កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ​។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរខេត្តកែប។

​ឯកឧត្តម ​សោម ​ពិសិដ្ឋ ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កែប ​ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ ​AMS​ ​Economy​ ​នៅ​ព្រឹក​ថ្ងៃទី​ ​១៥​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ថា​ ​ក្រុមហ៊ុន​ខាងលើ​ឈ្មោះ​ ​សៃ​សាន់ ​អ៊ីន​វេស​មិន​ ​ឯ​.​ក ​(​Saisons​ ​Investment​ ​Co​.​,​ ​Ltd​.​) ​មាន​ទីតាំង​នៅ​ខេត្ត​កែប ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​។

​ឯកឧត្តម​មានប្រសាសន៍​ថា​ ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​ត្រូវបាន​ឈ្លានពាន​ កូន​ខ្មែរ​ក្នុង​ស្រុក ​បាន​សម្រេចចិត្ត​បោះ​ទុន​វិនិយោគ​ខាងលើ ​ផលិត​ម្ហូប​អាហារ​ដែល​មាន​រសជាតិ​ ​គុណភាព​ ​និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ស្រុក​ ​និង​សម្រាប់​នាំចេញ​ថែម​ទៀត​ផង​។​

​ឯកឧត្តម​មានប្រសាសន៍​ដូច្នេះ​ថា​៖​

​“​ក្នុង​កាលៈទេសៈ​ដែល​សៀម​ឈ្លានពាន ​បាន​ធ្វើឱ្យ​អ្នកវិនិយោគ​ក្នុង​ស្រុក​របស់​ខ្មែរ​យើង​ត្រូវ​ពង្រឹង​ខ្លួនឯង​ ​យើង​ជំរុញ​ពហិការ​ ​ហើយ​យើង​ត្រូវតែ​ខ្លាំង​ខ្លួនឯង​ ​យើង​ពហិការ​អត់​អី​ហូប​ក៏​មិន​កើត​ដែរ​ ​ដូច្នេះ​អ្នកវិនិយោគ​ខ្មែរ​យើង​ ត្រូវ​ខិតខំ​លើ​ការងារ​នេះ​ឱ្យ​បាន​គ្រប់​លក្ខណៈ​សម្បត្តិ ​ដើម្បី​បម្រើ​សេវា​ផ្គង់​ផ្គង់​ចំណីអាហារ​ដែល​មាន​គុណភាព​ និង​អនាម័យ​​។”​

ក្នុង​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​ ​សៃ​សាន់ ​អ៊ីន​វេស​មិន​ ​ឯ​.​ក ​ផលិត​ត្រី​ខ​កំប៉ុង​ ​និង​ទឹក​ត្រី​ ​ក្នុង​បរិមាណ​រាប់​សិប​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ដែល​មាន​តម្រូវការ​វត្ថុធាតុ​ដើម​ទាំង​ត្រី​ទឹក​សាប​ និង​ត្រី​សមុទ្រ ​ហើយ​នឹង​សហការ​ជាមួយ​កសិករ​ចិញ្ចឹម​ត្រី​តាម​បែប​វារី​វប្បកម្ម ​សម្រាប់​ផ្គត់ផ្គង់​ដល់​ចង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ថែម​ទៀត​ ​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ និង​ការ​ជំរុញ​ទីផ្សារ​ក្នុង​ស្រុក​។​

​នៅ​ដំណាក់កាល​បន្ទាប់​ ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​កសិករ​ប្រមូល​ទិញ​ម្សៅ​ដំឡូង​មី ​និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​សម្រាប់​ផលិត​មី ​រួម​នឹង​ការ​ទិញ​ផ្លែ​ស្វាយ​ស្រស់​ផលិត​ជា​ផ្លែឈើ​ក្រៀម​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ ​ជំរុញ​ឱ្យ​កសិផល​ខ្មែរ​កាន់តែ​មាន​ទីផ្សារ​ខ្ពស់​ថែម​ទៀត​។​ 

​លោក​ ​ភោគ ​សុខេន ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​ខេត្ត​កែប ​មានប្រសាសន៍​ថា​ ​ក្រុមហ៊ុន​ផលិត​ត្រី​ខ​កំប៉ុង​ខាងលើ​ ​សម្រេច​វិនិយោគ​លើ​ផ្ទៃដី​ប្រហែល​ ​១០​ ហិកតា ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អន្លង់​ស ​ឃុំ​កំពង់ទឹក​ ​ស្រុក​ដំណាក់​ចង្អើរ ​មាន​លទ្ធភាព​បង្កើត​ការងារ​បាន​ជាង​ ​២០០ ​កន្លែង​។

​លោកបន្តថា មក​ទល់​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​សម្រេចបាន​ការ​សាងសង់​ប្រមាណ​ជាង​ ​៦០​ ​ភាគរយ​។ ​​នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​កូន​ខ្មែរ​ ក្នុង​ការ​បោះ​ទុន​វិនិយោគ​បង្កើតឡើង​នូវ​ផលិតផល​ ​ដែល​មាន​តម្រូវ​ការ​ចាំបាច់​ ​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ក្នុង​កាលៈទេសៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ធ្វើ​ពហិការ​ផលិតផល​បរទេស​ជិតខាង ​និង​តម្រូវ​ឱ្យ​មាន​ផលិតផល​ក្នុង​ស្រុក​មក​ជំនួស​។

​យោង​តាម​របាយការណ៍​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​) ​ចេញផ្សាយ​នៅ​ ​ខែកក្កដា ​ឆ្នាំ​២០២៦​នេះ​ ​បាន​អនុម័ត​គម្រោង​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង​ ​និង​ទឹក​ត្រី​ ​ក្រោម​ទំហំ​ទុន​វិនិយោគ​ ​៧​ លាន​ដុល្លារ​រ ​ដែល​ជា​រោងចក្រ​ត្រី​ខ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា​។​ ក្រុមហ៊ុន​មាន​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ប្រមូល​ទិញ​ត្រី​ពី​ប្រជានេសាទ ​ទាំង​ត្រី​ទឹក​សាប​និង​ត្រី​ទឹក​ប្រៃ ​មាន​ដូចជា​ត្រី​កាម៉ុង ​ត្រី​គួន​ ត្រី​កា​កឺ​ម ​ជាដើម​៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

Leave a Reply

Your email address will not be published.Required fields are marked *