គម្រោង​សាងសង់​ស្ពានចំនួន​២ តភ្ជាប់ពីរាជធានីភ្នំពេញ-ក្រុង​អរិយក្សត្រ​ នឹង​ធ្វើឱ្យ​ក្រុង​ថ្មីមួយនេះ កាន់តែ​ទាក់ទាញ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​មានផែនកា​រ​​សាងសង់​ស្ពានចំនួន​២ខ្សែ​ដើម្បីតភ្ជាប់ពីទឹក​ដីនៃរាជធានីភ្នំពេញ ទៅកាន់​ទឹកដីអរិយក្សត្រ​ ដោយស្ពានមួយខ្សែ​តភ្ជាប់ពី​ផ្សាររាត្រីមាត់ទន្លេ​រាជធានីភ្នំពេញ ទៅកាន់​ជ្រោយចង្វារ​រួច​បន្ត​ទៅកាន់ក្រុងអរិយក្សត្រ​ខេត្ត​កណ្ដាល និងស្ពានមួយខ្សែទៀត​ តភ្ជាប់ពីកោះ​នរា ខណ្ឌច្បារអំពៅ ទៅកាន់​ក្រុងរណប​មេគង្គ​ឃី ក្រុ​ងអរិយក្សត្រ​ ខេត្តកណ្ដាល​ ដែលតាមរយៈគម្រោងស្ពា​នទាំងពីរនេះ នឹងធ្វើឱ្យ​ក្រុ​ងថ្មី​នៃខេត្ត​កណ្ដាល​កាន់តែទាក់ទាញ និងជាឱកាស​សម្រាប់អ្នក​វិនិយោគ​ ។​

ឯកឧត្តម ​ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និ​ងដឹកជញ្ជូន​ បានមានប្រសាសន៍នៅថ្ងៃទី១០ ខែកុម្ភៈ ២០២៦​ ឱ្យដឹងថា គម្រោ​ងសាងសង់​ស្ពាន​ចំនួន​២ ទៅកាន់​អរិយក្សត្រ​នេះ​ទីមួ​យ ជា​កម្ចីរបស់មិត្តកូរ៉េ​ និងមួយទៀត​គឺជា​គម្រោងរបស់​ក្រុមហ៊ុន OCIC ដែលតភ្ជាប់ពី​កោះនរា​ទៅ​ក្រុងអរិ​យ​​ក្សត្រដោយផ្ទាល់ ដែលវាគឺជា​គម្រោង​ឯកជន​ ប៉ុន្តែ​បើទោះបីជា​គម្រោង​ឯកជន​ក៏​ដោយ ក៏​ត្រូវ​មានកិច្ចពិ​ភាក្សា​ ​និង​សិក្សា​ជាមួយក្រសួងសាធារណការ​ និ​ងដឹកជញ្ជូន​ដែរ ។

ឯកឧត្តមបន្តថា សម្រាប់គម្រោងស្ពានមិត្តភាពកម្ពុជា​-កូរ៉េ​ ផ្សារ​ចាស់ អរិយក្សត្រ​ នៅតែបន្តទៅមុខ​ដោយមិនមានការប្រែប្រួលទេ ហើយ​ពេលនេះ​វា​ស្ថិតនៅក្នុងដំណាក់ដោះស្រាយ​ផល​ប៉ះពាល់​របស់រាជរដ្ឋាភិបាល និងពលរដ្ឋអាស្រ័យផល ។ យន្ត​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នេះ គឺត្រូ​វបានដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលវាជាការ​ងាររបស់​ក្រុមការងារក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ  ។​

ឯកឧត្តមបន្ថែមថា ៖

«គម្រោង​ស្ពាននេះ គឺមានការ​គិតគូរ​វែង​ឆ្ងាយ​ មិនមែន​សង់តែស្ពានហើយ​ចប់នោះទេ គឺ​យើង​បានគិតគូ​រដល់​ផ្លូវ​តភ្ជាប់ពីតំបន់​ផ្សេងៗ មក​កាន់​គម្រោង​ស្ពាន ជាពិសេស​នៅត្រើយខាង​កើត ដូចជា​ ល្វាឯម និ​ងវិហារ​សួគ៌ជាដើម» ។

ជាការរំពឹងទុក តាមរយៈគម្រោង​សាងសង់​ស្ពាន​តភ្ជាប់ពីភ្នំពេញទៅ​អរិយក្សត្រ​ទាំង​ពី​រខ្សែ​នេះ នឹង​ជំរុញឱ្យ​ក្រុង​អរិយក្សត្រ​ ក្លាយជា​ទីក្រុ​ងថ្មីដ៏ទាក់ទាញមួយ ធ្វើឱ្យ​ការ​ធ្វើដំណើររបស់ពលរដ្ឋ​នៅភ្នំពេញ និងអរិយក្សត្រ​កាន់​តែ​មា​នភាពងាយស្រួល ហើយរំពឹងថា​កំណើន​ពលរដ្ឋ​នៅក្នុងក្រុង​អរិយក្សត្រ​កើនឡើង​កាន់តែ​ច្រើន។

លោក ​ថាន ចាន់​ណា អគ្គនាយកក្រុមហ៊ុន ​អភិវឌ្ឍន៍លំនៅឋាន ចាន់​ណា ឡែន​ដ៏ បានលើកឡើងថា​ ចាប់តាំងពី​លេច​ឮព័ត៌មានគម្រោងសាងសង់​ស្ពានភ្នំពេញ-អរិយក្សត្រ មានអ្នកអភិវឌ្ឍន៍ជាច្រើន​ចូលមក​កាន់​អរិយក្សត្រ និង​វិហារសួគ៌ ហើយក្នុង​រយៈពេល​១ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលក៏បាន​អភិវឌ្ឍន៍ផ្លូវ​បេតុង​បានច្រើនខ្សែ ធ្វើឱ្យតំបន់អរិយក្សត្រ​កាន់តែទាក់ទាញ​មនុស្ស​ចូលមករស់នៅកាន់តែច្រើន ។ បន្ថែមពីលើ​នេះ នៅពេលមានដំណឹងថា នឹ​ងមានគម្រោង​សាង់​ស្ពានមួយទៀត​តភ្ជាប់ពី​កោះនរា ទៅកាន់​អរិយក្សត្រ​ បានធ្វើឱ្យ​ពលរដ្ឋ​នៅក្នុងតំបន់​អរិយក្សត្រ ក៏ដូចជាអ្នកវិនិយោគ​នៅទីនោះ កាន់តែរីករាយ ​និងមានក្ដីសង្ឃឹមខ្លាំង​បន្ថែមទៀត ។

លោក​បានបន្ត​ថា ទោះបីជា​ស្ថិត​នៅក្នុងកាលៈទេសៈ​នៃការឈ្លានពាន​របស់​ប្រទេស​ជិត​ខាង និង​បញ្ហា​សេដ្ឋកិច្ច​សកល​ក្ដី តែរាជរដ្ឋាភិបាលកម្ពុជា​មិនបាន​បន្ទច់​បង្អាក់​លើការអភិវឌ្ឍ​ប្រទេសឡើយ ដោយ​ទាំង​ផ្លូវ​ល្បឿនលឿន ផ្លូវ​ថ្នល់ ផ្លូវជាតិ និងគម្រោង​ជាច្រើនទៀតនៅតែដំណើរការ​ជាធម្មតា ។​

គួ​ររម្លឹថា គិតត្រឹមឆ្នាំ​២០២៦នេះ នៅក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ មានស្ពាន​ឆ្លងទន្លេ​ចំនួន​៨ខ្សែហើយ ទាំងស្ពាន​កំពុង​ដំណើរការ និងកំពុង​សាងសង់ ក្នុងនោះ​ស្ពាន​ដែលបានដាក់ឱ្យ​ដំណើរការ​រួមមានស្ពាន​មុនីវង្សចាស់ ស្ពានមុនីវង្ស​ថ្មី ស្ពាន​ជ្រោយចង្វារចាស់ ( មិត្តភាពកម្ពុជា​-ជប៉ុន ) ស្ពាន​ជ្រោយចង្វារ​ថ្មី ( មិត្តភាពកម្ពុជា​-ចិន ) ស្ពាន​ព្រែកព្នៅ ស្ពាន​ឬស្សីកែវ និ​ងស្ពាន​កោះពេជ្រ កោះ​នរា ។ ដោយឡែក​ស្ពានមួយខ្សែកំពុងសាងសង់គឺស្ពាន​ឆ្លងទន្លេបាសាក់​ចាក់​អង្រែក្រោម​-ព្រែក​ប្រា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម


Leave a Reply

Your email address will not be published.Required fields are marked *