អ្នកជំនាញ ៖ កសិករគួរចេះគ្រប់គ្រងចំណូល-ចំណាយ ដើម្បីកុំឱ្យជួបហានិយភ័យក្នុងគ្រួសារជាយថាហេតុ

ភ្នំពេញ ៖ ជាការពិតណាស់ នៅក្នុងសង្គមគ្រួសារមួយ ប្រសិនបើមិនចេះទុកដាក់នូវប្រាក់ចំណូល-ចំណាយ មិនចេះសន្សំ មានន័យថា មិនចេះគ្រប់គ្រងហិរញ្ញវត្ថុនោះទេ នឹងអាចជួបប្រទះជាមួយបញ្ហាកង្វះថវិកានៅក្នុងគ្រួសារនៅថ្ងៃណាមួយដោយជៀសមិនផុតជាមិនខាន។ ដូច្នេះ ដើម្បីបញ្ចៀសនូវបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ កសិករគួរស្វែងយល់ពីរបៀបនៃការគ្រប់គ្រងថវិកា ក៏ដូចជាបញ្ហាហិរញ្ញវត្ថុនៅក្នុងគ្រួសារទើបជារឿងដែលប្រសើរ។

លោក ឆាន់ តារា ជាកសិករដំាដំណាំចម្រុះ រួមមាន ស្វាយចន្ទី ទុរេន និងម្រេច នៅលើផ្ទៃដីសរុបចំនួន ៣ហិកតា ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ចំណូលបានពីទិន្នផលដំណាំខាងលើ គ្រួសាររបស់លោកបានរបែងចែកមួយចំនួនសម្រាប់ទិញជី ចំណាយទិញប្រេង និងចំណាយផ្សេងៗពាក់ព័ន្ធនឹងការដាំដុះ និងថែទាំ ហើយមួយចំណែកទៀតទុកចំណាយលើថ្លៃអាហារប្រចាំថ្ងៃ ថ្លៃសិក្សារបស់កូន និងសម្លៀកបំពាក់ជាដើម ហើយក្រៅពីនេះលោកក៏បានដកប្រាក់មួយចំនួនសន្សំទុកដែរ ប៉ុន្តែសន្សំទុកនៅផ្ទះ មិនមែនសន្សំដោយយកទៅដាក់នៅធនាគារនោះទេ។

លោកបានបញ្ជាក់ថា ៖ ប្រាក់ចំណូលដែលបានពីការលក់ទិន្នផល គឺទទួលបានច្រើន ប៉ុន្តែបើយើងរីករាយនឹងទទួលយកមក ហើយមិនចេះទុកដាក់ និងបែងចែកឱ្យបានត្រឹមត្រូវទេ នោះប្រាកដណាស់ថា នៅរដូវក្រោយៗ អាចនឹងគ្មានលុយសម្រាប់ចំណាយលើការដាំដុះនោះទេ។ និយាយជារួម ជាត្រូវបែងចែកឱ្យច្បាស់នូវកញ្ចប់ថវិកាសម្រាប់ចំណាយទៅលើអ្វីខ្លះ ដើម្បីជៀសវាងសប្បាយចាយមុន ហើយអង្គុយយំនៅពេលក្រោយ។

លោក ឆេង​ ថុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ កសិកម្មសំបូរមានជ័យ មានប្រសាសន៍ថា ការពិតណាស់នៅក្នុងសង្គមគ្រួសារចាំបាច់ណាស់ត្រូវមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ជៀសវាងកើតមានបញ្ហាណាមួយ ហើយមិនមានថវិកាសម្រាប់ចំណាយ ដូចជាមានជំងឺឈឺថ្កាត់ជាយថាហេតុ និងមានទុក្ខធុរៈផ្សេងៗដែលមិនបានដឹងមុន។

លោកបានបញ្ជាក់ថា ៖ សម្រាប់គ្រួសារកសិករក៏ត្រូវមានផែនការហិរញ្ញវត្ថុដែរ  ដូចជា ទី១,សម្រាប់គ្រួសារកសិករនៅជនបទ ដែលមិនសូវមានចំណូលច្រើន គួរចេះបែងចែកកញ្ចប់ចំណាយទិញអ្វីដែលចាំបាច់ ជាពិសេស កុំចំណាយលើសពីចំណូល។ ទី២, ក្រៅពីចេះគ្រប់គ្រងលើចំណូល-ចំណាយ កសិករក៏ត្រូវចេះដកទុកសន្សំផងដែរ ទុកគ្រាន់ដោះស្រាយបញ្ហានៅគ្រាមានអាសន្នណាមួយ។  ដោយឡែកចំណុចទី៣  បើមានចំណូលតិច ត្រូវជៀសឱ្យបានចំពោះការនិយមសម្ភារៈទំនើប ដូចជា ទូរសព្ទដៃ ឬម៉ូតូស៊េរីថ្មីជាដើម ជាពិសេស ការទិញសម្ភារៈដោយបង់រំលស់ក្រៅផ្លូវការ ហើយចំណុចទី៤ គឺជាចំណុចសំខាន់បំផុត ដែលត្រូវបង្រៀនកូនឱ្យចេះពីរបៀបលើការចាយវាយ បង្កើតទម្លាប់ឱ្យចេះស្សំសំចៃ កុំចេះតែទិញនេះទិញនោះមិនដឹងមុខ ដែលនាំឱ្យខាតបង់ថវិកាមិនដឹងខ្លួន។

ជាមួយគ្នានេះ កញ្ញា កែវ ធីតា ប្រធាននាយកដ្ឋានគ្រប់គ្រងសមិទ្ធផលសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន បានឱ្យដឹងថា ទាក់ទងនឹងវិធីសាស្រ្តសន្សំត្រូវបានធ្វើឡោះងផ្សេងៗគ្នា ដូចជាការសន្សំនៅផ្ទះដោយខ្លួនឯងដែលមានភាពងាយស្រួលនៅពេលមានតម្រូវការពេលណាគឺអាចយកដកទៅប្រើប្រាស់បានភ្លាមៗ ការសន្សំដោយលេងតុងទីនទទួលបានការប្រាក់ខ្ពស់ ប៉ុន្តែជាការសន្សំក្រៅផ្លូវការ និងការសន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុត្រូវការ ឬធនាគារ ដែលមានសុវត្ថិភាព។

កញ្ញាបានបន្តទៀតថា ៖ ការចេះសន្សំ គឺជាទង្វើល្អបំផុតសម្រាប់គ្រួសារ និងសូមលើកទឹកចិត្ត ប៉ុន្តែគួរប្ដូរពីការសន្សំក្រៅផ្លូវការដែលគ្មានសុវត្ថិភាព មកសន្សំជាមួយស្ថាប័នផ្លូវការ​ តាមរយៈគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ដែលទទួលបានអត្ថប្រយោជន៍បន្ថែម ដូចជា ទី១.សាច់ប្រាក់នឹងកើនឡើងតាមរយៈអត្រាកាប្រាក់, ទី២.សាច់ប្រាក់របស់កសិករមានសុវត្ថិភាព មិនភ័យខ្លាចបាត់បង់ដោយប្រការណាមួយនោះឡើយ។

យ៉ាងណាក៏ដោយ កញ្ញា កែវ ធីតា បានផ្តល់ជាទស្សនទានថា ការចេះសន្សំគឺជារឿងសំខាន់ និងសូំលើកទឹកចិត្ត ប៉ុន្តែក៏ត្រូវពិចារណាទៅលើលំហូរនៃប្រាក់ចំណូលផងដែរ។ ទី១.ទាក់ទងចំណូល តើមានស្ថិរភាពរបៀបណា? មានសុខភាពហិរញ្ញវត្ថុហើយ ឬនៅ? ទី២​. បើប្រភពចំណូលមិនមានស្ថិរភាព កសិករគួរបង្កើតមុខរបរបន្ថែមដើម្បីបង្កើនចំណូល ហើយត្រូវបែងចែកលើការចំណាយ ពិសេសចំណាយចាំបាច់ និងមិនចាំបាច់។ ទី៣. ត្រូវចេះរើសកន្លែងសន្សំឱ្យបានត្រឹមត្រូវ ដូចជាសន្សំនៅធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលអាចធានាសុវត្ថិភាព និងទទួលបានកាប្រាក់ថែមទៀត។

សូមជម្រាបដែរថា ជាទូទៅសម្រាប់វិធីសាស្ត្រត្រូវបានអ្នកជំនាញហិរញ្ញវត្ថុ ណែនាំតាមរូបមន្ត (៥០+៣០+២០) មានន័យថា៥០% នៃប្រាក់ដែលរកបានទុកសម្រាប់ចំណាយចំាបាច់ ដូចជាអាហារហូបចុកប្រចាំថ្ងៃ ការសិក្សារបស់កូន និងការទិញថ្នាំសង្កូវជាដើម។ ដោយឡែក ៣០% សំដៅទៅលើការចង់បានតាមចំណង់ ដូចជាទិញសម្លៀកបំពាក់ ក៏ដូចជាចូលរួមកម្មពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីជប់លៀងផ្សេង ចំណែកឯ ២០%ទៀត ទុកសម្រាប់ការសន្សំ ជាពិសេសត្រូវបម្រុងទុក ជាពិសេសការធ្វើដំណាំកសិកម្មដែលទទួលបានចំណូលមិនទៀងទាត់តាមរដូវកាល៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង


Leave a Reply

Your email address will not be published.Required fields are marked *