ភ្នំពេញ ៖ អ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋគួរយកប្រាក់ដាក់សន្សំនៅធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការណាមួយ ប្រសើរជាងការលេងតុងទីនដែលអាចបង្កហានិភ័យខ្ពស់ និងឈានដល់ការខាតបង់ប្រាក់ ខណៈបច្ចុប្បន្នមានក្តីបារម្ភថា តុងទីនទម្រង់ថ្មី និងអត្រាការប្រាក់ខ្ពស់តាមអនឡាញ រហូតមានការជ្រើសរើសតំណាងនៅតាមបណ្តាខេត្តអាចបង្កផលប៉ះដល់ពាល់ប្រជាជន។

លោក ទិត្យ កំរង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឫទ្ធិពល បានថ្លែងប្រាប់ថា តុងទីនគឺជាប្រភេទនៃការសន្សំប្រាក់ក្រៅផ្លូវការមួយប្រភេទ ដែលមិនមានការទទួលខុសត្រឹមត្រូវដោយច្បាប់នោះទេ ប៉ុន្តែការសន្សំប្រាក់ផ្លូវការគឺមាននៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានសិទ្ធិសម្រាប់ដាក់ប្រាក់សន្សំពីធនាគារជាតិនៃកម្ពុជា។
លោកបន្តថា ការលេងតុងទីនក៏ដូចជាការសន្សំជាក្រុមផងដែរ ហើយការលេងតុងទីននេះគឺមានលក្ខន្តិកៈ ដោយមេតុងទីនជ្រើសរើសកូនក្រុម ដោយផ្អែកលើទំនុកចិត្តរវាងមេក្រុម និងកូនក្រុម។ មួយវិញទៀត មេតុងទីនត្រូវចេះគ្រប់គ្រងលុយ និងការប្រមូលលុយសម្រាប់កូនក្រុម។

លោកបន្តទៀតថា តុងទីន គឺជាការកៀរគរប្រាក់ចំណូលមួយ ដោយក្នុងនោះមានតួអង្គដូចជា ៖ មេតុងទីន គឺជាអ្នកប្រមូលគ្នា ដើម្បីចូលរួមលេងតុងទីន ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការប្រមែប្រមូលលុយតុងទីនផងដែរ និងតួអង្គកូនតុងទីនដែលជាអ្នកចូលរួមលេងតុងទីន។
លោកបានថ្លែងបន្តថា ការលេងតុងទីនមិនមែនគ្មានគុណប្រយោជន៍នោះទេ ដែលមានដូចជាការទទួលបានអត្រាការខ្ពស់ និងអាចកៀរគរទុនបានលឿន។ ឧទាហរណ៍ កូនតុងទីនត្រូវការទុនបង្វិលភ្លាមៗ ដូច្នេះកូនតុងទីនប្រមែប្រមូលទុនតាមរយៈការលេងតុងទីននេះ។
ស្រដៀងនឹងការលើកឡើងរបស់លោក ទិត្យ កំរង គេពិតជាសង្កេតឃើញថា ការលេងតុងទីនទទួលបានអត្រាការប្រាក់ខ្ពស់ជាងធនាគារ។ ប្រសិនជាកូនតុងទីនត្រូវការលុយដោយដេញយកមុន នោះនឹងត្រូវបង់ទាំងដើមទាំងការនៅខែ(វគ្គ)បន្ទាប់។ តែប្រសិនជាជ្រើសរើសយកដេញក្រោយគេ នោះនឹងទទួលបាននូវចំនួនប្រាក់យ៉ាងច្រើនរួមមានទាំងដើមទាំងការ។ ដោយសារទទួលបានប្រាក់ចំណេញច្រើនបែបនេះ ទើបពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកចូលរួមលេងតុងទីនយ៉ាងច្រើន រហូតមានកូនតុងទីនខ្លះលេងច្រើនក្បាលតែម្នាក់ឯងក៏មាន។
ទោះជាយ៉ាងក៏ដោយ ការលេងតុងទីន ពិតជាមានហានិភ័យ ដោយសារការលេងប្រមូលទុនមិនមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរច្បាស់លាស់គ្រប់យ៉ាងនោះឡើយ គឺអាស្រ័យលើការទុកចិត្ដលើមេតុងទីនទាំងស្រុង។
រាល់ហានិភ័យទាំងនោះរួមមានអ្នកលេងតុងទីនគ្មានលុយបង់(ជាទូទៅតុងទីនងាប់ហើយ) ការលេងតុងទីន គឺជាការចូលរួមលេងរវាងកូនតុងទីនច្រើននាក់ ដែលត្រូវបង់លុយជាប្រចាំតាមវគ្គ (អាចជាខែ ជាសប្ដាហ៍ ឬជាប្រចាំថ្ងៃ) តែបើមានកូនតុងទីនណាម្នាក់មិនព្រមបង់ នោះកូនតុងទីនដទៃទៀតក៏នឹងមិនបង់ដែរ ព្រោះខ្លាចមិនអាចប្រមូលបានលុយមកវិញ។ មានពេលខ្លះ មេតុងទីនប្រមូលលុយបាន រួចរត់គេចខ្លួនបាត់ នេះគឺជារឿងដែលត្រូវបានលេចឮជាច្រើនករណីមកហើយ ដែលមេតុងទីនឆបោក យកលុយតុងទីនរត់បាត់ស្រមោល។ មានកូនតុងទីនខ្លះត្រូវបានបាត់បង់លុយទាំងដើមទាំងការរហូតដល់រាប់សិបម៉ឺនដុល្លារក៏មាន។
ដើម្បីចៀសវាងពីហានិភ័យ និងខាតបង់ដោយសារលេងតុងទី លោក ទិត្យ កំរង បានលើកឡើងថា ប្រជាពលរដ្ឋគួរដាក់ប្រាក់សន្សំនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយពួកគាត់នឹងទទួលបានទាំងការប្រាក់ និងសុវត្ថិភាពនៃការទុកប្រាក់របស់ពួកគាត់ ជាជាងលេងតុងទីនដែលមានហានិភ័យខ្ពស់ និងងាយនឹងការខាតបង់ប្រាក់។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា តុងទីនគឺជាមធ្យោបាយមួយក្នុងការប្រមូលទុន ក៏ដូចជាការសន្សំប្រាក់របស់ប្រជាពលរដ្ឋ ឬអ្នកធ្វើការជាដើម សម្រាប់ប្រកបរបរ ឬបើកអាជីវកម្មណាមួយ ហើយតុងទីនក៏មានគុណសម្បត្តិរបស់វាដែរ ប៉ុន្តែទន្ទឹមនេះ វាក៏មានផលវិបាក ដែលធ្លាប់ឃើញកន្លងមកទាក់ទងនឹងការប្តឹងផ្តល់គ្នា ឬការឆបោកផ្សេងៗដើម។
លោកបានឱ្យដឹងថា ក្នុងទម្រង់នៃការលេងតុងទីនបែបប្រពៃណី មេតុងទីនជ្រើសរើសកូនតុងទីន (អ្នកលេង) ដោយប្រុងប្រយ័ត្ន ហើយមេតុងទីនគ្រាន់តែប្រមូលយកប្រាក់ពីកូនមកប្រើប្រាស់ ដោយមិនមានកម្រៃជើងសារអីនោះទេ ហើយការប្រមូលប្រាក់នេះទៀតសោត នឹងអាចឱ្យអ្នកត្រូវការប្រាក់ អាចប្រមូលប្រាក់យកទៅប្រើប្រាស់បានលឿន។ សម្រាប់អ្នកមិនទាន់ត្រូវការប្រាក់ គេអាចទទួលបានការប្រាក់ពីការលេងតុងទីននេះ។
លោកថ្លែងបន្តថា ៖
“ជារឿយៗ ការលេងតុងទីនក្នុងទម្រង់នេះ ក៏បង្កហានិភ័យជាច្រើន ដែលយើងតែងតែឃើញកូនតុងទីនរត់ចោលមិនបំពេញកាតព្វកិច្ចបង់សង ហើយមួយវិញទៀត ក៏មានករណី មេតុងទីនបោកលុយកូនតុងទីន ដោយរត់គេចពីកាតព្វកិច្ចដោយយកលុយប្រមូលពីកូនតុងទីន”
លោក កាំង តុងងី បានថ្លែងដូច្នេះថា ៖
“សម្រាប់ពេលបច្ចុប្បន្ននេះ យើងឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំង ហើយសេវាផ្តល់ប្រាក់កម្ចី និងប្រាក់សន្សំ គឺទៅដល់គ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ដូច្នេះការលេងតុងនេះលែងជាភាពចាំបាច់ទៀតហើយ ហើយការលេងតុងទីននេះ គឺពឹងផ្អែកលើការជឿទុកចិត្ត និងមិនមានឯកសារ និងច្បាប់ចងច្បាស់លាស់ ហើយរឿងដដែលៗកើតឡើងរវាងមេតុងទីន និងកូនតុងទីន គឺការបោកប្រាស់ ឬរត់គេចវេសពីការទទួលខុសត្រូវ និងការបង់សងត្រឡប់ជាដើម”
លោកបានថ្លែងបន្តថា ៖
“សម្រាប់យោបល់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ការលេងតុងទីនមិនមែនជារឿងចាំបាច់នោះទេ ប៉ុន្តែបើយើងមានប្រាក់សល់ យើងអាចយកវាទៅដាក់ជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអត្រាប្រាក់សមរម្យ ដែលអាចឱ្យគាត់ទទួលប្រាក់ចំណេញជារៀងរាល់ខែ និងជារៀងរាល់ឆ្នាំជាដើម ខណៈដែលបងប្អូនត្រូវការឥណទាន ឬប្រាក់កម្ចីក្នុងការប្រកបអាជីវកម្ម ឬធ្វើអ្វីផ្សេងៗ ក៏យើងមានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើន ដែលរង់ចាំផ្តល់កម្ចីដែលមានអត្រាប្រាក់សមរម្យ ហើយប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា គឺប្រព័ន្ធមួយដែលរឹងមាំ មានយន្តការច្បាស់លាស់ មានអជ្ញាធរត្រួតពិនិត្យត្រឹមត្រូវ និងល្អិតល្អន់ ដើម្បីធានាបាននូវយន្តការការពារអតិថិជន”
លោកបានថ្លែងបន្តថា ៖
“អ៉ីចឹង ខ្ញុំលើកទឹកចិត្តដល់ប្រជាជន បើមិនមានភាពចាំបាច់នោះទេ កុំលេងតុងទីនអី! យើងគួរងាកមកបើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីចៀសផុតពីហានិភ័យនានា”
បច្ចុប្បន្ន រឿងដែលគួរប្រុងប្រយ័ត្នក្នុងរយៈពេលចុងក្រោយនេះ មាននិន្នាការនៃការលេងតុងទីនអនឡាញ និងការលក់ Franchise តុងទីនឱ្យតាមបណ្តាខេត្ត។ គេឃើញថា ទម្រង់នៃការលេងតុងទីនថ្មីនេះ គឺមានអត្រាការប្រាក់ខ្ពស់មែនទែន ហើយទម្រង់នៃការលេងបែបនេះមិនមាននិរន្តរភាពនោះទេ។ ការលេងបែបនេះ ឬការប្រព្រឹត្តបែបនេះ ប្រឈមមុខខ្លាំងទៅនឹងការក្ស័យធន និងការគេចវេសកាន់តែខ្លាំងពីសំណាក់មេតុងទីន និងអ្នកលេង ហើយបញ្ហាកើតឡើងគឺពិបាកខ្លាំងណាស់ក្នុងការដោះស្រាយ។
លោក តាំង តុងងី បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះការលេងតុងទីន ជាពិសេសការលេងតុងទីនក្នុងទម្រង់ថ្មីដែលការប្រាក់ខ្ពស់នេះ ដោយលោកលើកឡើងដូច្នេះថា មុន និងក្រោយ ការតុងទីនក្នុងទម្រង់ថ្មីដែលមានអត្រាការប្រាក់ទៅដល់ ៣០ ឬ៤០% នេះ នឹងមានបញ្ហា ដែលអ្នកលេងក្លាយជាជនរងគ្រោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content