ឆ្នាំថ្មី ទីផ្សារដីធ្លី​ចាប់ផ្ដើម​មានហាងឆេងឡើងវិញ​ក្រោយ​ថមថយ​មួយរយៈធំ

ភ្នំពេញ ៖ ឆ្នាំថ្មី ក្ដីសង្ឃឹមថ្មី​ ហាងឆេង​ដីធ្លី​នៅក្នុងប្រទេស​កម្ពុជាបានចាប់ផ្ដើមមានទីផ្សារ​ឡើងវិញ​បន្តិច​ក្រោ​យ​ពី​វិស័យនេះ​បាន​រងផលប៉ះពាល់ ​និងថមថយ​សកម្មភាពទិញលក់​មួយរយៈ​ដោយសារតែវិបត្តិកូវីដ​១៩​ និង​ភាព​មិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក ។

អ្នកអភិវឌ្ឍន៍​លំនៅឋាន និងអ្នកអភិវឌ្ឍន៍ដីធ្លី​ជាច្រើន​បាន​លើកឡើងថា នៅ​ក្នុងឆ្នាំ២០២៣​នេះ តម្លៃដីធ្លី​នៅក្នុងប្រទេស​កម្ពុជា ជាពិសេ​សដីធ្លី​នៅតំបន់ជុំវិញ​រាជធានីភ្នំពេញ​ចាប់ផ្ដើមមានកំណើន​ឡើងវិញ​​ដោយ​តំបន់ខ្លះ​ហក់ឡើង​ខ្លាំងតែម្ដង តែតំបន់ខ្លះទៀត​កើនឡើង​បន្តិច​បន្តួច។ ចំណែកសកម្មភាព​នៃ​ការ​ទិញ​លក់​ និងកា​រស្វះស្វែងរកទិញដីធ្លីពីសំណាក់អ្នកអភិវឌ្ឍន៍ក៏ឃើញថា​មាន​សកម្មភាព​កើនឡើងជា​ងឆ្នាំ២០២១ និងឆ្នាំ២០២២​ផងដែរ ។​

លោក​ ចេ សុន អ្នកអភិវឌ្ឍន៍ដីធ្លីមួយកន្លែង​នៅប៉ែក​ខាងលិចរាជធានីភ្នំពេញបានឱ្យដឹងថា ដីធ្លី​ចាប់ផ្ដើ​ម​ឡើង​​ថ្លៃបន្តិច​វិញ ហើយ​នៅក្នុងឆ្នាំ២០២៣ និង​ស្ទើរតែមិនគួរឱ្យ​ជឿ ខណៈដីដែលធ្លាប់ទិញ​បានក្នុងតម្លៃទាប​សោះ​ស្រាប់តែហក់ឡើង​ខ្ពស់​ភ្លាមៗក្រោយចូលឆ្នាំថ្មីភ្លាម​។​

លោក​បន្តថា ៖

“ការ​ងើបឡើង​នៃតម្លៃដីធ្លី​នេះ កើតឡើងក្រោយពេល​មានសកម្មភាពទិញលក់​ដីឡើងវិញ ហើ​យ​ក៏ជា​សញ្ញា​វិជ្ជ​មានសម្រាប់វិស័យ​ដីធ្លីក្នុងឆ្នាំ២០២៣​នេះដែរ ។​ ទាំងនេះក៏​ដោ​យសា​រ​តែចុ​ង​ឆ្នាំក​​ន្ល​ង​ទៅ​មានការ​វិនិយោគ​ជា​បន្តបន្ទាប់ ​ជាពិសេស​ទៅលើ​រោងចក្រ ​ឧស្សាហកម្ម​ថ្មីៗ ជាក់ស្ដែង​ដូចក្រុ​ម​ប្រឹ​ក្សា​អ​​ភិ​វឌ្ឍ​ន៍ក​ម្ពុជា​បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជីវិនិយោគ​ជា​បន្តបន្ទាប់ជូនក្រុមហ៊ុន​ទាំងនោះ”

ជាការកត់សម្គាល់ផងដែរ នៅចុងឆ្នាំ២០២២​ និងដើមឆ្នាំ២០២៣​នេះ រាជរដ្ឋាភិបាលកម្ពុជា​បាន​ចាប់ផ្ដើម​អភិ​វឌ្ឍ​ន៍គម្រោង​ដែល​បាន​គ្រោងជា​យូរមកហើយនោះ ជា​បន្តបន្ទាប់ ។ តាមរយៈការអភិវឌ្ឍគម្រោងទាំងនោះដែរ​ ​បាន​ជួយជំរុញឱ្យ​តម្លៃដីធ្លី និងសកម្មភាពនៃការទិញលក់​ដីធ្លី​នៅតាមតំបន់​អភិវឌ្ឍន៍​នានា​​មានកំណើន​ឡើង​ ។

គម្រោង​ធំៗមួយចំនួន​នៅជុំវិញ​រាជធានីភ្នំពេញ ក៏ជា​កាលានុវត្តភាពមួយសម្រាប់ជួយ​ឱ្យវិស័យដីធ្លី​មាន​កំណើន​ជាង​ឆ្នាំចាស់​ផងដែរ ក្នុងនោះគម្រោង​សាងសង់ស្ពាន​ឆ្លងកាត់ទន្លេចំនួន២​ គឺពី​ភ្នំពេញទៅអរិយក្សត្រ ដែល​ស្ពានទាំង​នេះ​នឹង​ជួយ​ជំរុញឱ្យពលរដ្ឋ​ទៅរស់នៅតំបន់​អរិយក្សត្រ ​និងល្វា​ឯម​កាន់តែច្រើន​នាពេលអនាគត​ដ៏ខ្លីខាងមុខនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា