បរទេស ៖ យោងតាមប្រភពព័ត៌មាន RT បានរាយការណ៍ថា ប្រធានាធិបតីប្រទេសស៊ែប៊ី លោក Aleksandar Vucic បានស្នើសុំ EU ឱ្យផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់តំបន់បាល់កង់កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ ដោយសារវិបត្តិថាមពលរឹតតែធ្ងន់ធ្ងរទៅៗ និងការថយចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ហ្គាសពីរុស្ស៊ី។

នៅក្នុងពិធីបើកសម្ពោធបំពង់បង្ហូរហ្គាសក្រិក-ប៊ុលហ្គារី លោកប្រធានាធិបតី បាននិយាយទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ដោយផ្ទាល់ថា ៖
“យើងសូមអរគុណចំពោះការគាំទ្ររបស់អ្នកក្នុងអំឡុងពេលវិបត្តិការរាតត្បាតកូវីដ-១៩ ហើយឥឡូវនេះ យើងកំពុងមានបញ្ហាខាងហិរញ្ញវត្ថុ ដែលមិនអាចរ៉ាប់រងថ្លៃហ្គាសបានទេ”

យោងទៅតាមប្រភពដដែល ក៏បានបញ្ជាក់ដែរថា លោកប្រធានាធិបតី Vucic បានព្យាករណ៍ពីស្ថានភាពដ៏អាប់អួរអំពីវិបត្តិថាមពល។ យ៉ាងណាក៏ដោយ បើទោះបីជាស៊ែប៊ីមិនមែនជារដ្ឋសមាជិកសហភាពអឺរ៉ុបក៏ដោយ ក៏ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសនេះឆ្លងកាត់ពីប្រទេសទាំងនោះ មានន័យថា ទណ្ឌកម្មដែលដាក់ដោយតំបន់អឺរ៉ុបលើរុស្ស៊ី ក៏ប៉ះពាល់ដល់ស៊ែប៊ីដែរ។ គួរកត់សម្គាល់ថា បើទោះជាស៊ែប៊ីមានមហិច្ឆតាចង់ចូលជាមួយនឹងសហភាពអឺរ៉ុបក្ដី ប៉ុន្តែលោក Vucic បានប្រឆាំងដាច់ខាតចំពោះការដាក់ទណ្ឌកម្មទៅលើទីក្រុងម៉ូស្គូ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងបន្តពឹងផ្អែកលើថាមពលពីប្រទេសរុស្ស៊ី ជាពិសេស តម្រូវការនៅក្នុងរដូវត្រជាក់ខ្លាំង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content