សម្តេចតេជោ៖ កម្មវិធីចាក់ផ្សាយ«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»នឹងបង្កើតជាស្ពានថ្មីមួយទៀតជំរុញទំនាក់ទំនង កម្ពុជា-ចិន

ភ្នំពេញ៖ ការចាក់ផ្សាយកម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្»ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ត្រូវបានចាក់ផ្សាយនៅកម្ពុជានាថ្ងៃទី១៧ ខែមេសា ស្របពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជាពីថ្ងៃទី១៧ និង១៨ ខែមេសា ឆ្នាំ២០២៥។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានែកម្ពុជា បានផ្ញើសារលិខិតសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» ជាភាសាខ្មែរនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារលិខិតថា ៖

«មិត្តភាពកម្ពុជា- ចិន បានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រ និងពេលវេលា ប្រទេសចិន គឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា។ ក្រោមការយកចិត្តទុកដាក់ និងការជំរុញរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងកម្ពុជា និងចិន បានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ» ។

ក្នុងឱកាសនៃការបំពេញទស្សនកិច្ចរបស់ឯកឧត្ដម ស៊ី ជិនពីង នៅកម្ពុជា សម្តេចតេជោ មានសេចក្តីសោមនស្សរីករាយដោយមើលឃើញថា កម្មវិធី«ប្រយោគបុរាណចិនដែលលោក ស៊ី ជិនពីង ចូលចិត្ត» ផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលកំពុងចាក់ផ្សាយនៅកម្ពុជា នឹងបំពេញបន្ថែមនូវថាមពលវប្បធម៌ទៅក្នុងការពង្រឹងមិត្តភាព និងការប្រាស្រ័យទាក់ទងរបស់ភាគីទាំងពីរ ក៏ដូចជាបំផុសគំនិតសម្រាប់ដោះស្រាយបញ្ហាចំណុចក្ដៅដែលពិភពលោកកំពុងប្រឈម ។

សម្ដេចតេជោក៏បានបន្ថែមថា ៖

«ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន គឺជាចំណងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ។ យើងមានសេចក្ដីសោ​ម​ន​ស្សរីករាយដែលបានឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ដែលមាន”វិទ្យុមិត្តភាពកម្ពុជា-ចិន”ជាតំណាងដែលសហការដំណើរការដោយវិទ្យុជាតិកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនទទួលបានលទ្ធផលជាផ្លែផ្កា ។ ព្រឹត្តិការណ៍ថ្ងៃនេះនឹងបង្កើតជាស្ពានថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ កម្ពុជា និងចិនក្នុងការពង្រឹងការយល់ដឹង និងបង្កើនទំនុកចិត្តទៅវិញទៅមកព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង»។

គួរជម្រាបថា៖ កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» (ភាសាខ្មែរ) បានសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិន ផ្តោតសំខាន់លើប្រធានបទដូចជា សហគមន៍រួមវាសនានៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តវេន និងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមករវាងអរិយធម៌នានាជាដើម ដកស្រង់ និងអធិប្បាយអំពីខ្លឹមសារនៃយុគសម័យថ្មី និងតម្លៃសកលភាវូបនីយកម្មនៃវប្បធម៌ប្រពៃណីចិន ដែលបង្ហាញពីមូលដ្ឋានវប្បធម៌នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកពីតម្រិះប្រាជ្ញានយោបាយដ៏ឆ្នើម មនោសញ្ចេតនា វប្បធម៌មនុស្សជាតិ និងទស្សនៈប្រវត្តិសាស្ត្រទូទៅ ក៏ដូចជាទស្សនៈពិភពលោកដ៏ទូលំទូលាយរបស់ឯកឧត្តមប្រធានរដ្ឋចិន Xi Jinping ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

Leave a Reply

Your email address will not be published.Required fields are marked *