ទិវាសុវត្ថិភាពសាយប័រ ឆ្នាំ២០២៥ ៖ វិស័យធនាគាររួបរួមគ្នាដើម្បី «ការបង្ការ និងការការពារ»

ភ្នំពេញ៖ ជាការឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការឆបោក ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិតក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា (ABC) បានរៀបចំ “ទិវាសន្តិសុខសាយប័រ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ការបង្ការ និងការការពារ” នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដែលរៀបចំធ្វើឡើងពេញមួយថ្ងៃ មានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ១៥០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញប្រមាណ ១០០ក់ ក្នុងនោះរួមមានទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាល ធនាគារិក ជំនាញការផ្នែកព័ត៌មានវិទ្យា ផ្នែកសន្តិសុខសាយប័រ ផ្នែកគ្រប់គ្រងហានិភ័យ និងប្រធានផ្នែកប្រតិបត្តិតាម មកពីគ្រឹះស្ថានធនាគារជាសមាជិក រួមជាមួយនឹងតំណាងមកស្ថាប័នដៃគូសំខាន់ៗ និងថ្នាក់ដឹកនាំមកពីវិស័យឯកជនផ្សេងទៀត។ គំនិចផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងលើកកម្ពស់ឧត្ដមានុវត្តន៍សម្រាប់សុវត្ថិភាពសាយប័រ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ៖

«សន្តិសុខសាយប័រ លែងជាមុខងារបច្ចេកទេសតែមួយផ្នែកទៀតហើយ វាជាអាទិភាពសម្រាប់គណៈគ្រប់គ្រងស្ថាប័ន និងគ្រឹះស្ថាន ឬក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន​ ឬស្ថាប័នហិរញ្ញវត្ថុទាំងមូល។ វាក៏មិនមែនជាការទទួលខុសត្រូវរបស់ផ្នែកព័ត៌មានវិទ្យា (IT) ប៉ុណ្ណោះដែរ តែអ្នកគ្រប់គ្នានៅក្នុងវិស័យហិរញ្ញវត្ថុជាអ្នកមានតួនាទីក្នុងបង្ការការពារចំពោះបញ្ហានេះ»។

លោក ប្រធានសមាគមធនាគារនៅកម្ពុជា បានន្ថែមថា រាល់ការចុចលើប្រតិបត្តិការ និងការផ្ទេរទិន្នន័យពិតជាមានសារៈសំខាន់ដែលអាចប្រឈមនូវការគំរាមកំហែងរាល់វិនាទី។​ ការគំរាមកំហែងមានពិតប្រាកដ និងវិវត្តជាប្រចាំ។


លោក រ័ត្ន សោភ័ណ បានបន្តថា៖

«ជាមួយនឹងការបោកប្រាស់តាមប្រព័ន្ធឌីជីថល មានដូចជា ការបោកប្រាស់តាមរយៈការផ្ញើសារ ឬអ៊ីមែល (phishing) ការវាយប្រហារដោយមេរោគកុំព្យូទ័រ (Ransomware) និងវិធីសាស្រ្តនៃការបោកប្រាស់កាន់តែមានលក្ខណៈស្មុគស្មាញ ដូច្នេះកម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្ការការពារហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងកសាងទំនុកចិត្តពីសំណាក់អតិថិជន។

 កម្ពុជាក៏ដូចទៅនឹងបណ្តាប្រទេសផ្សេងទៀតដែរ ពោល គឺមិនអាចគេចផុតពីបញ្ហាប្រឈមទាក់ទងទៅនឹងបញ្ហាសាយប័រនេះបានឡើយ។ គិតត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ ការឆបោកតាមប្រព័ន្ធអនឡាញ និងការវាយប្រហារតាមរយៈការផ្ញើសារ ឬអ៊ីមែល (phishing) ដែលមានលក្ខណៈស្មុគស្មាញបានកើតឡើងជាច្រើនករណី។ បទល្មើសទាំងនេះ ជារឿយៗតែងធ្វើឡើងតាមរយៈអ៊ីមែល សារ SMS និងកម្មវិធីផ្ញើសារផ្សេងៗ ដើម្បីចូលលួចយកព័ត៌មានសម្ងាត់។ ការគំរាមកំហែងដែលគួរឱ្យព្រួយបារម្ភគឺជនល្មើសមួយចំនួនបានប្រើឧបករណ៍ (fake BTS) ដើម្បីផ្សព្វផ្សាយសារដែលមានមេរោគតាមរយៈតំណភ្ជាប់ (link) ហើយនៅពេលដែលអ្នកប្រើប្រាស់ចុចចូលទៅកាន់គេហទំព័រក្លែងបន្លំ ឬដំឡើងកម្មវិធីដែលមានហានិភ័យ។ កត្តាទាំងនេះហើយ តម្រូវការចាំបាច់ក្នុងការលើកកម្ពស់លើការយល់ដឹងអំពីសុវត្ថិភាពសាយប័រ និងវិធានការការពារដ៏សុវត្ថិភាព។

ថ្លែងសុន្ទរកថាបើកទិវាសន្តិសុខសាយប័រឆ្នាំ២០២៥ លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះសមាគមធនាគារនៅកម្ពុជា ដែលបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ព្រោះជាវេទិកាដ៏សំខាន់សម្រាប់ជំរុញកិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុ អាជ្ញាធរ និងនិយ័តករ ដើម្បីទប់ស្កាត់បទល្មើសតាមប្រព័ន្ធអ៊ីនធើណិត លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ពង្រឹងលើទំនុកចិត្តពីសាធារណជន និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពសាយប័រក្នុងវិស័យធនាគារ។

លោក ឡុង វីបុណ្យឫទ្ធ បានបន្តថា ៖

«សម្រាប់ធនាគារជាតិនៃកម្ពុជា ការងារស្នូលរបស់ខ្លួនគឺការថែរក្សាគុណតម្លៃ និងស្ថិរភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលមានបរិយាបន្ន ពិពិធកម្ម និងសុវត្ថិភាព។ យើងទទួលស្គាល់អំពីតួនាទីដ៏សំខាន់នៃសុវត្ថិភាពសាយប័រក្នុងការថែរក្សាទំនុកចិត្តលើសេវាហិរញ្ញវត្ថុឌីជីថល។ ធនាគារជាតិនៃកម្ពុជា ក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ដូចជា និយ័តករ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្តល់សេវាបច្ចេកវិទ្យា និងអតិថិជន មេត្តាចូលរួមជំរុញការយល់ដឹងអំពីសុវត្ថិភាពសាយប័រ ជំរុញនវានុវត្តន៍ និងសហការរួមគ្នា ដើម្បីបង្ការការពារសុវត្ថិភាពឌីជីថលនាពេលអនាគតរបស់កម្ពុជា»។   

គួរបញ្ជាក់ថា ទិវាស្តីពីសន្តិសុខសាយប័រនេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួន ៣ ដែលផ្តោតសំខាន់លើការអភិវឌ្ឍគោលនយោបាយសុវត្ថិភាពសាយប័រ ការទប់ស្កាត់ការបោកប្រាស់ និងការធានាសុវត្ថិភាពលើប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ស្ថាប័នសំខាន់ៗ ដូចជា៖ ធនាគារជាតិនៃកម្ពុជា (NBC) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ក្រុមហ៊ុន ម៉ាស្ទ័រកាត និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) បានចែករំលែកការយល់ដឹង និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលកំពុងមានការកើនឡើង។

លោកស្រី វីនី វង្ស (Winnie Wong) អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម ឡាវ និងកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន Mastercard ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ
រដ្ឋ និងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីចែករំលែកព័ត៌មានអំពីហានិភ័យ ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើសុវត្ថិភាពសាយប័រ និងអភិវឌ្ឍគោលនយោបាយគាំទ្រ ដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃសាយប័រថ្នាក់ជាតិ។

លោកស្រីបានបញ្ជាក់ថា ៖

«នៅក្នុងប្រទេសកម្ពុជា កិច្ចសហការជាមួយនិយ័តករ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាគន្លឹះក្នុងការពង្រឹងវិធានសុវត្ថិភាពសាយប័រ រាប់ចាប់ពីទាំងការធានាលើសុវត្ថិភាពអត្តសញ្ញាណឌីជីថល រហូតដល់ការកសាងប្រព័ន្ធទូទាត់ប្រាក់ដែលមានភាពធន់។ សន្តិសុខសាយប័រ មិនមែនជាការព្រួយបារម្ភអំពីប្រព័ន្ធព័ត៌មានវិទ្យាទៀតនោះទេ វាបានក្លាយជាយុទ្ធសាស្ត្រអាទិភាព ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិស័យរដ្ឋ និងឯកជន ដើម្បីឆ្លើយតបនឹងហានិភ័យដែលកំពុងមានការកើនឡើង»។

សូមជម្រាបដែរថា សម្រាប់វគ្គនាពេលរសៀលនៃទិវាសន្តិសុខសាយប័រ បានជជែក និងពិភាក្សាស៊ីជម្រៅទៅលើនវានុវត្តន៍នៃបច្ចេកវិទ្យា ក្របខ័ណ្ឌច្បាប់ និងយន្តការក្នុងការប្រឆាំងទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែត។ ទិវាសន្តិសុខសាយប័រ ឆ្នាំ២០២៥ មិនត្រឹមតែជំរុញឱ្យមានការសន្ទនារវាងភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងបង្កើនចំណេះដឹងផ្នែកឌីជីថលសម្រាប់អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងលើកកម្ពស់វប្បធម៌នៃការការពារតាមប្រព័ន្ធអ៊ីនធើណិតប្រកបដោយបុរេសកម្ម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវសម្រេចបានសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន និងការការពារអ្នកប្រើប្រាស់ក្នុងបរិបទនៃការកើនឡើងនូវការតភ្ចាប់វិស័យហិរញ្ញវត្ថុនៅលើសាកលលោក។

 សមាគមធនាគារនៅកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះដៃគូយុទ្ធសាស្ត្ររបស់យើង Mastercard និង Smart សម្រាប់ការគាំទ្រឥតងាករេក្នុងការធ្វើឱ្យទិវាសន្តិសុខសាយប័រឆ្នាំ២០២៥ ទទួលបានជោគជ័យយ៉ាងខ្លាំង។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Diamond Sponsors របស់យើង ដូចជា ធនាគារ អេស៊ីលីដា ធនាគារ ជីបម៉ុង និង Visa និង Gold Sponsor ធនាគារ ABA របស់យើងសម្រាប់ការចូលរួម។ យើងក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Silver Sponsor របស់យើងគឺ ធនាគារ ខេប៊ីប្រាសាក់  ធនាគារ
កាណាឌីយ៉ា ធនាគារស្ថាបនា និងវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រ  និងធ្វើឱ្យទិវាសន្តិសុខសាយប័រទទួលបានជោគជ័យ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក សុខ ចាន់ ប្រធាននាយកដ្ឋានបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ

អ៊ីមែល៖ abc_fi@abc.org.kh

ទូរស័ព្ទ៖ +855 92 683 330



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *