វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈិមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា បញ្ហានេះ ហាក់មិនសូវប៉ះពាល់ខ្លាំងទេសម្រាប់វិស័យទេសចរណ៍របស់កម្ពុជាឡើយ។

សារព័ត៌មាន TTG ASIA បានចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ ឱ្យដឹងថា អ្នក​ធ្វើ​ដំណើរ​អឺរ៉ុប​ដែល​ជា​ប្រពៃណី​គ្របដណ្ដប់​តំបន់​ទេសចរណ៍​វប្បធម៌​របស់​ប្រទេស​កម្ពុជា ​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយសារបណ្តាញហោះហើរត្រង់​របស់​កម្ពុជា តិចជាងប្រទេសជិតខាង។

សារព័ត៌មានដដែល ពន្យល់ថា ជាធម្មតាអ្នកធ្វើដំណើរអ៊ឺរ៉ុប ត្រូវឆ្លងកាត់រដ្ឋឈូងសមុទ្រ ជាពិសេស ទីក្រុងដូហា ឌូបៃ ឬអាប៊ូដាប៊ី។ ដូច្នេះ សង្គ្រាមនៅមជ្ឈិមបូព៌ា បានដាក់សម្ពាធដល់វិស័យទេសចរណ៍នៅកម្ពុជា។

អ្នកស្រី Ho Shyn Yee សមាជិកក្រុមប្រឹក្សាភិបាលនៃ Smiling Gecko Singapore ដែល​មាន​រមណីយដ្ឋាន​កសិដ្ឋាន​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង របស់​ប្រទេស​កម្ពុជា អះអាងថា មានការធ្លាក់ចុះនៃចំនួនភ្ញៀវដែល​បាន​កក់សម្រាប់ការស្នាក់នៅ ព្រោះតែជម្លោះនៅមជ្ឈិមបូព៌ា។ ជាក់​ស្តែង​ ដូចជា តម្លៃសំបុត្រយន្តហោះខ្ពស់ជាងមុន និងផ្លូវកាន់តែឆ្ងាយព្រោះត្រូវប្ដូរផ្លូវហោះហើរ និងបញ្ហាមិនសូវមានទំនុកចិត្ត ជាដើម។ កត្តាទាំងនេះ ធ្វើឱ្យភ្ញៀវអឺរ៉ុបចំណាយច្រើនជាងមុន។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ទទួលស្គាល់ថា សង្គ្រាម​រវាង​អ៊ីស្រាអែល អាម៉េរិក ទល់​នឹង​អ៊ីរ៉ង់ ពិតជាបានដាក់សម្ពាធដល់វិស័យទេសចរណ៍របស់កម្ពុជាមែន ប៉ុន្តែផលប៉ះពាល់​មិន​មាន​ទំហំធំ​នោះទេ។

លោក ធួន ស៊ីណាន បានថ្លែងថា៖

“វាពិតជាមានការប៉ះទង្គិចមែននៅដំណាក់ដំបូង។ ចឹងរហូតមកដល់ពេលនេះ ខ្ញុំឃើញនៅមានការប៉ះពាល់ទង្គិចវានៅមានតិចតួចទេ។”

ដោយឡែក លោក លី សែ ប្រធានគ្រឹះស្ថានអង្គរ បានប្រាប់បណ្ដាញសារព័ត៌មាន AMS កាលពីថ្ងៃពុធនេះថា ភ្ញៀវមួយចំនួនសម្រេចផ្អាកការធ្វើដំណើរកម្សាន្ត អំឡុងពេលសង្គ្រាមនេះ។

លោក លី សែ បានឱ្យដឹងថា៖

“សង្រ្គាមនៅមជ្ឈិមបូព៌ានេះធ្វើឲ្យតម្លៃឥន្ធនៈឡើងថ្លៃគុណ២ តម្លៃសំបុត្រយន្តហោះក៏ឡើងថ្លៃហើយ។ ចឹងវាធ្វើឲ្យចំនួនទេសចរធ្លាក់ចុះបន្តិច។”

របាយការណ៍ពីគ្រឹះស្ថានអង្គរ ដែលបានផ្ដល់ឱ្យបណ្ដាញ AMS នៅថ្ងៃទី ២៩ ខែមេសា បានកត់ត្រាពីការធ្លាក់ចុះ ៣២ ភាគរយ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ ធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ​ ចំណូល​ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង ១៣ លានដុល្លារ ធ្លាក់ចុះ ៣០ ភាគរយ៕

អត្ថបទ៖ ខន ណារី AMS


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *