ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ភ្នំពេញ ៖ ទិន្ន​ផល​ម្រេច​កំពតក្នុង​សមាគម​លើ​កកម្ពស់​ម្រេច​កំពត ឆ្នាំ២០២៦​នេះ រំពឹង​ទទួលបាន ​១២០តោន​​ពីសមាជិក​ក្នុ​ងសមាគម ៣៤១ ​គ្រួសារ ​ខណៈតម្លៃ បានកើនឡើង​ ៥ដុល្លារ​បន្ថែម​ក្នុងមួយគីឡូក្រាម​ ។ នេះបើតាមការ​បញ្ជាក់ពីលោក​ កាន់​ ស៊ីណុច​ ប្រធានក្រុមប្រឹក្សា​ភិបាល​នៃសមាគមលើកកម្ពស់​ម្រេច​កំពត ។

លោក​ កាន់​ ស៊ី​ណុច បានមានប្រសាសន៍​ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ក្នុ​ងសមាគម​លើកកម្ពស់​ម្រេច​កំពត មានសមាជិក​ចំនួន ៣៤១​គ្រួសារ ដោយបានដាំដុះលើ​ផ្ទៃដីសរុប​ទំហំ​ ២០៤ហិកតា បើគិតជា​ជន្លង់​មានចំនួន ៥០១ ៥១៥ជន្លង់(គុម្ព) ក្នុងនោះ​ ម្រេច​ដែលឱ្យផល​មាន​ចំនួន​ ៣៥៨ ៦៧០ជន្លង់​។

ប្រធានសមាគមរូបនេះបានបន្តថា ៖

«ក្នុង​រយៈពេល ២ឆ្នាំចុងក្រោយនេះ ម្រេច​កំពត​របស់​បងប្អូនផលិតករ​ក្នុងសមាគម​បានឡើង​ថ្លៃបន្ថែម ​៥ដុល្លារទៀត​ក្នុងមួយគីឡូក្រាម ដោយ​ម្រេច​ ស ​មានតម្លៃខ្ពស់​ជាង​គេ ពោលគឺមានតម្លៃ ​៣២ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាម ហើយម្រេចក្រហម​មានតម្លៃ ៣០ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាម ចំណែក​ម្រេច​ខ្មៅ មានតម្លៃ ២០ដុល្លារអាម៉េរិក»។

បើតាម​កសិករ​ដាំដុះម្រេច​ក្នុង​ខេត្តកំពត​បានបញ្ជាក់​ថា ម្រេចស ម្រេច​ក្រហម និង​ម្រេច​ខ្មៅ គឺជា​ម្រេច​តែមួយ មិនមែនពូជ​ស ក្រហម ឬខ្មៅនោះទេ ប៉ុន្តែការធ្វើវាឱ្យក្លាយជាម្រេច ស ក្រហម​ ឬខ្មៅ គឺមានវិធីសាស្ត្រផ្សេងៗគ្នា ។ ម្រេច​ស ជាម្រេច​ដែល​កសិករ​បេះផ្លែទុំ​ ហើយយកមក​ដាំទឹកស្រុះ ឬស្ងោរ រួចហើយ​យក​សំបក​ និងសាច់​អស់ ទុកតែគ្រាប់ម្រេច​សុទ្ធឱ្យចេញពណ៌ស ដូច្នេះហើយ ទើបវាមានតម្លៃខ្ពស់ជាង​គេ ព្រោះតែនីតិវិធីធ្វើ​វាពិបាក​ និងយូរ ។ ដោយឡែកម្រេច​ក្រហម ក៏​ជា​ម្រេច​ដែលកសិករ​បេះ ផ្លែពេលវាទុំ​ដែរ ប៉ុន្តែមិនយកទៅស្ងោរ ឬស្រុះទឹកក្ដៅនោះទេ គឹគ្រាន់តែយកមកហាលថ្ងៃឱ្យស្ងួតប៉ុណ្ណោះ ។​ ចំណែក​ម្រេច​ខ្មៅ កសិករបេះផ្លែនៅពេលវា​ចាស់ដែលមានពណ៌បៃតង​ ហើយយកមកហាល​ និង​លុញយកសំបកវាចេញ​ ពេលនោះវានឹង​ចេញពណ៌ខ្មៅ​ដូចដែល​យើងទាំងអស់គ្នា​បានឃើញ ។​

លោក អូន វិបុល​ ផលិតករម្រេចមួយរូប​នៅភូមិអង្គរជ័យទី២ ឃុំដំណាក់​កន្ទួត​ខាង​ត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ​បានឱ្យដឹងថា​ ការដាំដុះសម្រេច​មានលក្ខណៈខុសពីដំណាំទូទៅ ។ អ្នកដាំម្រេច​ត្រូវ​យកបេះដូង​ និងដាក់​ចិត្ត​ដាំពិត​ប្រាកដ ពីព្រោះថា​ ម្រេចជា​ដំណាំមួយប្រភេទដែលពិបាក​ថែទាំ ភ្លៀង​ពេកក៏មិនល្អ ក្ដៅខ្លាំងពេកក៏មិនល្អដែរ ។ បើសិនជាអាកាសធាតុអំណោយ​ផល​ នោះទិន្នផល​ម្រេចក៏នឹង​បានច្រើន ប៉ុន្តែបើសិនក្នុងឆ្នាំណា​អាកាសធាតុក្ដៅ​ខ្លាំង ឬក៏ភ្លៀងខ្លាំង​វានឹងធ្វើឱ្យទិន្នផលធ្លាក់ចុះទៅតាមនោះដែរ  ដូច្នេះហើយទើបនៅតាមចម្ការ​ម្រេច​នីមួយៗ មានគ្របស្បៃពីលើ​ និង​បិទបាំង​សងខាងចម្ការ ដើម្បីទប់កម្ដៅ ឬទប់​ស្កាត់ដំណក់ទឹកភ្លៀង​ជោគជាំ។​

លោកបន្តថា ៖

«​ម្ចាស់ចម្ការ​ម្រេច​នីមួយ​ៗ អារម្មណ៍របស់ពួកគាត់​គឺនៅជាប់តែនឹង​ចម្ការ និង​ត្រូវទៅមើល​ថែរាល់ថ្ងៃ ។ អ្នកខ្លះ​ក៏សង់រោង ឬក៏ផ្ទះចម្ការនៅជាប់​ចម្ការតែម្ដង ព្រោះនៅពេលមានភ្លៀង​ មានខ្យល់​កន្ត្រាក់ ងាយស្រួល​ក្នុងកា​រទប់ស្កាត់ ។ ឧទាហរណ៍ថា ​បើសិនមានភ្លៀង​ខ្យល់​ធ្វើឱ្យជន្លង់​ម្រេច​ណាទ្រេត ឬក៏បាក់​ត្រូវ​លើក​វា​ឱ្យត្រង់​ ឬក៏ដាំជន្លង់ថ្មីជា​បន្ទាន់​»។

លោក ហ៊ុន សុភ័ក្តិ កសិករដាំដុះម្រេច​មួយកន្លែង​នៅក្នុងខេត្ត​កំពតដែរនោះក៏បានឱ្យដឹងថា ដំណាំម្រេច ពិតជា​ពិបាកដាំដុះ និងថែទាំពិតមែន ប៉ុន្តែវា​លក់​បានថ្លៃជា​ងដំណាំផ្សេង​ៗ និងបានឡើងថ្លៃជា​បន្តបន្ទាប់ ជាក់ស្ដេង ​តាំងពី​ជាង​ ១០ដុល្លារ​រហូតមដល់ជាង ​៣០ដុល្លារ ​គឺបានឡើងជា​បន្តបន្ទាប់ ហើយបើសិនជា​កសិករ ដែលមានភាពឧស្សាហ៍ព្យាយាម​ ក៏ទទួលបាន​ផល​ទៅតាមនោះដែរ ។​

លោកបញ្ជាក់ថា ៖ «តាមការ​កត់សម្គាល់ អ្នកដាំម្រេចនៅក្នុងមូលដ្ឋានភូមិស្រុករបស់ខ្ញុំមានជីវភាពធូរធា​រប្រសើរឡើង​ច្រើន​ ហើយអ្នកដែលមានចម្ការ​ម្រេច​ក៏ប្រៀបដូចជា​ម្ចាស់រោងចក្រ ​ឬសិប្បកម្មមួយផងដែរ ដោយបានផ្ដល់​កម្លាំង​ការងារ​ដល់ពលរដ្ឋ​ក្នុងមូលដ្ឋាន ឬយ៉ាង​ហោចណាស់ក៏បាន​ផ្ដល់ការងារ​ដល់សមាជិកគ្រួសារ​ដោយមិនចាំបាច់ទៅធ្វើការងារ​នៅខាងក្រៅដែរ។​

​សូមជម្រាបថា ទីផ្សារម្រេចកំពត ត្រូវបានចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដ៏ល្បីល្បាញរបស់កម្ពុជា ដែលកំពុងបង្ហាញសក្តានុពលយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ យោងតាមទិន្នន័យចុងក្រោយរបស់សមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ម្រេចកំពតសរុបប្រមាណ ៨០% ត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក ខណៈការប្រើប្រាស់នៅក្នុងស្រុកមានត្រឹមតែ ២០% ប៉ុណ្ណោះ ខណៈដែលតម្លៃអាចហក់ឡើងរហូតដល់ជាង៣០ដុល្លារក្នុងមួយគីឡូក្រាម ជាមួយបរិមាណនាំចេញសរុបប្រមាណ ១២០តោនក្នុងមួយឆ្នាំ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ

លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។


Leave a Reply

Your email address will not be published.Required fields are marked *