រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់ និងជាគោលដៅទេសចរណ៍ទីក្រុងទំនើប ប្រកបដោយភាពស៊ីវីល័យ និងរស់រវើក ព្រមទាំងតភ្ជាប់ភ្ញៀវទេសចរទៅកាន់គោលដៅទេសចរណ៍នានា ទូទាំងប្រទេស។ រាជធានីភ្នំពេញ មានអត្តសញ្ញាណ សម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ជាពិសេស ផ្លូវថ្មើរជើងចតុមុខ ដែលជាផលិតផលទេសចរណ៍ថ្មីមួយកំពុងទទួលបានការគាំទ្រ និងជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ដ៏ទាក់ទាញជាបន្តបន្ទាប់។


មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ផែនការនេះ មិនត្រឹមតែជាឯកសារតម្រង់ទិសប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបង្ហាញផ្លូវរួម និងជាក្របខណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅរាជធានីភ្នំពេញ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដោយឈរលើគោលការណ៍ ស្អាត ឆ្លាត និងបៃតង ព្រមទាំងពង្រឹង ឧត្តមភាព និងសមត្ថភាពប្រកួតប្រជែង របស់រាជធានីភ្នំពេញ ឱ្យក្លាយជាគោលដៅទេសចរណ៍ទីក្រុងដ៏លេចធ្លោមួយនៅក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ក្រុមប្រឹក្សារាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍, មន្ទីរពាក់ព័ន្ធជុំវិញ, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលសព្វគ្រប់បែបយ៉ាងជាមួយក្រសួងទេសចរណ៍ នៅគ្រប់ព្រឹត្តិការណ៍ទេសចរណ៍ទាំងអស់ ជាពិសេស ការគាំទ្រយ៉ាងសកម្ម តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយក្នុងការអនុវត្ត យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់តាំងពីឆ្នាំ២០២៥ និងបន្តមកដល់ឆ្នាំ២០២៦ នេះ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ កម្ពុជា មិនអាចពឹងផ្អែកតែលើសក្តានុពលដែលមានស្រាប់នោះទេ, យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ, កែលម្អ និងពង្រឹងគុណភាព សេវាកម្មទេសចរណ៍, បង្កើនភាពទាក់ទាញ, ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថា ភ្នំពេញ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយទីក្រុងទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាទិភាពធំៗចំនួន ៣ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងក្នុងតំបន់ និងការផ្លាស់ប្តូររបស់ភ្ញៀវទេសចរជំនាន់ថ្មី គឺ ទី១).ការជំរុញការបង្កើតអត្តសញ្ញាណ និងម៉ាកសញ្ញាផ្ទាល់ខ្លួន (Phnom Penh Destination Branding)។ ទី២). ការរៀបចំ និទានកថា (Storytelling) ដោយផ្លាស់ប្តូរ និងបន្ថែមពីការ «លក់ទីកន្លែងដែលជាគោលដៅទេសចរណ៍» មកជា «លក់រឿងរ៉ាវ បទពិសោធន៍ និងអារម្មណ៍» ដោយផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ស្ថាបត្យកម្ម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអាហារតាមតំបន់, និងទី៣). ការជំរុញទេសចរណ៍នាពេលរាត្រី (Night Tourism) ដោយពង្រីកសកម្មភាពទេសចរណ៍ពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅ និងបង្កើនការចំណាយរបស់ភ្ញៀវ។


ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជម្រាបជូនអង្គពិធីថា ដើម្បីបង្កើនភាពទាក់ទាញ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានី និងភាគីពាក់ព័ន្ធបានប្រកាសពីផែនការកែលម្អតំបន់ច្រាំងទន្លេនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខឱ្យក្លាយជាតំបន់ទេសចរណ៍បែបទំនើប បៃតង និងមានបរិស្ថានល្អប្រសើរ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្តមបានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀត មានជាអាទិ៍ សួនលំហែកាយសាធារណៈ សម្រាប់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អំណោយផលដល់ការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍កីឡាកម្រិតជាតិ និងអន្តរជាតិធំៗ, ការរៀបចំផ្លូវសម្រាប់រថយន្តសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលដល់ការធ្វើដំណើររបស់មហាជន, និងការរៀបចំផ្លូវសម្រាប់ការជិះកង់ និងដាក់ឱ្យប្រើប្រាស់ កង់អាគុយ សាធារណៈ ដើម្បីបង្កើនភាពងាយស្រួលដល់ទេសចរ និងអ្នកដំណើរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/10/2026

បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​

សម្តេច​ធិបតី​៖ ការបោះពុម្ព​​ក្រដាស​ប្រាក់​ថ្មី​មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​ ​និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/10/2026

​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​បោះពុម្ព ​និង​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ៥០​,​០០០​រៀល ​និង​ ១០០​,​០០០​រៀល ​មិន​មែន​ដោយសារ​រាជ​រដ្ឋាភិបាល​ខ្វះខាត​ថវិកា​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​រៀបចំឡើង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ ​សោភ័ណ​ភាព និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល​មាន​អាយុកាល​យូរ​

រដ្ឋ​ចំណាយ​ ​៦ ​​លាន​ដុល្លារ ​ដំឡើង​អំពូល​សូឡា​ ​១​,​២០០ ​គីឡូម៉ែត្រ​ ​នៅ​ ១៣​ ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៦ លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​ដំឡើង​អំពូល​សូឡា​ប្រភេទ​ L​ED ​បំភ្លឺ​តាម​ដង​ផ្លូវ​សាធារណៈ​ប្រវែង​ ​១​,​២០០ ​គីឡូម៉ែត្រ ​នៅ​រាជធានី​-​ខេត្ត​ចំនួន​ ​១៣

កម្ពុជា​មាន​ផ្ទៃ​​ដី​ដាំដូង​ជាង​ ២ ម៉ឺន​ហិកតា​ ​តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​នៅ​មិន​ទាន់​ឆ្លើយតប​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

កម្ពុជា​មាន​ផ្ទៃដី​ដាំដូង​សរុប​ ២០​,​១៦៩ ហិកតា ​និង​ទទួល​បាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ជាង​ ​៣៥០​,​០០០​តោន​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​ទៅកាន់​សិប្បកម្ម​កែច្នៃ​ក្នុង​ស្រុក​នៅ​មិន​ទាន់​គ្រប់គ្រាន់ ​ស្រប​ពេល​តម្រូវការ​ផលិតផល​ដូង​កែច្នៃ​កំពុង​កើនឡើង​

MPT​C និង La ​French​Tech Phnom Penh  ​ពិភាក្សា​អំពី​ FrancoTech ​និង​ ​អនាគត​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​និងន​វានុវត្តន៍​របស់​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 30/09/2026

La French ​Tech Phnom Penh ​បាន​ជួប​ពិភាក្សា​ជាមួយ​ ​ឯកឧត្តម ​បណ្ឌិត​ ​ជា វ៉ាន់​ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ ​(​MPT​C​) ​ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ ​FrancoTech ​ធ្វើ​បទបង្ហាញ​អំពី​ French ​Tech ​Forum ​Asia Phnom Penh ​និង​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​របស់​កម្ពុជា​បន្ថែម​ទៀត


Leave a Reply

Your email address will not be published.Required fields are marked *