ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។

ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ​វិស័យកសិកម្មនៅតែរក្សាបាននូវកំណើនវិជ្ជមានក្នុងរង្វង់ ១,០៨%។  ដោយឡែកនៅក្នុងឆ្នាំ២០២៥ កំណើននៃតម្លៃបន្ថែមសរុបឡើងដល់ ៥,៩៣%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មដែលបានបង្ហាញនាពេលកន្លងមក។

កាលពីពេលកន្លងមកនេះ ទិន្នន័យដែលទទួលបានមានការកើនឡើងគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែរដ្ឋាភិបាលនៅតែជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះ។

ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ឯកឧត្តម ឃឹម ហ្វីណង់  អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ដោយសារគោលដៅចម្បងនៃវេទិកានេះ គឺដើម្បីទាក់ទាញការវិនិយោគចូលមកក្នុងវិស័យកសិកម្ម ទោះបីជាវិស័យនេះកំពុងរងផលប៉ះពាល់ពីបញ្ហាអាកាសធាតុក៏ដោយ។

គួរបញ្ជាក់ផងដែរថា យន្តការកាត់បន្ថយហានិភ័យ (De-risking Mechanism) គឺត្រូវតែមាន ដើម្បីទាក់ទាញវិនិយោគិន។ ទោះជាយ៉ាងណាក្ដី នេះជាបញ្ហាប្រឈមដ៏ស្មុគស្មាញមួយ ដែលតម្រូវឱ្យមានសំណួរចោទសួរថា “ហេតុអ្វីបានជាការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា នៅតែមានកម្រិតទាប ហើយវិស័យឯកជនក្នុងវិស័យនេះ មិនទាន់មានភាពរឹងមាំគ្រប់គ្រាន់?

តាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់  បញ្ហាប្រឈមមួយចំនួនគឺជារឿងមិនអាចប្រកែកបាន ក៏ប៉ុន្តែ ប្រសិនបើក្រសួងកសិកម្មចង់ឱ្យវិស័យនេះកើនឡើងទ្វេរដងទៀត តើក្រសួងគួរប្រើប្រាស់វិធីសាស្រ្តអ្វីខ្លះដើម្បីបង្កើនភាពទាក់ទាញ? ជាចម្លើយ ដើម្បីទាក់ទាញវិនិយោគិន ឬទីផ្សារ រដ្ឋាភិបាលចាំបាច់ត្រូវខិតខំប្រឹងប្រែងធ្វើការងារឱ្យបានកាន់តែច្រើន។ ជាក់ស្តែង ដូចជាការគិតគូរពីការធានារ៉ាប់រងកសិកម្មជាដើម ដែលបណ្ដាលមកពីបញ្ហាអាកាសធាតុ។​

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា៖ «រឿងនេះ គឺជារឿងសំខាន់ណាស់ …បើយើងមើលមួយភ្លែតទៅ យើងគិតថា រឿងធានារ៉ាប់រងមានក៏បាន អត់ក៏បាន ប៉ុន្តែពេលនេះយើងកំពុងរស់នៅក្នុងបរិបទមួយក្នុងពិភពលោកដែលអាកាសធាតុកំពុងតែមានការផ្លាស់ប្ដូរ។ បញ្ហាជាច្រើន រួមទាំងគ្រោះរាំងស្ងួត ទឹកជំនន់ជាដើម។ ដូចនេះហើយ យើងកំពុងពិភាក្សាជាមួយក្រុមហ៊ុន Forte លើការធានារ៉ាប់រងគ្រោះមហន្តរាយលើផលដំណាំដែលខូចទាំងស្រុង»។

ឯកឧត្តមបានបន្តថា បញ្ហានេះប៉ះពាល់ដល់កម្ពុជាទាំងមូល ជាពិសេស កសិករតែម្ដង ដូច្នេះហើយ សូម្បីតែការបង្កើត និងចងក្រងសហគមន៍ ក៏ត្រូវការកិច្ចសហការ និងការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនធានារ៉ាប់រងផងដែរ ដើម្បីពិចារណាលើការទិញកញ្ចប់ធានារ៉ាប់រងសម្រាប់ដំណាំដែលខូចខាតទាំងស្រុង មិនថា ក្នុងករណីគ្រោះរាំងស្ងួត ឬទឹកជំនន់នោះទេ។ ការធ្វើបែបនេះ គឺដើម្បីការពារផលប្រយោជន៍របស់កសិករ និងធានាឱ្យកសិករអាចបន្តសង្វាក់ផលិតកម្មទៅមុខទៀតបាន។

សូមជម្រាបថា កាលពីមុន ក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនមិនសូវហ៊ានផ្តល់សេវាធានារ៉ាប់រងកសិកម្ម ឬឥណទានកសិកម្មនោះទេ ដោយសារតែអត្រាហានិភ័យខ្ពស់ និងកង្វះការធានា។ ប៉ុន្តែ ប្រសិនបើមានស្ថាប័នធានារ៉ាប់រងហិរញ្ញវត្ថុផ្លូវការ ដូចជា CGCC ចូលមកជួយធានា ដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ វានឹងជួយជំរុញឱ្យការវិនិយោគកាន់តែល្អប្រសើរ។

ឯកឧត្តម ឃឹម ហ្វីណង់ បានកត់សម្គាល់ឃើញថា ការណ៍នេះនឹងធ្វើឱ្យធនាគារឯកជនហ៊ានទម្លាក់ទុនចូលក្នុងចរន្តសេដ្ឋកិច្ច ដែលជួយឱ្យចរន្តសាច់ប្រាក់វិលជុំបានល្អជាងមុន និងកាត់បន្ថយហានិភ័យបានយ៉ាងច្រើន។ ដោយឡែក ពាក់ព័ន្ធនឹងនិរន្តរភាពកសិកម្ម រហូតមកដល់ពេលនេះ នៅមិនទាន់មានច្បាប់ស្តីពីលក្ខខណ្ឌ ឬកិច្ចសន្យាកសិកម្មឱ្យបានច្បាស់លាស់នៅឡើយទេ។ ដូច្នេះ ការបង្កើតច្បាប់ជាក់លាក់ជារឿងចាំបាច់ ដើម្បីបង្កើតទំនុកចិត្តដល់វិស័យឯកជន និងសាធារណជនក្នុងការចូលរួមវិនិយោគក្នុងវិស័យកសិកម្ម ព្រមទាំងជួយដោះស្រាយបញ្ហារបស់តួអង្គផលិតករផងដែរ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងកសិកម្ម នាពេលបច្ចុប្បន្ន សហគមន៍កសិកម្មទំនើបបានចាប់ដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យានានា ដើម្បីយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ។ ការធ្វើបែបនេះជួយឱ្យកសិករទទួលបានព័ត៌មានច្បាស់លាស់ និងអាចចុះអន្តរាគមន៍ដោះស្រាយបញ្ហាបានទាន់ពេលវេលា។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលក្នុងនោះមានកម្មវិធីទី៥ និងទី៦ ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

ជាមួយគ្នានេះ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវផែនការអភិវឌ្ឍវិស័យកសិកម្មដោយផ្តោតសំខាន់លើ៖ ការបន្តកសាងក្របខណ្ឌគតិយុត្ត គោលនយោបាយ និងពង្រឹងស្ថាប័ន ការជំរុញផលិតកម្មកសិកម្ម ការពង្រឹងកិច្ចសហការក្នុងការវិនិយោគលើប្រព័ន្ធធារាសាស្រ្តសម្រាប់វិស័យកសិកម្ម ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការធានាស្ថិរភាពថ្លៃផលិតផលកសិកម្ម ការលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម ការបន្តលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុកនិងការជំរុញការនាំចេញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ សម្រាប់គាំទ្រវិស័យកសិកម្ម។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត