ទស្សនទានបង្កើនភាពឯករាជ្យម្ចាស់ការលើចង្វាក់ផលិតកម្មស្បៀងអាហារនឹងក្លាយជាចលករជួយជំរុញសេដ្ឋកិច្ចយ៉ាងប្រសើរ

ភ្នំពេញ ៖ ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឱ្យមានការបង្កើនភាពឯករាជ្យម្ចាស់ការលើចង្វាក់ផលិតកម្មស្បៀងអាហារនោះ ការដាំដុះ និងចិញ្ចឹមសត្វ សម្រាប់នាំចេញនៅនឹងកន្លែង ឬផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានក្លាយជាចលករថ្មីមួយដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចប្រជាកសិករបានយ៉ាងប្រសើរ។

ជាមួយនឹងស្ថានភាពល្អប្រសើរជាងគេនៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅលើសកលលោកក្រោយវិបត្តិកូវីដ-១៩ កម្ពុជាកំពុងពន្លឿនសេដ្ឋកិច្ចរបស់ខ្លួនក្រោមគោលនយោបាយឈ្នះឈ្នះ និងយុទ្ធសាស្ត្រជាច្រើនដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ដោយរាជរដ្ឋាភិបាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជន។

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់សំដៅលើការបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ធ្វើការនាំចេញនៅនឹងកន្លែង ឬផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ជាពិសេសនៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាននៅទូទាំងប្រទេសសម្រាប់បម្រើដល់វិស័យម្ហូបអាហារមានគុណភាពសម្រាប់ទេសចរចម្រុះជាតិសាសន៍ដែលនឹងចូលមកកាន់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

សម្ដេចតេជោបានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ វិស័យទេសចរណ៍ចាប់ផ្តើមរើបឡើងវិញ ហើយនៅពេលដែលទេសចរមកកម្សាន្តនៅកម្ពុជា ដូចជានៅតំបន់ប្រាសាទអង្គរជាដើម បណ្តាអាជីវកម្មនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ គិតចាប់ពីអ្នកបម្រើសេវាដឹកជញ្ជូន អ្នកលក់ដូរនៅក្នុងតំបន់ទេសចរណ៍ ក៏ដូចជាអាជីវកម្មផ្សេងទៀតនៅក្នុងមូលដ្ឋាននឹងទទួលបានចំណូល។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖

“មិនចាំបាច់នាំចេញទៅក្រៅប្រទេសទើបហៅថាជាការនាំចេញនោះទេ យើងដាំដុះ យើងចិញ្ចឹមសត្វ នាំចូលសណ្ឋាគារ បម្រើជាចំណីអាហារសម្រាប់ទេសចរបរទេស ចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចមូលដ្ឋានផងដែរ”

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងទៅលើទស្សនទាន និងការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការជំរុញឱ្យប្រជាកសិករពង្រឹងលទ្ធភាព និងសមត្ថភាពក្នុងការដាំដុះឱ្យមានគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារដែលអាចទទួលបានតម្លៃថ្លៃ និងប្រាក់ចំណូលខ្ពស់ពីការដុះ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖

“នៅពេលដែលបងប្អូនប្រជាកសិករអាចមានសមត្ថភាពបង្កើនការដាំដុះ ក៏ដូចជាការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជាចង្វាក់ផលិតកម្មស្បៀងអាហារបានគ្រប់គ្រាន់ ប្រកបដោយគុណភាព ជាពិសេសផ្គត់ផ្គង់នៅតាមបណ្តាទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ពួកគាត់នឹងទទួលបានចំណូលខ្ពស់ដែលជាការឆ្លើយតបទៅនឹងកិច្ចខិតខំបង្កើនបង្កើនផលរបស់ពួកគាត់ ដែលទាំងអស់នេះសុទ្ធតែជាចលករបង្កើនសេដ្ឋកិច្ចទាំងលក្ខណៈគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល”

លោកឧកញ៉ាបានបន្តឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ប្រទេសកូរ៉េរួចរាល់ និងមានប្រទេសមួយចំនួនទៀតដែលនឹងចូលជាធរមាននៅថ្ងៃខាងមុខនេះ។ គេអាចនាំចូលកសិកផលរបស់ពួកគេមកកាន់កម្ពុជាបាន ហើយកម្ពុជាក៏អាចនាំចេញកសិផលដែលមានគុណភាពទៅកាន់ទីផ្សារក្រៅស្រុកបានដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺតម្រូវការទីផ្សារក្នុងស្រុក។ នៅពេលដែលកសិផលមានគុណភាពល្អ ស្របតាមស្តងដារទីផ្សារតម្រូវនោះការនាំចូលពីក្រៅប្រទេសអាចនឹងត្រូវកាត់បន្ថយ ហើយការនាំចេញរបស់កម្ពុជានឹងមានការកើនឡើងជាមិនខាន។

ភ្ជាប់ទៅនឹងទស្សនទានដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹងនាំកម្ពុជា កសិករចំនួន២រូប ដែលរស់នៅខេត្តចំនួន២ផ្សេងគ្នាបានបង្ហាញក្ដីគោលបំណងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបង្កើនផលិតផល ខណៈដែលតម្រូវការទីផ្សារក្នុងស្រុកមានភាពទូលាយនៅឡើយ។

លោក ប៉ុក វេង អាយុ៥៦ឆ្នាំ ជាកសិកររស់នៅក្នុងខេត្តក្រចេះ បានចាប់ផ្ដើមដោយការដាំដុះជាលក្ខណៈគ្រួសារ ហើយក្រោយមកទើបពង្រីកការដាំដុះដើម្បីលក់ទៅទីផ្សារ ដោយកាពង្រីកដីដាំដុះពី​ ៥អា ទៅ១០អានៅក្នុងឆ្នាំ ២០១៩ ហើយបច្ចុប្បន្ននេះ លោកបានពង្រីកដីដល់ ២០អា។

លោកបញ្ជាក់ថា ៖

“ខ្ញុំចង់ពង្រីកដីដាំទៀត ព្រោះរាល់ថ្ងៃដីតូចពេក លក់ទៅមិនដែលគ្រប់តម្រូវការទីផ្សារ! គេចេះតែសួររកបន្ថែមរហូត។ តាមរយៈដីដាំដុះ ២០អា នេះ ខ្ញុំទទួលបានចំណូលក្នុងមួយខែប្រមាណ ៨លានរៀល រាប់ទាំងបន្លែនៅក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់។ ប៉ុន្តែខ្ញុំនៅតែចង់ពង្រីកលទ្ធភាពបន្ថែមទៀត ព្រោះទីផ្សារនៅមានភាពទូលំទូលាយ”

ដោយឡែក កសិករម្នាក់ទៀតរស់នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប លោក ឈាវ ហុង បានចាប់ផ្ដើមការដាំដុះរបស់ខ្លួនតាំងតែពីឆ្នាំ ២០០០ មកម្លេះ ប៉ុន្តែកាលណោះលោកមិនទាន់មានចំណេះដឹងច្រើនលើវិធីដាំដុះ ក៏ដូចជាការថែទាំដំណាំនៅឡើយ ហើយរហូតមកដល់ឆ្នាំ ២០១៧ ទើបលោកកែប្រែការដាំដុះទៅជាដំណាំសុវត្ថិភាព ក្រោមការណែនាំរបស់គម្រោង Aspire ​ដោយនៅលើដីទំហំ ៦ហិចតា កសិកររូបនេះមិនត្រឹមតែដាំដុះដំណាំច្រើនមុខនោះទេ ប៉ុន្តែលោកបានព្យាយាមបង្កើតតុល្យភាព និងការផ្គត់ផ្គង់គ្រប់ផ្នែកនៃកសិផល។ ជារួម លោកមានទាំងស្រះចិញ្ចឹមត្រី មានចិញ្ចឹមមាន់ និងមួយផ្នែកធំនៃដីផ្សេងទៀតសម្រាប់ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ហើយតាមរយៈសកម្មភាពវិលជុំនេះ លោកអាចរកចំណូលបានខ្ទង់រយលានរៀលក្នុងមួយឆ្នាំ។

លោក ឈាវ ហុង បានលើកឡើងថា ៖

“កាលពីឆ្នាំ២០១៩ ចំណូលរៀងធ្លាក់បន្តិច ដោយបាន ៤០០លានរៀលក្នុងមួយឆ្នាំ កើនឡើងបន្តិចក្នុងឆ្នាំ ២០២០-២០២១​ ដោយបាន៤៦០លានរៀល…តែសម្រាប់ឆ្នាំនេះកើនឡើងរហូតដល់ ៦៦០លាន”

លោកបានបន្ថែមថា ៖

“ទីផ្សារផ្គត់ផ្គង់រាល់ថ្ងៃនេះ បានត្រឹមតែប្រមាណជា៤០%ប៉ុណ្ណោះ ដោយឈ្មួញចេះតែសួររករហូត ព្រោះយើងផ្គត់ផ្គង់ឱ្យគេមិនគ្រប់ ដូច្នេះខ្ញុំមានគម្រោងនឹងពង្រីកដីឱ្យធំជាង ៦ហិកតាដែលមានរាល់ថ្ងៃនេះទៀត”

គួររំលឹកថា ទស្សនទាន ការធ្វើកសិកម្ម ដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីនាំចេញទៅក្រៅ ត្រូវបានផ្លាស់ប្តូរ តាមរយៈប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១តុលា ទៅជា “ការនាំចេញនៅនឹងកន្លែង” ដែលមានន័យថាធ្វើកសិកម្ម ដាំដុះ និងចញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់គ្រួសារខ្លួនឯងផង និងបម្រើដល់វិស័យម្ហូបអាហារនៅទូទាំងប្រទេស ទាំងប្រជាជនខ្មែរទូទៅ និងវិស័យទេសចរណ៍មូលដ្ឋានផង។ ទស្សនទាននេះ នឹងជួយជំរុញសេដ្ឋកិច្ចគ្រួសារកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈការរក្សាបាននូវភាពឯករាជ្យ ម្ចាស់ការលើចង្វាក់ផលិតកម្មស្បៀងអាហាររបស់ខ្លួន។ គ្រួសារនីមួយៗមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ជាអាហារដែលមានគុណភាព សុវត្ថិភាព មានស្ថិរភាពស្បៀងអាហារ ហើយអាចបម្រើដល់បណ្តាទេសចរណ៍ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសង្គមជាតិទាំងមូល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម