អ្នកជំនាញ ៖ អត្រាមានការងារធ្វើនៅកម្ពុជា នឹងរុញសេដ្ឋកិច្ចជាតិទាំងមូលឱ្យកាន់តែប្រសើរ

ក្នុងជំនួបសំណេះសំណាលជាមួយកម្មករកម្មការិនីកាលពីពេលកន្លងទៅនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួ​ង​ការងារ និងបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា អត្រាមានការងារធ្វើរបស់ប្រជាជន ៩៩,៥% ជាអត្រាមួយខ្ពស់បំផុតនៅកម្ពុជា។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការងារបែបនេះ ផ្អែកលើរបាយការណ៍របស់អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និងធនាគារពិភពលោក។

ទាក់ទិននឹងទិន្នន័យដែលផ្ដល់ឱ្យដោយអង្គការអន្តរជាតិបែបនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញការយល់ឃើញថា វាជាទិន្នន័យដែលច្បាស់លាស់ និងគួរឱ្យទុកចិត្តបាន។

លោកបណ្ឌិតបន្តថា ប្រសិនបើទិន្នន័យនេះចេញដោយក្រសួងការងារតែឯកឯង នឹងអាចផ្ដល់ភាពមិនទុកចិត្តដល់ប្រជាជនក្នុងស្រុក ប៉ុន្តែករណីនេះគឺមានការសិក្សា និងត្រួតពិនិត្យតាមនិតិវិធី​របស់អង្គការអន្តរជាតិ ដែលមានភាពកាន់តែច្បាស់លាស់ថែមទៀត។

លោកបណ្ឌិតបានបន្តមានប្រសាសន៍រៀបរាប់ថា ៖

«ការកំណត់ភាពមានការងារធ្វើនេះគឺគេធ្វើឡើងច្រើនវិធី ដោយកំណត់ និងផ្អែកទៅលើកម្រិតប្រាក់ចំណូល និងតាំងពីរយៈពេលធ្វើការ កន្លែងធ្វើការ នៅក្នុង​រយៈកាលណាមួយ។ ម្យ៉ាងទៀតការ​ធានាទៅលើសុខមាលភាព ការទទួលបាន ប.ស.ស ការទទួលបានប្រាក់ចូល​និវត្តន៍ ប្រាក់សម្រាប់​សន្តិសុខពេលបំពេញការងារជាដើម សុទ្ធតែជាសូចនាករក្នុងការវាស់វែង​ប្រជាជន​ខ្មែរនៅក្នុងវ័យពេញកម្លាំង ដែលគេកំណត់​នៅក្នុងលក្ខខណ្ឌរបស់គេ»។

លោកបណ្ឌិតបន្តថា ៖

«បើគាត់មានការងារធ្វើ គាត់មានប្រាក់ចំណូលហើយ គាត់នឹងចាយវាយ ដែលប្រាក់ទាំងនោះនឹងចាក់ចូលទៅក្នុងសេដ្ឋកិច្ច។ នោះហើយជាការរួមគ្នាជួយឱ្យមានចរន្ដ​សេដ្ឋកិច្ចសង្គម ដូច្នេះអត្រាមានការងារធ្វើនេះជាចំណុចសំខាន់ណាស់ ដែលបង្ហាញពីចរន្ដ ឬសកម្មភាពសេដ្ឋកិច្ច គ្រាន់តែថាតិច និងច្រើនប៉ុណ្ណោះ»។

យ៉ាងណាមិញ លោកបណ្ឌិត ហុង វណ្ណៈ បានកត់សម្គាល់ថា ជាសុឆន្ទៈរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចង់ឱ្យប្រជាជនមានការងារធ្វើកាន់តែច្រើន ហើយទទួលបានប្រាក់ខែច្រើន ហើយដើម្បីធានាទៅលើអត្រានៃការទទួលបានការងារធ្វើឱ្យកាន់​តែខ្ពស់។ រឿងសំខាន់ផ្សេងទៀតដែលត្រូវមើលគឺលើវិស័យអាទិភាពនៅកម្ពុជា រួមមាន វិស័យកសិកម្ម , វិស័យឧស្សាហកម្ម និង វិស័យ​ទេសចរណ៍ ដែលជាវិស័យចលករសំខាន់ជួយជំ​រុញ​ឱ្យសេដ្ឋកិច្ចកម្ពុជា​មានភាពរឹងមុំារយៈពេលវែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​