័ត៌មានជឿជាក់ថា កម្មវិធីនេះអាចមានតម្លៃរហូតទៅដល់ ១ ០០០លានដុល្លារ។

ក្រុមហ៊ុន SpaceX ធ្លាប់មានបទពិសោធក្នុងការអភិវឌ្ឍនិងផលិតឈុតសម្លៀកបំពាក់ឲ្យអវកាសយានិកផ្ទាល់របស់ខ្លួន គឺ យាន Dragon Spacecraft រួចមកហើយដែលមុខងារពិសេសនោះមានដូចជាអាចការពារអវកាសយានិកពីហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យណាមួយពីខាងក្នុងយានអវកាសនិងក៏ដូចជាបញ្ហាសំពាធអវកាសផង។
ការអភិវឌ្ឍនិងផលិតឈុតអវកាសគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ស្មុគស្មាញនិងលំបាកមួយដោយសារការងារនេះវាត្រូវធានាឲ្យបាននូវការប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ទាំងនៅខាងក្រៅយានអវកាសនៃបរិយាកាសដ៏អាក្រក់របស់លំហអាកាសនោះផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបរទេសអ្នកនាង Monica Witt អ្នកនាំពាក្យរបស់អង្គការណាសាបានបញ្ជាក់ថាការផ្តល់កុងត្រាដែលបានផ្តល់ទៅឲ្យក្រុមហ៊ុន SpaceX នេះគឺជាការធ្វើឡើងឆ្លើយតបទៅនឹងសំណើររបស់ណាសាដែលបានចេញកាលពីខែមុនក្នុងការស្វែងរកក្រុមហ៊ុនទាំងឡាយណាដែលស្ថិតនៅក្នុង ឧស្សាហកម្មអវកាសដើម្បីអាចផលិតឈុតអវកាសជំនាន់ថ្មីប្រកបដោយប្រសិទ្ធភាពទាំងសេវាកម្មនិងគុណភាព។
គួរឲ្យដឹងដែរថាក្រុមអវកាសយានិកដែលស្ថិតនៅលើស្ថានីយអន្តរជាតិស្រាវជ្រាវអវកាសឬ ISS (International Space Station) មកដល់ពេល នេះគឺមានរយៈពេល៤៥ឆ្នាំហើយដែលខ្លួននៅតែបន្តការប្រើប្រាស់ឈុតអវកាសម៉ូឌែលដដែលនៅឡើយខណៈដែលណាសាវិញបានប្រើប្រាស់ឈុត៣ប្រភេទប៉ុណ្ណោះ ដែលធ្លាប់បានឌីសាញឡើងគិតចាប់តាំងតែពីឆ្នាំ២០០៧មកម្ល៉េះហើយបានចំណាយលុយប្រមាណជា៤២០លានដុល្លារផងដែរសម្រាប់កិច្ចការងារអភិវឌ្ឍលើកិច្ចការងារ នេះ។
ទោះបីជាយ៉ាងណាក្តីដោយសារតែបញ្ហាវិបត្តិពិភពលោកឈុតអវកាសថ្មីដោយ SpaceX នេះនឹងមិនអាចរួចរាល់ឡើយក្នុងការហោះហើរសាកល្បងរហូតដល់ខែមេសាឆ្នាំ២០២៥ទាំងដែលណាសា ធ្លាប់បាននិយាយអះអាងថាឈុតអវកាសជំនាន់ថ្មីរបស់ខ្លួននឹងត្រូវតែចាំបាច់រួចរាល់ឲ្យបានត្រឹមខែមិនាឆ្នាំ២០២៣៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/08/2026
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

រលកកម្ដៅ និងគ្រោះរាំងស្ងួត អាចបង្កវិបត្តិស្បៀងអាហារនៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/08/2026
រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កឱ្យមានវិបត្តិក្នុងវិស័យកសិកម្ម និងជំរុញការឡើងថ្លៃអាហារនៅទូទាំងអឺរ៉ុប ខណៈផលិតកម្មដំណាំ និងការចិញ្ចឹមសត្វកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content