ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៣កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអញ្ជើញ ជួបសំណេះសំណាលជាមួយពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ។ ក្នុងនោះ ដើម្បីដោះស្រាយកំណើនប្រជាជននៅក្នុងតំបន់អង្គរ សម្ដេចបានដាក់ចេញនូវគោលនយោបាយរយៈ ពេលវែងសម្រាប់ធានាសុខមាលភាពអ្នកដែលស្ម័គ្រចិត្តចេញពីតំបន់អង្គរ។

គោលនយោបាយដែលដាក់ចេញទៅរួមមាន៖
១. បញ្ហាការដឹកជញ្ជូនពីកន្លែងចាស់មកកន្លែងថ្មី ដោយសម្ដេចបានប្រគល់ការងារនេះឱ្យយុទ្ធភូមិភាគទី៤ និងកងពលធំទី២ ប្រើប្រាស់មធ្យោបាយដើម្បីដឹកជញ្ជូន។
២. ការជួយជាសាច់ប្រាក់ និងការជួយឧបត្ថមជំហានដំបូងត្រូវទទួលបានរួមមាន អង្ក៥០គីឡូ មី១កេសធំ មាន៦កេសតូច ត្រីខមួយកេសធំ ស័ង្កសី ចំនួន៣០សន្លឹក ថវិកា២០ម៉ឺនរៀល។ ដើម្បីរួមចំណែកកសាងលំនៅ ឋានសម្ដេចបានជូនមួយគ្រួសារ ១លានរៀល។ កន្លងទៅមាន សប្បរសជនឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានជួយ ស័ង្កសីចំនួន ៦ម៉ឺនសន្លឹក ផ្ទះគម្រូចំនួន២០ខ្នង។ បន្ថែមពីលើនេះ សម្តេចបានបន្ថែមថវិកាចំនួន ២០ម៉ឺនរៀលបន្ថែមសម្រាប់សាងសង់បង្គន់អនាម័យ សរុបមួយគ្រួសារៗទទួលបាន ១លាន ៤០ម៉ឹនរៀល។

៣. សម្រាប់ពលរដ្ឋដែលយល់ព្រមចាកចេញពីកន្លែងមិនស្របច្បាប់ មកនៅទីកន្លែងស្របច្បាប់ត្រូវ ទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណទទួលបានថវិកាក្នុងសម័យកូវីដ ដែលមានសុពលភាព១០ឆ្នាំ។
៤. ត្រៀមដោះស្រាយសម្រាប់អ្នកបែកគ្រួសារដោយគោលនយោបាយដូចគ្នានេះ ដោយហេតុថា មិនអនុញ្ញាតឱ្យសង់ផ្ទះនៅក្នុងតំបន់អង្គរបន្ថែមទេ។
៥. ហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់ដោយ៖
- ផ្លូវចូលមកកាន់ភូមិថ្មីត្រូវតែចាក់កៅស៊ូ
- សម្រាប់បញ្ហាទឹក សម្ដេចបានអនុម័តឱ្យតទឹកស្អាតពីសៀមរាបមកកាន់តំបន់រុនតាឯក ដែលបើតាមការប៉ានស្មានគឺនឹង ចំណាយអស់ប្រហែល ៣លានដុល្លារ ព្រមទាំងត្រូវការ រយៈពេល ៨ខែ ក្នុងកាតភ្ជាប់
- អគ្គីសនីកម្ពុជា ក៏ត្រូវគិតគូរផងដែរក្នុងការតភ្លើងចូលមកដល់ភូមិ
- ប្រព័ន្ធអប់រំក៏ត្រូវបានរៀបចំផងដែរ ដោយសម្ដេចបានដាក់ឱ្យមានតាំងពីបឋមសិក្សា រហូតដល់វិទ្យាល័យតែម្ដង
- មន្ទីរពេទ្យ ធ្វើមណ្ឌលសុខភាព៣ខ្នង ១ជាជំងឺទូទៅ ១អាគាសម្ភព ១ទៀតជាកន្លែង ស្នាក់នៅរបស់ពេទ្យ ចំនួន២០នាក់។
- នឹងមានផ្សារ៨ខ្នង
- បង្កើនសេវាទូរស័ព្ទ
- ក្រសួងបរិស្ថានក៏យល់ព្រមក្នុងការជួយផ្ដល់កូនឈើសម្រាប់ដាំលំអរក្នុងភូមិផងដែរ
ចុងក្រោយ សម្ដេចក៏បានអំពាវនាវដល់ម្ចាស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្ដល់ប្រាក់កម្ចីដល់បងប្អូនដែលមករស់នៅទីនេះ ដោយការប្រាក់ទាប និងដោយក្ដីអនុគ្រោះ។
គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីដែលរដ្ឋាភិបាលបានផ្ដល់ជូនជាថ្នូរសម្រាប់ការស្ម័គ្រចិត្តរើចេញពីតំបន់ អង្គររបស់ប្រជាពលរដ្ឋ គឺស្ថិតនៅ ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content