ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ភ្នំពេញ ៖ ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាល​បានបង្កើនខ្ទង់​ចំណាយទៅលើវិស័យអប់រំ​ជា​បន្តបន្ទាប់ដើម្បី​ពង្រឹងគុណភាពអប់រំ​ និងកសាងមូលធន​មនុស្ស​ក្នុងប្រទេស​កម្ពុជាស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឱ្យសម្រេច​បានប្រទេស​មានប្រាក់ចំណូល​មធ្យមកម្រិត​ខ្ពស់ និង​ប្រទេស​មានប្រាក់ចំណូល​ខ្ពស់។

នៅក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី សម្ពោធអគារ​កម្ពស់​ ៣ជាន់​ សមិទ្ធផល​នានា​ និងប្រគល់​សញ្ញា​បត្រ​គញរូបង្រៀន​កម្រិត​មូលដ្ឋាន​នៅវិទ្យាស្ថាន​ជាតិអប់រំកាយ និងកីឡាកាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនា ២០២៦ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ដែលយកទៅចរចាមានទំហំទឹកប្រាក់​ ៤ ៤៥៧ពាន់​លាន​រៀល ​ឬប្រមាណ​ ១ ១១៤លានដុល្លារអាម៉េរិក ហើយពេលចរចានិងចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​ ។ ដោយឡែក​ក្នុងឆ្នាំ២០២៧ ពិដានគោលដែល​កំពុងចរចាសម្រាប់វិស័យអប់រំ មាន​ ៤៦៨៩ពាន់លានរៀល ឬប្រមាណ ១ ១៧២លានដុល្លារអាម៉េរិក ​​ដែលមានទំហំច្រើនជាង​ច្បាប់​ថវិកា​ក្នុងឆ្នាំ២០២៦​ទៅហើយ  ដូច្នេះ ទម្រាំតែលទ្ធផល​ចេញជា​ច្បាប់​ថវិកា ​ប្រាកដណាស់ នឹងកើនឡើងជា​ងឆ្នាំ២០២៦​ទៅទៀត​ ។

សម្ដេចធិបតីបានមានប្រសាសន៍ថា​ ៖

«នៅក្នុងវិស័យ​អប់រំ គ្រាន់តែថវិកា​ព្រាង​ដែលគ្រោង​នឹង​ចំណាយសម្រាប់ឆ្នាំ២០២៧ មានតួលេខ​​ខ្ពស់ជាង​ច្បាប់ថវិកាដែល​ត្រូវ​ចាយ​ក្នុងឆ្នាំ២០២៦ទៅហើយ ហើយនៅពេល​ដែល​យកមកពិភាក្សា​កម្រមានការថយចុះវិញណាស់ មានតែកើនឡើង​ ដូច្នេះ​ការ​ចំណាយក្នុងវិស័យ​អប់រំ​នឹងកើនឡើង​ខ្ពស់ជាងឆ្នាំ២០២៦»។

គួររម្លឹកថា អ្នកជំនាញសេដ្ឋកិច្ចជាច្រើន​នៅកម្ពុជា​បានលើកឡើង​ និង​បង្ហាញពីទស្សនាទានស្រដៀង​គ្នា​ពាក់ព័ន្ធនឹ​ងការ​ពង្រឹង​គុណភាពអប់រំដើម្បីឱ្យកម្ពុជា​សម្រេច​បានតាមផែនការ​ចក្ខុវិស័យរបស់ខ្លួន ក្លាយជាប្រទេស​មានប្រាក់ចំណូល​ខ្ពស់នៅឆ្នាំ២០៥០ ។

លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍​ អ្នកជំនាញសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានមានប្រសាសន៍ថា​ ប្រព័ន្ធអប់រំ​មានសារសំខាន់​ណាស់​ក្នុងការ​សម្រេច​ឱ្យ​បាននូវ​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។ រាជរដ្ឋាភិបាលគួរត្រៀម​ខ្លួន និងចាប់ផ្ដើម​អនុវត្ត​ចាប់ពីពេលនេះឱ្យហើយ ដូច្នេះនៅរយៈពេល​២៥ឆ្នាំក្រោយ​កម្ពុជា​នឹង​សំបូរ​ទៅដោយមូលធនមនុស្ស​ដែលខ្លាំង​ពូកែ និងអាច​ជាសមាសភាពក្នុងការ​ជួយកសាងជាតិ ។

លោកបណ្ឌិត​ ញឹល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ក៏បានមានប្រសាសន៍ដែរថា ដើម្បីឱ្យផែនការ​យុទ្ធសាស្ត្រ និងផែនការ​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​អាច​សម្រេច​ទៅបាន រាជរដ្ឋាភិបាល​ត្រូ​វផ្ដោតលើការអប់រំ និងជំនាញបច្ចេកទេស  STEM ដើម្បីឱ្យ​ធនធានមនុស្សកម្ពុជា​ក្លាយជា​អ្នកបច្ចេកទេស​ និងជាវិស្វករ​ពិតប្រាកដ  ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *