ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ភ្នំពេញ​៖ ​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង​។

​ការ​បញ្ជាក់​នេះ​ធ្វើឡើង​ដោយ​ ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភា​ចារ្យ​ អូន ព័ន្ធ​មុនី​រ័ត្ន​ ​ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ​កាលពី​ថ្ងៃ​ទី​២៥​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​Chen ​Huaiyu ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ ​China ​Eximbank ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។

​ឯក​ឧត្តម​អគ្គ​បណ្ឌិត​សភា​ចារ្យ​ អូន ព័ន្ធ​មុនី​រ័ត្ន​ ​បាន​ស្វាគមន៍​ ​ឯកឧត្តម​ ​Chen ​Huaiyu ​មក​កាន់​កម្ពុជា​ ​និង​កត់សម្គាល់​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ ​China ​Eximbank ​រដ្ឋាភិបាល​ចិន ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ឯក​ឧត្តម​បាន​បញ្ជាក់​ថា ​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ​ទំហំ​ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​មាន​ចំនួន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​ ​ដោយ​បាន​ធ្វើ​ហិរញ្ញប្បទាន​ដល់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សរុប​ចំនួន​ ៧១​ ​គម្រោង​។

​ក្នុង​ចំណោម​គម្រោង​ទាំងនេះ​ មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​-​ថ្នល់​ចំនួន​ ៣៨​ ​គម្រោង​ ​មាន​ប្រវែង​សរុប​ជាង​ ៣​,​០០០​ ​គីឡូម៉ែត្រ​ ​ស្ពាន​ឆ្លង​ទន្លេ​សាប​ចំនួន​ ២ ​កន្លែង​ ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ចំនួន​ ៤ ​កន្លែង​ ​និង​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ចំនួន​ ៤ ​កន្លែង​។ ​ក្រៅ​ពី​នេះ​ ​ក៏​មាន​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​ ១៧ ​គម្រោង​ ​គម្រោង​វិស័យ​អគ្គិសនី​ចំនួន​ ​១២ ​និង​វិស័យ​ផ្សេង​ៗ​ចំនួន​ ៤​ ​គម្រោង​។

​ឯកឧត្តម​ ​Chen ​Huaiyu ​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​និង​កោតសរសើរ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​សម្រេចបាន​នូវ​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ក្នុង​គ្រប់​វិស័យ​។

​លោក​បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​ ​China ​Eximbank ​ក្នុង​ការ​បន្តពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​និង​ភាព​ជា​ដៃគូ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​ដល់​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅ​រក​វិបុល​ភាព​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ក្នុង​ជំនួប​នេះ​ ​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​បន្ថែម ​ដើម្បី​ពន្លឿន​ការ​សាងសង់​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ហ្វូណនតេជោ ​ឱ្យ​សម្រេចបាន​តាម​ការ​រំពឹងទុក​។ ភាគី​ចិន​បាន​ប្តេជ្ញា​បន្ត​គាំទ្រ​ក្នុង​ការ​ស្វែងរក​ដៃគូ​វិនិយោគ​បន្ថែម​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​គម្រោង​ព្រែក​ជីក​នេះ​។

​ជាមួយគ្នា​នេះ​ ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​លើ​គម្រោង​អភិវឌ្ឍន៍​កម្ពុជា​-​ចិន​ដែល​កំពុង​អនុវត្ត ​ដើម្បី​បន្ត​រួមចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​សហគមន៍​ ​និង​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​។​

ភាគី​ចិន​ក៏​នឹង​បន្ត​ជួយ​គាំទ្រ​ក្នុង​ការ​ស្វែងរក​ដៃគូ​វិនិយោគ​បន្ថែម​សម្រាប់​ដំណាក់កាល​បន្តបន្ទាប់​នៃ​ដំណើរការ​ព្រែក​ជីក​ ​ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ ​និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ៗ​ទៀត​ ​ដូចជា​ ការ​ទាក់ទាញ​វិនិយោគិន​ពី​វិស័យ​ឯកជន​ ​ថាមពល​អគ្គិសនី​ ​បញ្ញា​សិប្បនិម្មិត ​ពាណិជ្ជកម្ម​ ​ទំនាក់ទំនង​ ​និង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

បុគ្គល​ ៤​ ​អាច​ជំនួស​តំណែង​លោក ​​Zelensky ក្រោយ​លោក​ Trump ​ជំរុញ​ការ​ផ្លាស់ប្តូរ​នយោបាយ​អ៊ុយក្រែន

បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ការ​ពិភាក្សា​អំពី​បុគ្គល​ដែល​អាច​ជំនួស​លោក​ Volodymyr ​Zelensky ​ក្នុង​តំណែង​ប្រធានាធិបតី​អ៊ុយក្រែន ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​លើកឡើង​ពី​តម្រូវការ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​

រុស្ស៊ី​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ ​AI ​ថ្មី​ ​សម្រាប់​បង្កើន​សមត្ថភាព​ដ្រូន​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ថ្មី​មួយ ​ដើម្បី​ផ្តល់​វីដេអូ​ពី​សកម្មភាព​ប្រយុទ្ធ​ជាក់ស្តែង​ដល់​ក្រុម​អ្នក​ផលិតដ្រូន​ក្នុង​ស្រុក​ ​សម្រាប់​យក​ទៅ​ហ្វឹកហាត់​ប្រព័ន្ធ​ ​AI ​របស់​ដ្រូន​យោធា

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,១ ភាគរយនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីព្យាករណ៍លើកមុន ៣ ភាគរយ។ អតិផរណាត្រូវបានរក្សាការព្យាករណ៍នៅកម្រិតដដែល ៤,៧ ភាគរយ

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់


Leave a Reply

Your email address will not be published.Required fields are marked *