បរទេស ៖ តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន ជាមួយនឹងក្តីសង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ តម្លៃមាសបានឡើងថ្លៃ ០.៧ ភាគរយ ឬដល់ ៤០៦៨,៥៤ ដុល្លារក្នុងមួយអោន ដោយនៅលើទីផ្សារកម្ពុជា មានតម្លៃ ៤ ៨៩៧ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី។ ផ្ទុយទៅវិញ តម្លៃប្រេងឆៅនៅថ្ងៃដើមសប្ដាហ៍នេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយ ប្រេង West Texas Intermediate (WTI) ធ្លាក់ចុះនៅត្រឹមត ៥,៨៨ ភាគរយ ឬ ៧៩,៧៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែល Brent ធ្លាក់ចុះ ៥,០៧ ភាគរយនៅត្រឹម ៨៣,៤៧ ដុល្លារក្នុងមួយបារ៉ែល។
លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បានលើកឡើងថា មាសចាប់ផ្តើមមានសញ្ញាណល្អមួយក្នុងសប្តាហ៍នេះ ប៉ុន្តែការឡើងថ្លៃនៅមានកម្រិតកំណត់ដោយសារភាពមិនច្បាស់លាស់ជុំវិញទីផ្សារប្រេង និងតំបន់មជ្ឈិមបូព៌ា ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចចរចាជាមួយអ៊ីរ៉ង់នឹងធ្វើឡើងនៅពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់ពីការកំណត់ឱ្យច្បាស់លាស់នៅថ្ងៃណានោះទេ។ យ៉ាងណាក៏ដោយ បើទោះបីជាកិច្ចព្រមព្រៀងហាក់មិនមានភាពច្បាស់លាស់នៅឡើយ ប៉ុន្តែការលើកឡើងរបស់លោក ត្រាំ បានធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះជាង ៥ ភាគរយ ដែលជាការធ្លាក់ចុះដ៏ច្រើនមិនធ្លាប់មាន៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content