សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្ថែមសម្ពាធដល់សេដ្ឋកិច្ចចិន

បរទេស៖ ស្របពេលសេដ្ឋកិច្ចចិនកំពុងរងផលប៉ះពាល់ពីពន្ធគយរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ស្រាប់ទៅហើយនោះ សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែដាក់សម្ពាធដល់មហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោក បន្ថែមទៀត។ នេះបើយោងតាមការរាយការណ៍ពី BBC។

បច្ចុប្បន្ននេះ សេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងកំណើនយឺតយ៉ាវ និងអត្រាគ្មានការងារធ្វើដោយរងប៉ះពាល់ពីពន្ធគយពីឆ្នាំមុនស្រាប់ទៅហើយ ជម្លោះនៅមជ្ឈិមបូព៌ាថ្មីៗនេះបន្ថែមសម្ពាធលើការចំណាយថ្លៃដើម និងការបញ្ជាទិញ។ នេះ​ជា​ហេតុផល​មួយ​​ដែល​ទីក្រុង​ប៉េកាំង​អំពាវនាវ​ឱ្យ​បញ្ចប់​សង្រ្គាម។

ថ្វីត្បិតតែចិនមានប្រេងបម្រុងច្រើន និងនាំមុខគេក្នុងការផលិតថាមពលឡើងវិញ រួមជាមួយនឹងឧស្សាហកម្មរថយន្តអគ្គិសនី (EV) អាចការពារពីវិបត្តិប្រេងឥន្ធនៈក្តី ប៉ុន្តែការបិទច្រកសមុទ្រ Hormuz នៅតែជាការរំខានខ្លាំងមួយ ដោយសារចិនពឹងផ្អែកខ្លាំងលើការនាំចេញ។

ពាណិជ្ជករចិនម្នាក់ បានបង្ហើបថា ការចំណាយថ្លៃដើមកើនឡើងប្រហែល ២០ ភាគរយ លើការកាត់ដេរសំលៀកបំពាក់សម្រាប់អ្នកលក់រាយដូចជា Zara, Shein, និង Temu ជាដើម។ ការចំណាយលើថ្លៃដើមខ្ពស់ជាងមុន ដោយសារការឡើងថ្លៃនៃតម្លៃប្រេងជំរុញឱ្យតម្លៃដឹកជញ្ជូនឡើងថ្លៃតាមនោះ ដែលជាមូលហេតុធ្លាក់ចុះនៃការទទួលបញ្ជាទិញជា ពិសេសពីអតិថិជនអន្តរជាតិ។ ដូច្នេះហើយ អាជីវកម្មចិនត្រូវការការផ្គត់ផ្គង់ប្រេងតម្លៃថោក និងស្ថិរភាព ដោយសារ​តម្លៃ​ប្រេង​ខ្ពស់ធ្វើឱ្យពួកគេទទួលបានការ​បញ្ជា​ទិញ​តិច​ជាងមុន ខណៈទំនិញនៅ​គរ​ពេញ​ឃ្លាំង។

​មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនី (EV) ក៏ជាការនាំចេញដ៏ធំបំផុតមួយរបស់ចិនទៅកាន់មជ្ឈិមបូព៌ាផងដែរ ប៉ុន្តែឥឡូវនេះកំពុងជួបការលំបាកក្នុងការនាំចេញទៅកាន់តំបន់នេះ។ លោកស្រី Joyce Liu ពាណិជ្ជកររថយន្ត លើកឡើងថា

“កាលពីឆ្នាំមុន ៩០ ភាគរយនៃរថយន្តរបស់យើងបាននាំចេញទៅកាន់មជ្ឈិមបូព៌ា ប៉ុន្តែយើងស្ទើរតែឈប់ធ្វើជំនួញជាមួយពួកគេនៅឆ្នាំនេះ ដោយសារតែសង្រ្គាម។ រថយន្តជាច្រើនកំពុងជាប់នៅ​កំពង់​ផែ​ចិននៅឡើយ។”

លោកស្រីកំពុងស្វែងរកអ្នកទិញថ្មីៗពីទ្វីបអាហ្រ្វិក និងអាម៉េរិកខាងត្បូង។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសមួយចំនួនក៏កំពុងចាប់អារម្មណ៍រថយន្តអគ្គិសនី (EV) របស់ចិនផងដែរ ដោយសារថ្លៃប្រេងសាំង និងម៉ាស៊ូតឡើងថ្លៃជាបន្តបន្ទាប់។

គណៈប្រតិភូមកពីប្រទេសអូម៉ង់ លោក Zahir Mohammed Zahir al-Kaabi លើកឡើងថា “យើងនៅតែចង់សហការជាមួយក្រុមហ៊ុនចិន ប៉ុន្តែវាពិបាកណាស់ឥឡូវនេះ។ នៅពេលដែលសង្គ្រាមបញ្ចប់ ការធ្វើជំនួញនឹងល្អឡើងវិញ។”

ការបញ្ចប់សង្គ្រាមគឺជា​អ្វី​ដែលទីក្រុង​ប៉េកាំង​ចង់​បាន។ ស្របពេលដែលចិនកំពុងព្យាយាមធានាកិច្ចប្រជុំកំពូលជាមួយនឹងអាម៉េរិកឱ្យកើតឡើង នៅខែឧសភា ខាងមុខនេះ ចិនក៏កំពុងរុញសម្ព័ន្ធមិត្តអ៊ីរ៉ង់ទៅរកតុចរចាផងដែរ។ ប្រធានាធិបតីចិនលោក Xi Jinping ក៏បាននិយាយគ្នាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតផងដែរ។

លោក William Figueroa សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Groningen លើកឡើងថា ចិនកំពុងបត់បែនទំនាក់ទំនងការទូតរបស់ខ្លួន ដែលបង្ហាញថា ​ចិន​មិន​គ្រាន់​តែ​ជា​ចំណុច​សំខាន់​នៃ​សេដ្ឋកិច្ច​ពិភពលោក​ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនឥទ្ធិពលជាមហាអំណាចសកលផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា នាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ មានទំហំជាង៥១៦លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៣ខែឆ្នាំ២០២៦កន្លងទៅនេះ មានទំហំទឹកប្រាក់ជាង ៥១៦លានដុល្លារអាម៉េរិក កើនឡើងជាង៥៤លានដុល្លារស្មើនឹងជាង១១ភាគរយ

ឆ្នាំ២០២៦ អ្នកទិញអចលនទ្រព្យមានអំណាច​ជាងអ្នកលក់ ខណៈតម្លៃទីផ្សារទាបជាងឆ្នាំចាស់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2026

បច្ចុប្បន្ន ការទិញ​-លក់អចលនទ្រព្យនៅកម្ពុជា មានទស្សនវិស័យខុសពីមុន​ ដោយអ្នកទិញភាកច្រើន គឺទិញអចលនទ្រព្យណា​ដែលអាច​រកចំណូលបាន ហើយប្រើពេលវិនិយោគរយៈពេល​វែង​ និងមានឥទ្ធិល​ខ្លាំង​ជាង​អ្នកលក់​

អាល្លឺម៉ង់ បង្ហាញផែនការអភិវឌ្ឍន៍ខ្លួនក្លាយជាមហាអំណាចយោធាដាច់គេនៅអឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2026

រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានបង្ហាញសំណុំឯកសារយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងគោលដៅអភិវឌ្ឍន៍ក្លាយខ្លួនជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្ថែមសម្ពាធដល់សេដ្ឋកិច្ចចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ស្របពេលសេដ្ឋកិច្ចចិនកំពុងរងផលប៉ះពាល់ពីពន្ធគយរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ស្រាប់ទៅហើយនោះ សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែដាក់សម្ពាធដល់មហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោក បន្ថែមទៀត

កម្ពុជា បើកដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសទី៧ នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

រោងចក្រចម្រាញ់រ៉ែមាសក្រុមហ៊ុនCAMBODIAN K88 INDUSTRYជារោងចក្រចម្រាញ់រ៉ែមាសទី៧​នៅកម្ពុជា បានចាប់ផ្តើមបើកដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការ

ត្រីមាសទី ១ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ាន សម្រេចបានជិត ៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

គិតត្រឹមត្រីមាសទី ១ ដើមឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រេចបានទំហំទឹកប្រាក់ប្រមាណជា ៤,៨៦ ពាន់លានដុល្លារ កើនឡើង ១០.៥០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

រដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍតំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹង ឱ្យកាន់តែមានភាពទាក់ទាញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍរៀបចំតំបន់ផាប់ស្ទ្រីត និងតំបន់មាត់ស្ទឹងសៀមរាបឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិកាន់តែច្រើន តាមរយៈការអនុវត្តបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ (Smart City)

តម្លៃម្រេច​កំពត​ឡើងថ្លៃ​ ខណៈទិន្នផលធ្លាក់ចុះ​ក្នុងឆ្នាំ ២០២៦ នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ស្រ​បពេល​នឹង​តម្លៃម្រេច​​កំពតបានបន្ត​ឡើងថ្លៃ​មួយកម្រិតទៀត ងាកទៅមើល​ទិន្នផល​ឆ្នាំ ២០២៦ នេះ បែរជាធ្លាក់ចុះ ដោយសារតែ​អាកាសធាតុ​ឆ្នាំនេះមិនអំណោយផល

លោក John Ternus នឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ជំនួសលោក Tim Cook

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/04/2026

ក្រុមហ៊ុន Apple បានតែងតាំងលោក John Ternus ជានាយកប្រតិបត្តិថ្មីជំនួសតំណែងលោក Tim Cook ដែលបានដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអស់រយៈពេល ១៥ ឆ្នាំ

សិប្បកម្មកែច្នៃគ្រឿងទេស នាងរំដេង គ្រោងបង្កើនការផលិត ដោយទិញវត្ថុធាតុដើមពីកសិករ ពិសេសក្រុមគ្រួសារកងទ័ពជួរមុខ

ជំនួញ, ព្រឹត្តិការណ៍

• 22/04/2026

សិប្បកម្មកែច្នៃគ្រឿងទេស មួយកន្លែង ឈ្មោះថា​នាងរំដេង ទឹកប្រឡាក់សាច់ ស្ថិតនៅក្នុងសង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហាញពីគម្រោងក្នុងការបង្កើនខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដោយគ្រោងទិញវត្ថុធាតុដើម ដូចជា រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត និងខ្ជាយ ពីប្រជាកសិករ ពិសេសពីក្រុមគ្រួសារកងទ័ពជួរមុខ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *