រោងចក្រ​ដំឡើងរថយន្តមួយ​ចាប់ផ្ដើមធ្វើ​សកម្មភាព​ជាផ្លូវការ​នៅក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ រហូតមកដល់ពេលនេះ កម្ពុជា​ទទួលបានគម្រោង​រោងចក្រ​ដំឡើង​រថយន្ត​មួយចំនួន ​និងសុទ្ធ​សឹង​តែជា​ររ​ថយន្ត​ម៉ាកល្បីនៅលើពិភពលោក ជាក់ស្ដែង​នៅថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២៣ រោងចក្រដំឡើង​រថយន្ត​ម៉ាក ISUZU របស់​ជប៉ុន​ បាន​បើក​ដំណើរការ​ជាផ្លូវការនៅបណ្ដោយផ្លូវជាតិលេខ​៤ ក្នុង​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។​

នៅក្នុងឱកាស​ចូលរួមជាអធិបតី​នៃការ​បើក​ដំណើរ​រោងចក្រ​ដំឡើងរថយន្ត​នេះ ឯកឧត្តម​ សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ​រោងច​ក្រ​ដំ​ឡើង​រថយន្តនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែល​បាន​សម្រេច​ឱ្យ​មាន​ការ​ធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយ​ក្រ​សួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។

ឯកឧត្តម​​បន្តទៀតថា ៖

“វត្តមាននៃគម្រោងវិនិយោគនៅខេត្តកំពង់ស្ពឺនេះ ក៏ជាជោ​​​គជ័​​យនៃ​​គោ​ល​នយោ​បា​យ​ព​ង្រា​​យ​រោងចក្រនៅតាមបណ្តាខេត្តរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ជាក់ស្តែង ក្នុងអំឡុ​ងរ​យៈ​ពេល​​បីឆ្នាំ​ចុ​ងក្រោយនេះ ប្រមាណ៦០ភាគរយ​នៃគម្រោងវិនិយោគ ដែលបាន​ចុះប​ញ្ជី​នៅ​ក្រុ​ម​ប្រឹ​ក្សា​អភិ​វឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្តាខេត្តនានា ក្រៅពីខេត្តកណ្តាល និងរាជធានីភ្នំពេញ”

ឯកឧត្តម​បញ្ជាក់ថា ៖

“បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Kia, Ssangyong, Soueast, Dongfeng, Ford, និង Toyota ហើយថ្ងៃនេះម៉ាកយីហោដ៏ល្បីមួយទៀត គឺ ISUZU បានបោះទុនបង្កើតរោងចក្រដំឡើងនៅកម្ពុជា ដែលសបញ្ជា​ក់​ពី​ជំនឿ​យ៉ា​​ង​មុ​ត​មាំពី​ស​​ក្តានុ​ព​ល​នៃ​ទី​ផ្សាររថយន្តកម្ពុជា ដែលមានការកើនឡើងជាលំដាប់ ស្របនឹងកំណើនសេដ្ឋកិច្ច និង​ក​ម្រិ​ត​ជី​វភា​​ព​រប​​ស់​ប្រ​ជា​ព​ល​រដ្ឋ”

លោក ​ប៉ូ អ៊ាវគង់​ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ Advance បានមានប្រសាសន៍ថា ៖

“តំបន់​នៅតា​ម​បណ្ដោ​យ​​ផ្លូវ​ជាតិលេខ​៤​​ គឺជា​តំបន់ដែលមានភាព​ទាក់ទាញ​ទៅលើ​ការ​វិនិយោគ​ជា រោងចក្រ ឧស្សាហកម្ម និ​ង​សហគ្រាស ពិសេស​នៅក្នុងទឹកដីនៃខេត្តកណ្ដាល​និងកំពង់ស្ពឺ ហើយផ្លូវជាតិមួយនេះ នៅតែ​មានសារសំខាន់​ស​ម្រាប់ការ​ដឹកជញ្ជូនទំនិញ​ក្នុង​តំបន់​ ទោះបីជាផ្លូវ​ល្បឿនលឿន​បានសាងសង់​និងដាក់​ឱ្យ​ប្រើប្រាស់ក្ដី”

គួររំលឹកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ​វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែង​ដោយមោទនភាពថា ខេត្តកំពង់​ស្ពឺ​កំពុង​មាន​វិនិយោគិន​បរទេស​ជាច្រើន​បានចាប់អារម្មណ៍ ​និងបណ្ដាក់ទុនវិនិយោគនៅក្នុង​ខេត្តមួយនេះ ជាពិសេស​ក្រុមហ៊ុនពីហុងកុង​ប្រមាណជា​ង១០០​ក្រុមហ៊ុន​បាន​ស្នើ​សុំ​ជួប ​និងចង់មក​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ខេត្តកំពង់​ស្ពឺ ដែល​ធ្វើឱ្យ​ខេត្តមួយនេះក្លាយជា​ខេត្ត​ឧស្សាហកម្មដ៏មានសក្ដានុពល​ក្នុងប្រទេស​កម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​