ដំណេះដឹងផ្សារហ៊ុន ៖  តើថ្ងៃជួញដូរដំបូងរបស់ក្រុមហ៊ុនទើបចុះបញ្ជីមានន័យយ៉ាងដូចម្ត៉េច?

ភ្នំពេញ ៖ នៅពេលក្រុមហ៊ុនមួយបានបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនរួចរាល់ហើយនៅទីផ្សារដំបូង បានសេចក្តីថា បានបញ្ចប់ដំណើរការបរិវិសកម្ម(ដំណើរការចុះឈ្មោះទិញ) រួចបានទូទាត់លុយនិងផ្ទេរភាគហ៊ុនទៅឱ្យអ្នកធ្វើបរិវិសកម្មរួចហើយ ក្រុមហ៊ុនបោះផ្សាយនោះនឹងយកភាគហ៊ុនក្រុមហ៊ុនខ្លួនទៅចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា ផ.ម.ក. ឬ CSX) ដើម្បីឱ្យភាគហ៊ុនរបស់ខ្លួនអាចជួញដូរបានជាសាធារណៈ។ ថ្ងៃចុះបញ្ជីដំបូងរបស់ក្រុមហ៊ុនបោះផ្សាយ ក៏ជាថ្ងៃជួញដូរដំបូងនៃភាគហ៊ុនរបស់គាត់នៅ ផ.ម.ក. ផងដែរ។ ដូច្នេះវាជាថ្ងៃពិសេសមួយសម្រាប់ក្រុមហ៊ុនចុះបញ្ជីនោះ។


ជាធម្មតា ការជួញដូរនៅ ផ.ម.ក. ថ្លៃភាគហ៊ុនអាចប្រែប្រួលបានតែក្នុងចន្លោះ ±៥% ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែសម្រាប់ភាគហ៊ុនទើបចុះបញ្ជីដំបូង ថ្លៃរបស់វាអាចប្រែប្រួលពី -១០% ទៅ +៥០% បានសេចក្តីថា នៅចន្លោះពី ៩០% ទៅ ១៥០% នៃថ្លៃបោះផ្សាយនៅទីផ្សារដំបូង (ហៅកាត់ថា ថ្លៃ IPO)។ ឧទាហរណ៍ថា ថ្លៃ IPO ស្មើ ១០.០០០ រៀល ដូច្នេះ ថ្លៃដំបូងនៃភាគហ៊ុននោះអាចជាថ្លៃជួញដូរណាមួយដែលនៅចន្លោះ ៩.០០០ រៀល ដល់ ១៥.០០០ រៀល។


សូមបើករង្វង់ក្រចកបន្តិចថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាចាប់បើកទទួលបញ្ជាពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ១១:៣០ព្រឹក។ ចំណែកឯការជួញដូរនៅលើទីផ្សារគឺធ្វើឡើង ០៦ ដង ក្នុងមួយថ្ងៃ គឺនៅម៉ោង ០៩:០០ម្តង ០៩:៣០ម្តង ១០:០០ ១០:៣០ ១១:០០ និង១១:៣០ គឺរៀងរាល់កន្លះម៉ោងម្តង ពីម៉ោង ០៩:០០ រហូតដល់ ១១:៣០ រួចបិទផ្សារតែម្តង។ សូមបញ្ជាក់ជូនបន្ថែមថា ការជួញដូរគឺមានន័យថាជាការផ្គូផ្គងបញ្ជាដេញថ្លៃទិញ និងបញ្ជាដេញថ្លៃលក់ ដើម្បីកំណត់ថាតើភាគហ៊ុននោះត្រូវជួញដូរនៅថ្លៃប៉ុន្មាន និងបរិមាណភាគហ៊ុនប៉ុន្មាន។


នៅវគ្គជួញដូរទី១នៃទីផ្សារ គឺពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៩:០០ព្រឹក គឺជាវគ្គជួញដូរដំបូងបំផុតសម្រាប់ភាគហ៊ុនដែលទើបចុះបញ្ជីថ្មី។ ទីផ្សារទទួលយកបញ្ជាដេញថ្លៃទិញ/លក់ពីវិនិយោគិនតាមរយៈក្រុមហ៊ុនមូលបត្រ។ បញ្ជាទាំងនោះត្រូវរក្សាទុកនៅក្នុងប្រព័ន្ធកុំព្យូទ័រ រង់ចាំការផ្គូរផ្គងគ្នានៅម៉ោង ០៩:០០។ នៅវគ្គជួញដូរនេះ វិនិយោគិនអាចដាក់ថ្លៃចន្លោះពី ៩ ០០០ រៀល ដល់ ១៥ ០០០ រៀល ប្រសិនបើថ្លៃ IPO ស្មើ ១០ ០០០ រៀល។ នៅពេលដល់ម៉ោងជួញដូរ ម៉ោង ០៩:០០ ឧទាហរណ៍ថា ការផ្គូផ្គងជោគជ័យ ថ្លៃជួញដូរឡើងដល់ ១២ ០០០ រៀល។ ថ្លៃ ១២ ០០០ រៀល នេះគឺជាថ្លៃជួញដូរដំបូងរបស់ភាគហ៊ុនទើបចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

វគ្គជួញដូរទី២ គឺពីម៉ោង ០៩:០០ ដល់ម៉ោង ០៩:៣០ វិនិយោគិនអាចបន្តដាក់បញ្ជាទិញ/លក់បន្តបន្ទាប់ទៀតជាធម្មតា។ ប៉ុន្តែចាប់ពីពេលនេះទៅ ថ្លៃអាចប្រែប្រួលបាននៅចន្លោះតែ ±៥% ប៉ុណ្ណោះ គឺវិនិយោគិនអាចដាក់បញ្ជាទិញ/លក់នៅថ្លៃចន្លោះពី ១១.៤០០ រៀល ដល់ ១២.៦០០ រៀល ប៉ុណ្ណោះ។


– ចុះប្រសិនបើមិនមានការជួញដូរនៅម៉ោង ០៩:០០ តើថ្លៃដំបូងនឹងមិនមានទេឬយ៉ាងណា?


ក្នុងករណីដែលមិនមានការជួញដូរនៅម៉ោង ០៩:០០ ទេ (បានន័យថា អ្នកទិញនិងអ្នកលក់មិនត្រូវថ្លៃគ្នា) នោះការអនុញ្ញាតឱ្យថ្លៃប្រែប្រួលពី ៩ ០០០ រៀល ដល់ ១៥ ០០០ រៀល នឹងត្រូវអនុញ្ញាតជាបន្តទៀតចំពោះវគ្គទី២ គឺពីម៉ោង ០៩:០០ ដល់ម៉ោង ០៩:៣០។ ហើយបើវគ្គទី២នេះ នៅមិនជោគជ័យទៀត យើងនឹងបន្តទៅវគ្គជួញដូរទី៣ទៀត។ បន្តដូច្នេះរហូតដល់បិទទីផ្សារម៉ោង ១១:៣០។ ហើយបើពេលបិទទីផ្សារ នៅមិនជោគជ័យទៀត យើ់ងនឹងយកថ្លៃ IPO ធ្វើជាថ្លៃដំបូងរបស់ភាគហ៊ុននោះតែម្តង (ប្រសិនបើមិនមាន“ថ្លៃពិសេស”ទេ)។ ហើយចាប់ពីថ្ងៃស្អែកតទៅ យើងនឹងអនុវត្តយកគោលការណ៍ ±៥% ជាធម្មតា។ បានន័យថា នៅថ្ងៃជួញដូរថ្ងៃស្អែក ថ្លៃអាចប្រែប្រួលនៅចន្លោះពី ៩ ៥០០ រៀល ដល់ ១០ ៥០០ រៀល។
សរុបមកវិញ ពេលជួញដូរដំបូងរបស់ភាគហ៊ុនទើបចុះបញ្ជីថ្មីនៅ ផ.ម.ក. ជាពេលពិសេសមួយ។ ពិសេសត្រង់ថា ថ្លៃភាគហ៊ុនអាចប្រែប្រួលពី -១០% រហូតដល់ +៥០% ខុសពីពេលធម្មតាដែលថ្លៃភាគហ៊ុនប្រែប្រួលបានតែពី -៥% ទៅ +៥% ប៉ុណ្ណោះ។ នេះជាឱកាសតែមួយនៅលើផ្សារមូលបត្រ ដែលវិនិយោគិនអាចចំណេញបានច្រើននៅក្នុងការជួញដូរតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A