កម្ពុជា នាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ មានទំហំជាង៥១៦លានដុល្លារ


ភ្នំពេញ៖ ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៣ខែឆ្នាំ២០២៦កន្លងទៅនេះ មានទំហំទឹកប្រាក់ជាង ៥១៦លានដុល្លារអាម៉េរិក(៥១៦ ០៤០ ៤៤២.៥៨ ដុល្លារ) កើនឡើងជាង៥៤លានដុល្លារស្មើនឹងជាង១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលមានជាង៤៦១លានដុល្លារ ។ ​នេះបើយោងតាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងចំណោមទំហំទឹកប្រាក់សរុបទាំងនេះ កម្ពុជាបាននាំចេញស្បែកជើងទៅសហរដ្ឋអាម៉េរិកច្រើនជាងគេ ដែលមានទំហំជាង ២៤១លានដុល្លារ កើនជិត៤៦ភាគរយ, នាំចេញទៅប្រទេសជប៉ុន ជាង៣៦លានដុល្លារថយចុះ១.៧២% , នាំចេញទៅប្រទេសអាល្លឺម៉ង់ ជាង ៣៣លានដុល្លារ ថយចុះជាង១៣%, នាំចេញទៅប្រទេសបារាំងជាង ២៣លានដុល្លារ កើនឡើងជិត១៦% , នាំចេញទៅចក្រភពអង់គ្លេសជាង ២០លានដុល្លារ ថយចុះជាង២៦% ,​ នាំចេញទៅកាណាដាជាង ១៩លានដុល្លារ ថយចុះជាង៩% , នាំចេញទៅប្រទេសហុល្លង់ជាង ១៧លានដុល្លារកើនជិត៤២% , នាំចេញទៅប្រទេសអ៊ីតាលី ជាង ១៤លានដុល្លារ ថយចុះជាង៥%  ,​ នាំចេញទៅប្រទេសចិន ជាង ១៣លានដុល្លារ ថយជាង ២៣ភាគរយ និងនាំចេញទៅប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ជាង ​១២​លាន​ដុល្លារ កើនឡើងជិត៥%។

តាមរយៈស្ថិតិនេះបានបង្ហាញថា៖ ការនាំចេញស្បែកជើងទៅអាមេរិក បារាំង ហុល្លង់ និងកូរ៉េ មានការកើនឡើង ចំណែកការនាំចេញទៅជប៉ុន អាល្លឺម៉ង់ អង់គ្លេស កាណាដា និងចិន គឺធ្លាក់ចុះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ AMS Economy នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ថា ៖ ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាទូទៅ មានការកើនឡើងជាបន្តបន្ទាប់ ដោយឡែកចំពោះការថយចុះទីផ្សារនៅតាមបណ្តាប្រទេសនីមួយៗគឺអាស្រ័យលើឥរិយាបថរបស់អ្នកប្រើប្រាស់។

លោកលើកឡើងដូច្នេះថា​ ៖

«ចំពោះការប្រែប្រួលនៃការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗនេះ អាស្រ័យលើអត្តចរិតរបស់អ្នកប្រើប្រាស់។ នេះយើងហៅថាឥរិយាបថរបស់អ្នកប្រើប្រាស់ ឆ្លើយតបជាមួយនឹងប្រភេទទំនិញ គាប់ជួនបរិបទសេដ្ឋកិច្ចមានការប្រែប្រួលទៀត ដូច្នេះ ការនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗតាមប្រភេទមុខទំនិញនឹងមានការប្រែប្រួលដូចគ្នា»។


អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS Economy ថា ការនាំចេញកើនឡើងគួរឱ្យសម្គាល់នេះ ដោយសារកម្ពុជានៅតែរក្សាទីផ្សារល្អសម្រាប់នាំចេញស្បែកជើង ខណៈកម្ពុជាក៏បន្តទទួលបានការបញ្ចុះពន្ធបដិកាពីអាម៉េរិក ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ពីបណ្តាប្រទេសមួយចំនួន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP ដែលជំរុញឱ្យការនាំចេញផលិតផលទាំងនេះមានកំណើនល្អ​។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះក៏បានបង្ហាញពីសុទិដ្ឋិនិយមផងដែរថា នៅឆ្នាំ២០២៦នេះ ការនាំចេញស្បែកជើង នឹងនៅតែរក្សានូវកំណើនល្អប្រសើរ បើទោះបីជាសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​ធ្លាប់បានលើកឡើងនាពេលថ្មីៗនេះថា​ កម្ពុជានៅតែបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីផ្ដល់ការបញ្ចុះពន្ធគយបដិកាពី១៩%បន្ថែមទៀត ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលវិស័យទាំងនេះ អាចស្រូបទាញកម្លាំងពលកម្មបានច្រើន ជាពិសេស ស្ត្រី ដែលអាចលើកស្ទួយកម្រិតជីវភាពចាកចេញពីភាពក្រៅក្រ។

សូមបញ្ជាក់ដែរថា​ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ប្រមាណជិត ១៤ពាន់លានដុល្លារ ក្នុងនោះការនាំចេញស្បែកជើងមានទឹកប្រាក់ជាង ២ពាន់លានដុល្លារ កើនឡើង ២៤.៥៣%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *