អង្ករនាងអំ កំពុង​ទទួលបានការចាប់អារម្មណ៍ និងសន្ទុះនៃតម្រូវការកើនឡើងខ្ពស់

សៀមរាប ៖ នាង​អំ ដែលជាឈ្មោះអង្ករ​មួយប្រភេទដែលមានប្រភព ​និងបង្កាត់ពូជ ដាំដុះ ដោយ​លោកយាយមួយ​ម្នាក់​ឈ្មោះថា អំ នៅឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ កំពុង​ទទួលបានការចាប់អារម្មណ៍ និងសន្ទុះនៃតម្រូវការកើនឡើងខ្ពស់។

បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្មបានឱ្យដឹងពីប្រវត្តិអង្ករនាងអំ ថា នៅថ្ងៃមួយនាសម័យគេកាប់ដឹកជញ្ជូនឈើជាច្រើនក្នុងទសវត្សរ៍ប្រមាណជាទី ៨០ ក្រោយការប្រមូលផលស្រូវចម្ការអស់ហើយ នាងអំ ឬយាយអំ បានឃើញស្រូវមួយគុម្ពនៅជាយចម្ការ ដោយមានគ្រាប់ប្លែកពីស្រូវ ដែលបានច្រូតហើយ ហើយក៏បូតយកគ្រាប់ស្រូវនោះបានប្រមាណមួយទូកដៃ ខ្ចប់នឹងក្រណាត់តូចយ៉ាងស្អាតយកទៅរក្សាទុក។

លុះដល់រដូវសាបព្រោះ ក៏យកទៅដាំដុះលើដីដាច់ដោយឡែក ក្រោយមកប្រមូលផលបានប្រមាណមួយល្អីតូច ហើយក៏សាបព្រោះបន្តទៀត ដោយការដណ្តាំបាយសាកល្បង ឃើញថា ពូជស្រូវនេះមានរសជាតិឆ្ងាញ់ហើយក្រអូបទៀត។

យាយអំតាំងពីថ្ងៃនោះមក ក៏ផ្សព្វផ្សាយដោយខ្លួនឯងផ្ទាល់ ដោយចែករំលែកពូជជូនអ្នកស្រុកម្នាក់បន្តិចៗឱ្យធ្វើការសាកល្បង ដែលរហូតប្រមាណ ១០ ឆ្នាំក្រោយមក អង្ករនាងអំត្រូវបានទទួលស្គាល់ស្ទើរគ្រប់មជ្ឈដ្ឋានក្នុងឃុំ ហើយក៏ល្បីសាយភាយមកដល់ទីរួមខេត្តទៀត ដែលមកទល់ពេលនេះលោកយាយចង់ឱ្យកូនចៅបន្តពូជស្រូវនេះ ដោយបន្សុទ្ធពូជឱ្យបានល្អ កុំឱ្យបាត់គុណភាពដើម ដែលគេបានយកឈ្មោះលោកយាយទៅដាក់ជាសម្គាល់ពូជនោះ។

មកទល់​បច្ចុប្បន្ននេះ​ បើទោះពុំទាន់​ល្បីល្បាញខ្លាំង​ដូចប្រភេទអង្ករល្បីៗ ដូចជាអង្ករ ផ្កាម្លិះ ឬ​រំដួលក្តី ​តែ​អង្ករនាងអំ កំពុងទទួលបានការចាប់អារម្មណ៍ ​មានតម្រូវការ​កើនឡើងខ្លាំង​ ហើយ​ការដាំដុះទៀតសោត គឺមានភាពងាយស្រួល។ នេះបើតាម​ការ​ឲ្យដឹង​ពី លោកស្រី​ ឈឺន សុភាសី ហៅស្រី មុំ ដែល​ជា​ម្ចាស់​ហាងអង្ករស្រីមុំកៅសិបប្រាំបួន ដែល​លក់តែអង្ករនាងអំ សុទ្ធ។

លោក ស្រី មុំ ដែលអ្នកជា​ផលិត​អង្ករនាងអំដោយខ្លួនឯងលើផ្ទៃដីជាង ២០០ ហិតា និងលក់ដោយខ្លួនឯងបាន​ឱ្យដឹងថា ៖

“ពាក់​ព័ន្ធ​នឹង​តម្រូវ​ការ​អង្ករ​នាងអំ​ នា​ពេល​បច្ចុប្បន្ន​នេះ​ សម្រាប់​ហាង​នាង​អំ ​របស់ខ្ញុំ​ និយាយ​រួម​ ពេល​ដែល​ផ្តើម​សាង​អង្ករ​នាង​អំ ​នេះ​នៅ​លើ​ទី​ផ្សារ​ ខ្ញុំឃើញ​ថា ​តម្រូវ​ការ​របស់​អតិថិជន​យើង​ចេះ​តែ​កើន​ឡើង​បន្តបន្ទាប់​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង តាម​រយៈ​ការ​ទិញ​យក​ទៅ​សាក​ញុំា​ តាម​រយៈ​បង​ប្អូន​ជួយ​ណែនាំ​ យើង​ឃើញ​ថា ​តម្រូវ​ការ​និង​ការ​គាំទ្រ​ ចេះ​តែ​បន្ត​កើន​ឡើង”

លោក ស្រី មុំ​ បាន​បន្តទៀតថា ៖

“វា​ចាប់​ផ្ដើម​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ […] ​ប្រហែល​ ១៦ទៅ១៧​លាន​នាក់​ ភាគ​ច្រើន​ស្គាល់​តែ​ពូជ ម្លិះ​ រំដួល​ ផ្កាភ្ញី​ ហើយ​ចំណែក​អង្ករ​នាង​អំ​នេះ​ពុំ​ទាន់​មាន​អ្នក​ស្គាល់​ច្រើន​ទេ​។ ពេល​ដែល​ខ្ញុំ​យក​មក​លក់​ដំបូង​ក៏​មាន​អ្នក​ឆ្ងល់​ដែរ​ តែ​ក្រោយ​ពេល​បាន​ភ្លក់​ហើយ គាត់​ជាប់​ចិត្ត​ ស្ទើរ​តែ​ថា​ ១០ ​នាក់​គាត់​ទិញ​ទៅ មាន​តែ​ម្នាក់​អី​ទេ​ដែល​គាត់​ញុំា​មិន​ត្រូវ​មាត់​មិន​ត្រូវ​ចិត្ត​”

ដោយឡែក ពូជ​ស្រូវដែល​មានប្រភពមកពីខេត្តក្រចេះនេះ មានលក្ខណៈពិសេសប្លែកគេគឺធន់នឹងអាកាសធាតុ ងាយស្រួលថែទាំ ដាំដុះ ហើយអង្ករក៏ដូចគ្នាក្រោយពេលចម្អិនរួចរាល់ហើយមានភាពទន់ បើដាក់ទឹលជ្រុលគឺមិនរអៀច។

លោក ស្រី មុំ ជាម្ចាស់អាជីវកម្មអង្ករ ​ និង​ជាអ្នកដាំដុះអង្ករមួយប្រភេទនេះ បានបញ្ជាក់ឱ្យដឹងថា៖

“ខ្ញុំ​ចង់​បញ្ជាក់​ថា ​ស្រូវ​នាង​អំ ​គឺ​ជា​ដើម​ស្រូវ​ម្យ៉ាង​ដែល​មាន​សុខភាព​រឹងមាំ​ពី​កំណើត​ ដែល​ធន់​នឹង​អាកាស​ធាតុ បើ​ទោះ​បី​ជា​មេឃ​រាំង​ មេឃ​មិន​មាន​ភ្លៀង​ ខ្វះ​ទឹក​ ១០​ថ្ងៃ ឬ​ ២០​ថ្ងៃ​ អី​ក៏​ស្រូវ​នឹង​នៅ​តែ​ធន់​បាន”

លោកស្រី បានបន្តថា ៖

“បើ​ទោះ​មាន​ទឹក​ជន់​លេចក៏​ស្រូវប្រភេទនេះ​ធន់​បាន ពោល​គឺ​ងាយ​ស្រួល​ដាំ​ដុះ​ តែម្តង ពិសេស​ក្នុង​តំបន់​ខ្ញុំ​ ​ព្រោះ​ខ្ញុំបាន​ពិសោធន៍​ស្រូវ​ច្រើន ​វា​អត់​ដូច​ស្រូវ​នាង​អំ​ទេ ​ស្រូវ​នាង​អំ ​គឺ​ជា​ពូជ​ស្រូវ​ម្យ៉ាង​ដែល​ងាយ​ស្រួល​ថែទាំ ងាយ​ស្រួល​ដាំ​ដុះ​ មិន​ចាំ​បាច់​ប្រើ​ជី​គីមី​អី​ដែរ”

​ចំណែកឯលក្ខណៈពិសេស ពេលដែលស្រូវ​ពូជ​នាងអំ ចេញ​ទៅ​ជា​អង្ករ​ លោកស្រី មុំ បាននិយាយថា ​រូប​សម្បត្តិ​របស់អង្ករមួយនេះមិន​ស្អាត​​ដូច​អង្ករ​ផ្សេង​ទេ​ ដោយ​សារ​គ្រាប់​អង្ករ​នាង​អំ ​គឺ​ជា​ពូជ​ម្យ៉ាង​គ្រាប់​ខ្លីៗ​ ដូច្នេះវាមិន​ស្រឡូនល្អ​ដូច​ពូជ​អង្ករ​​ដទៃ​​ តែ​បើ​និយាយ​ពី​គុណភាព​ រសជាតិ ឆ្ញាញ់មិនចាញ់អង្ករល្បីៗ ព្រមទាំងមានក្លិនក្រអូបគួរសម។

លោក ស្រី មុំ ថ្លែងបន្តថា ៖

“លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​អង្ករ​នាង​អំ ពេល​យើង​ដាំ​ទៅ​វា​ទន់​ តែ​វា​អត់​រអៀច​ គេ​ហៅ​ថា​ទន់​ស្ងួត ​វា​អត់​ពិបាក​ដូច​អង្ករ​ខ្លះ។ ​បើ​យើង​ជ្រុះ​ទឹក​វា​ទៅ​ជា​បាយ​រអៀច​ ញុំា​មិន​ឆ្ងាញ់​ទេហើយ​អង្ករ​នាង​អំ​នេះ​ ទន់​ស្ងួត​ មាន​ទម្ងន់​គ្រាប់​អង្ករ ​គឺ​ធ្ងន់​ជាង​អង្ករ​ផ្សេងៗ​ ពេល​ញុំា​បាយ​អង្ករ​នាង​អំ ​វា​ធ្ងន់​ពោះ​ មិន​ងាយ​ឃ្លាន​ដូច​អង្ករ​ដទៃ ដូច​ថា​វា​ឆ្អែត​បាន​យូរ”

ជុំវិញការពូជស្រូវនាង​អំ​ នេះ លោកស្រីបានបញ្ជាក់ថា គឺ​ជា​ប្រភេទ​ស្រូវ​វស្សា តែក៏ប្រកាន់រដូវដែរ​ បើទោះ​កសិករ​ព្រួស​នៅ​ក្នុង​ខែ​ ៧​ (ខែកក្កដា) ឬ​ដាំ​ពី​ខែ ៤ (ខែមេសា) ទៅក្តី ក៏នៅតែទទួលផលនៅពាក់​កណ្តាល​ខែ​ ១១ (ខែវិច្ឆិកា)​ ពី​ចន្លោះថ្ងៃ​ ១៥ ដល់​ថ្ងៃ ២៥ ដូចគ្នា។

ចំណែកឯផលវិបាកវិញ ម្ចាស់ ហាងអង្ករ ស្រីមុំ៩៩ បាន​ឱ្យដឹងថា ៖

“​អ្វី​ដែល​ផល​ជា​ផល​លំបាក​នោះ​គឺ​ យើង​អាច​ធ្វើ​បាន​តែ​ម្តង​គត់​ក្នុង​មួយ​​ឆ្នាំ ព្រោះ​វា​ជា​ប្រភេទ​ស្រូវ​ចម្ការ​ស្រូវ​វស្សា​ហើយ ​វា​មិន​អាច​ទៅ​បង្កាត់​ពូជ​ មួយ​ឆ្នាំ ធ្វើ​ម្តង ឬ​ពីរ​ដង​បាន​ទេ”

លោកស្រី បានបន្ត ៖

“មួយ​វិញ​ទៀត​ អ្វី​ដែល​ពិបាក​ពិត​នោះ​ គឺ​វា​អាស្រ័យ​ទៅ​លើ​ហាង​ឆេង​ស្រូវ​ទៅ​វិញ​ តែ​បើ​ថា ​ការ​ដាំដុះ​ថែ​ទាំ​ ដូចជា​មិន​ពិបាក​ពេក​ទេ”

លោក ស្រី មុំ ក៏បានជម្រាបថា អង្ករ​នាង​អំ ​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​អង្ករ​ដទៃ​ទៀត​នៅ​លើ​ទីផ្សារ​ មិន​លើ​គេ​ទេ ហើយ​ពេល​ខ្លះ​ អាច​នឹង​ក្រោម​គេ​ទៅទៀត​។

ក្រោយមានតម្រូវការកើនឡើងខ្លាំង លោក ស្រី មុំ បាន​បង្ហើបថាពី​គម្រោង​បន្ទាប់ថា៖​

“បង​មើល​ឃើញ​ថា​សន្ទុះ​នៃ​តម្រូវ​ការ​អង្ករ​នាង​អំ​មាន​ការ​កើន​ឡើង​ច្រើន គឹ​លើស​ការ​រំពឹង​ទុក​ ហើយ​យើង​មាន​គម្រោង​ដែរ នៅ​ឆ្នាំ​នេះ​ យើង​មាន​គម្រោង​បង្កើត​ជា​សហគមន៍​ ដើម្បី​ពង្រីក​ទីផ្សារ​​អង្ករ​នាង​អំ ឱ្យ​បាន​ច្រើន​ជាង​ឆ្នាំ​នេះ​ទៅ​ទៀត៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព