ការបង្កើតតំបន់កម្សាន្តនៅជាយក្រុងបានចូលរួមជួយលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងប្រទេស

ភ្នំពេញ ៖ ប្រតិបត្តិករ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ការបង្កើតរមណីយដ្ឋាន ឬកន្លែងកម្សាន្តនៅជាយក្រុងមិនត្រឹមតែជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកបណ្ណោះទេ ប៉ុន្តែវាថែមជួយបង្កើតការងារជូនប្រជាជន និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកស្រី ច័ន្ទ ដាវី អគ្គនាយិកា​ក្រុមហ៊ុន ដាវី​ត្រា គ្រុប និង​ជា​ម្ចាស់ រី​សត កោះស្លាកែត ស្ទូ​ឌី​យោ បានថ្លែងប្រាប់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ការបង្កើត​កន្លែង​ទេសចរ​ណ៍ និងវប្ប​ធម៌នៅតំបន់ជាយក្រុង បានចូលរួមជួយដល់វិស័យទេសចរណ៍យ៉ាងប្រសើរ ដែលក្រៅពីជួយពង្រឹងវិស័យមួយនេះ ថែមទាំងបានជួយបង្កើនការងារដល់ពលរដ្ឋនៅក្នុងតំបន់ផងដែរ។

លោកស្រីបានថ្លែងថា ៖

“នៅក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ គ្រួសារបានសាងសង់កន្លែងតូចសម្រាប់រស់នៅនាតំបន់ជាយក្រុង ហើយក្រោយមកដោយសង្កេតឃើញថា នៅអំឡុងពេលនោះ បងប្អូនអ្នកភូមិ មិនមានការងារធ្វើ មិនមានចំណូលដោយសារតែវិបត្តិមួយនេះ ខ្ញុំ និងគ្រួសារបានសម្រេចបង្កើតជាតំបន់កម្សាន្ត ដោយដាក់ឈ្មោះថា កោះស្លាកែត ស្ទូ​ឌី​យោ ដែលជាកន្លែង​ទេសចរណ៍ ​វប្ប​ធ​ម៌​ដ៏​មនោ​រម្យ ដើម្បីជួយបង្កើតការងារជូនប្រជាជនក្នុងតំបន់នេះ”

លោកថ្លែងបន្តថា ៖

“បច្ចុប្បន្ននៅកន្លែងយើងនេះ មានបុគ្គលិកជិត ១០០ នាក់ ដែលបុគ្គលិកមួយចំនួនគឺជាអ្នកភូមិ និងបុគ្គលិកជំនាញមួយចំនួនទៀតមកពីទីក្រុងភ្នំពេញ រួមទាំងតាមបណ្តាខេត្តនានាផងដែរ”

លោស្រីបានឱ្យដឹងថា កោះស្លាកែតស្ទូឌីយោ ដែលមានទីតាំងនៅភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីទីរមណីយដ្ឋានកៀនស្វាយក្រៅ ដែលជាកន្លែងសំរាកលំហែកាយបែបធម្មជាតិ និងសមស្រមសម្រាប់អ្នកដែលធ្វើដំណើរកម្សាន្តវិលល្ងាច ដែលមិនចង់ចំណាយពេលវេលាយូរ ដោយគ្រាន់តែធ្វើដំណើររយៈពេល ១ ម៉ោងចេញមកក្រៅក្រុង ក៏បានមកលេងកម្សាន្តនៅទីកន្លែងដែលមានទេសភាពបែបស្រុកភូមិ មានចំការដំណាំ ជាមួយខ្យល់អាកាសត្រជាក់នៃដងទន្លេ។

លោកស្រីបានថ្លែងបន្តថា កោះស្លាកែតស្ទូឌីយោ មានហាងកាហ្វេ ទីធ្លាធំទូលាយភ្ជាប់គ្នា និងអាងហែលទឹកទំនើប និងមានផ្ទះលំហែដែលសាងសង់បែបរចនាបថខ្មែរនៅផ្នែកខាងក្រៅ ហើយផ្នែកខាងក្នុងមានតុបតែងជាលក្ខណៈទំនើបទាន់សម័យតាមបែបរចនាបថបរទេសដូចជា ប្រទេសថៃ ជប៉ុន អាមេរិក និងឈីក(ម៉ូរ៉ុកកូ)។ 

លោកជំទាវ ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ការបង្កើតអាជីវកម្មទេសចរណ៍ ឬជារមណីយដ្ឋាននៅតាមជាយទីក្រុងភ្នំពេញ គឺជាការចូលរួមចំណែកក្នុងការជំរុញទេសចរណ៍ក្នុងស្រុក ព្រោះការបង្កើតកន្លែងកម្សាន្ត ឬកន្លែងទទួលអាហារនឹងជួយបម្រើឱ្យអ្នកទេសចរក្នុងស្រុកដែលមិនចង់ចេញឆ្ងាយពីទីក្រុង អាចទៅទស្សនា ឬកម្សាន្តនាចុងសបា្តហ៍។

លោកជំទាវបានលើកឡើងថា ៖

“ជាធម្មតា អ្នកទេសចរក្នុងស្រុកភាគច្រើនចេញទៅក្រៅក្រុង ដើម្បីធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារនាចុងសប្តាហ៍ ដូច្នេះការបង្កើតរមណីយដ្ឋាន ឬកន្លែងកម្សាន្តនៅតំបន់ជាយៗក្នុងក្រុងភ្នំពេញនឹងជួយជំរុញដល់វិស័យទេសចរណ៍ក្នុងស្រុក ក៏ដូចជាបង្កើតការងារជូនដល់ប្រជាជនក្នុងតំបន់ ដែលរមណីយដ្ឋាន ឬកន្លែងកម្សាន្តដែលបានបង្កើតឡើងនោះ ហើយវាក៏ស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាលក្នុងការជំរុញទេសចរក្នុងស្រុក ដែលអាចជួយដល់ការស្តារវិស័យទេសចរណ៍ឡើងវិញផងដែរ”

លោកស្រីបានថ្លែងបន្តថា ការបង្កើតរមណីយដ្ឋាន ឬកន្លែងកម្សាន្តបម្រើឱ្យវិស័យទេសចរណ៍គឺត្រូវទាមទារឱ្យផ្តោតលើអនាម័យ សោភ័ណភាព និងការរចនាទាក់ទាញ ដើម្បីស្រូបទាញយកភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។ គួររំលឹកផងដែរថា យោងតាមតារាង​សូចនាករ​គន្លឹះ​ទេសចរណ៍ និង​​ស្ថិតិ​ទេសចរណ៍​ផ្លូវការ​ក្រសួង​ទេសចរណ៍​បានបង្ហាញ​ថា នៅក្នុង​ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១៩៦ ៤៩៥ ​នាក់ ថយចុះ ៨៥​ ភាគរយ ធៀប​ឆ្នាំ​២០២០ ខណៈ​ចំណូល​បាន​ពី​ទេសចរជាតិ​-អន្តរជាតិ​មាន ១៨៤ ​លាន​ដុល្លារ​ធ្លាក់ចុះ ៨២​ ភាគរយ​ពី​ចំនួន ១ ០២៣ ​លាន​ដុល្លារ កាលពី​ឆ្នាំ ​២០២០​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក