តាមរយៈសមាគមធនាគារនៅកម្ពុជាបានប្រើប្រាស់វេទិកានាយកប្រតិបត្តិលើកទី1 ដើម្បីពិភាក្សាលើប្រធានបទ «ការប្រមើលមើលការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-19 នៅកម្ពុជា និងនៅតំបន់អាស៊ាន»ក្រោមការចូលរួមពីសំណាក់បណ្តានាយកប្រតិបត្តិគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជន និងអ្នកជំនាញហិរញ្ញវត្ថុជាតិ-អន្តរជាតិជាច្រើននាក់។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងលើកឡើងថា ពេលវេលាសម្រាប់កិច្ចពិភាក្សានេះគឺមានសារសំខាន់បំផុតពាក់ព័ន្ធទៅនឹងនៃវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ខណៈពេលដែលធនាគារជាតិនៃកម្ពុជាទើបតែពង្រីកកិច្ចខិតខំប្រឹងប្រែងរៀបចំឥណទានឡើងវិញរហូតដល់ដំណាច់ឆ្នាំ2021។
អ្នកខ្ចីជាច្រើនកំពុងជួបប្រទះការលំបាកក្នុងការទូទាត់ប្រាក់កម្ចីរបស់ពួកគេ ហើយប្រហែល12ភាគរយនៃប្រាក់កម្ចីទាំងអស់ត្រូវបានរៀបចំឡើងវិញ ដើម្បីអាចជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចឡើងវិញ ដែលវាមានសារៈសំខាន់បំផុតសម្រាប់អ្នកខ្ចីក៏ដូចជាស្ថាប័នហិរញ្ញវត្ថុផងដែរ
លោកបណ្ឌិត អ៊ិន ចាន់នី

ការយល់ដឹង និងការព្យាកររបស់ IMF ពិតជានឹងជួយដល់ស្ថាប័នរបស់យើងក្នុងការរៀបចំ និងធានាឱ្យមានស្ថិរភាព និងវិបុលភាពរយៈពេលវែងនៃវិស័យរបស់យើង
លោកបណ្ឌិតបានបន្ថែមថា
យោងតាមសេដ្ឋវិទូជាន់ខ្ពស់ និងអ្នកតំណាង IMF ប្រចាំប្រទេសកម្ពុជា លោក Yasuhisa Ojima បានរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងអាចកើនឡើងប្រមាណ 4.2 ភាគរយនៅឆ្នាំ2021នេះ ហើយនឹងបន្តកើនឡើងប្រមាណ 6ភាគរយនៅឆ្នាំ2022ខាងមុខ បន្ទាប់ពីការធ្លាក់ចុះប្រមាណ 3.5 ភាគរយកាលពីឆ្នាំ2020។ ប៉ុន្តែការព្យាករនេះអាចនឹងត្រូវកែប្រែឡើងវិញ ក្រោយការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូវីដ-19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ។
លោក Ojima បានបន្ថែមទៀតថា ៖ វិស័យហិរញ្ញវត្ថុអាចមានស្ថិរភាព ដោយសារតែវិធានការ និងគោលនយោបាយជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមានការបន្ទាបទុនបម្រុងរបស់ធនាគារឯកជន និងអនុញ្ញាតឱ្យមានការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី(រៀបចំឥណទានឡើងវិញ)រហូតដល់ចុងខែធ្នូ ឆ្នាំ2021 ដែលនឹងបន្តជួយដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាជួយជំរុញឲ្យវិស័យសេដ្ឋកិច្ចងើបឡើងវិញជាបណ្ដើរៗ។

យ៉ាងណាក៏ដោយ លោក Yasuhisa Ojima បានបញ្ជាក់ថា ភាពមិនប្រាកដប្រជានៅតែមាន ជាពិសេសសម្រាប់ឥណទានវិស័យអចលនទ្រព្យ និងសំណង់ រាប់បញ្ចូលទាំង វិស័យទេសចរណ៍ផងដែរ។ ដរាបណាភាពមិនប្រាកដប្រជានៅតែមានកំរិតខ្ពស់ ការរឹតត្បិតការចែកចាយដើមទុននឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្ន។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានទម្លាក់អត្រាប្រាក់បម្រុងកាតព្វកិច្ចជារៀល និងជាដុល្លារអាមេរិកមកត្រឹម7ភាគរយ ចាប់ពីខែមេសា ឆ្នាំ2020 ពីកម្រិត8ភាគរយសម្រាប់ប្រាក់រៀល និង12.5ភាគរយសម្រាប់រូបិយប័ណ្ណបរទេស ដើម្បីអាចផ្ដល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តរៀបចំធ្វើឥណទានឡើងវិញ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021នេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលប្រការនេះធ្វើឱ្យវិស័យធនាគារមានលទ្ធភាពបង្កើនឥណទាន និងផ្ដល់ការអនុគ្រោះនានាដល់អតិថិជនដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ-19៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content