បរទេស៖ គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែនប្រទេសនេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
យោងតាមសេចក្ដីរាយការណ៍ពី Anadoulou Agency បានឱ្យដឹងថា អាជ្ញាធររបស់ប្រទេសនេប៉ាល់ បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ១៦៥ នាក់ និងបាត់ខ្លួន ៨២៦ នាក់។ ដោយឡែក ខាងអាជ្ញាធរចិនវិញបានបញ្ជាក់ពីចំនួនអ្នកស្លាប់ចំនួន ៣ នាក់ និងបាត់ខ្លួន ៥៥៨ នាក់ ដោយក្នុងចំណោមភ្ញៀវទេសចរដែលបាត់ខ្លួន ត្រូវបានរាយការណ៍ថាមានប្រហែល ៣០០ នាក់មកពីឥណ្ឌា, ៥៤ នាក់មកអាម៉េរិក, ៣៤ នាក់ពីអូស្ត្រាលី, ៣៣ នាក់ពីចក្រភពអង់គ្លេស, ១៧ នាក់ពីម៉ាឡេស៊ី និង ៨ នាក់មកពីកូរ៉េខាងត្បូង។ បើយោងតាមរូបភាពពីផ្កាយរណប បានឲ្យដឹងថា ទឹកជំនន់នេះទំនងជាបណ្ដាលមកពីការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា ដែលធ្វើឱ្យទឹកកក និងថ្មរាប់តោនធ្លាក់ចុះទៅក្នុងទន្លេ Bhotekoshi។
នៅក្នុងគ្រោះដ៏អកុសល្យនេះ គេបានដាក់ពង្រាយកងទ័ព និងឧទ្ធម្ភាគចក្ររបស់រដ្ឋាភិបាលនេប៉ាល់ដើម្បីជួយសង្គ្រោះពលរដ្ឋបានចំនួន ១១៤ នាក់ និងប្រកាសតំបន់រងគ្រោះជាតំបន់វិបត្តិគ្រោះមហន្តរាយ។ យោងតាមរបាយការណ៍បឋម បានឲ្យដឹងថា ទឹកជំនន់នេះបំផ្លាញស្ពានចំនួន ១៩ កន្លែង និងផ្លូវហាយវេដ៏សំខាន់មួយខ្សែប្រវែង ៤០ គីឡូម៉ែត្រ ដែលបណ្ដាលឱ្យដាច់ផ្លូវ និងបង្កការលំបាកដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shisir Khanal បានលើកឡើងថា ទឹកជំនន់បង្កការខូចខាតយ៉ាងខ្លាំងនៅក្នុងតំបន់ជាច្រើន ហើយនេះថានេះត្រឹមជាព័ត៌មានបឋមប៉ុណ្ណោះ។ លោកបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅតាមដងទន្លេ Bhotekoshi និង Trishuli ដែលមានស្រុក Nuwakot, Dhading, Gorkha និង Chitwan ជាកន្លែងមានហានិភ័យខ្ពស់។
ទន្ទឹមនឹងនេះ ឥណ្ឌា ចិន និងធនាគារពិភពលោក កំពុងសម្របសម្រួលផ្តល់ជំនួយមនុស្សធម៌ និងថវិកាដើម្បីស្តារឡើងវិញ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបង្ហើបដែរថា ទីក្រុងញូវដេលីបញ្ជូនយន្តហោះសម្រាប់ដឹកជញ្ជូនសម្ភារៈមនុស្សធម៌ និងជំនួយសង្គ្រោះទម្ងន់ ៣៧,៥ តោនរួ មមាន ថ្នាំពេទ្យ និងកញ្ចប់ស្បៀងអាហារសម្រាប់ប្រជាជននេប៉ាល់៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content