បរទេស៖ តម្លៃប្រេងឆៅសកលបានធ្លាក់ចុះប្រមាណ ២ ភាគរយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះបន្ទាប់ពីឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែកន្លងមកនេះ ប៉ុន្តែការវាយប្រហារជាបន្តបន្ទាប់លើអារ៉ាប៊ីសាអូឌីតនៅតែមានកំដៅ និងជាក្តីព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងនៅឡើយ ។
នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៧ ភាគរយ មកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយ មកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាក៏ដោយ បើទោះបីតម្លៃប្រេងឆៅអន្តរជាតិបានថយចុះក៏ដោយ ក៏ការប្រែប្រួលនេះមិនមានន័យថាតម្លៃប្រេងសាំង និងម៉ាស៊ូតនៅកម្ពុជាធ្លាក់ចុះភ្លាមៗនោះទេ។ កម្ពុជានាំចូលផលិតផលប្រេងដែលបានចម្រាញ់រួច ដូចជា ប្រេងសាំង និងម៉ាស៊ូត ជាជាងនាំចូលប្រេងឆៅសុទ្ធមកចម្រាញ់ដោយផ្ទាល់។ លើសពីនេះ ស្ថានីយប្រេងក្នុងស្រុកមានស្តុកប្រេងដែលបានទិញទុកមុន ហើយតម្លៃលក់រាយក៏ត្រូវគិតគូរពីថ្លៃដើមស្តុកចាស់ និងថ្លៃដឹកជញ្ជូនផងដែរ។ កត្តាទាំងនេះធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាមិនទាន់មានការប្រែប្រួលស្របគ្នាភ្លាមៗជាមួយទីផ្សារប្រេងឆៅពិភពលោកនោះឡើយ។
កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ក្រុមយេម៉ែន Houthi បានវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត បង្កឲ្យមានក្តីព្រួយបារម្ភសាជាថ្មីអំពីការផ្គត់ផ្គង់ថាមពលដែលធ្វើឱ្យតម្លៃប្រេង Brent ឡើងថ្លៃ ៦ ភាគរយ និង WTI ឡើង ២,៣ ភាគរយ។ ការវាយប្រហារនៅតែបន្តកើតមានឡើងក្នុងអំឡុងចុងសប្តាហ៍កន្លងទៅ ខណៈដែលក្រុម Houthi បានអះអាងថា បានវាយប្រហារលើអាកាសយានដ្ឋាន និងស្ថានីយប្រេងរបស់អារ៉ាប៊ីសាអូឌីត។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ អារ៉ាប៊ីសាអូឌីត បានលើកឡើងថា ខ្លួនបានបាញ់ស្ទាក់បំផ្លាញកាំជ្រួច និងដ្រូនជាច្រើនគ្រឿងរបស់Houthi ។
កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ក្រុមយេម៉ែន Houthi បានវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត បង្កឲ្យមានក្តីព្រួយបារម្ភសាជាថ្មីអំពីការផ្គត់ផ្គង់ថាមពលដែលធ្វើឱ្យតម្លៃប្រេង Brent ឡើងថ្លៃ ៦ ភាគរយ និង WTI ឡើង ២,៣ ភាគរយ។ ការវាយប្រហារនៅតែបន្តកើតមានឡើងក្នុងអំឡុងចុងសប្តាហ៍កន្លងទៅ ខណៈដែលក្រុម Houthi បានអះអាងថា បានវាយប្រហារលើអាកាសយានដ្ឋាន និងស្ថានីយប្រេងរបស់អារ៉ាប៊ីសាអូឌីត។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ អារ៉ាប៊ីសាអូឌីត បានលើកឡើងថា ខ្លួនបានបាញ់ស្ទាក់បំផ្លាញកាំជ្រួច និងដ្រូនជាច្រើនគ្រឿងរបស់ Houthi ។





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content